វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ជ ពាក្យដែលផ្ដើមដោយ "ជ" មាន 918 ពាក្យ
ទំព័រ 28 / 31
-
ជ្រក កិរិយាសព្ទ
ចូលពឹងអាស្រ័យក្នុងម្លប់; ពឹងពាក់អាស្រ័យដោយសារបុណ្យអំណាច។
-
ជ្រកកោន កិរិយាសព្ទ
ស្នាក់អាស្រ័យពឹងពាក់អាស្រ័យ
-
ជ្រកមមក កិរិយាសព្ទ
ដើរជ្រករុករុលចូលក្នុងទីកៀនកោះ
-
ជ្រក់ កិរិយាសព្ទនាម
របស់បរិភោគធ្វើដោយបន្លែឬដោយផ្កាឈើ, ផ្លែឈើដាក់ទឹកដាក់អំបិលត្រាំទុកឱ្យមានរសជូរ
-
ជ្រក់ក្រៅឆ្នាំង នាម
ឈ្មោះសម្លម៉្យាងដោយប្រើទឹកក្ដៅដាំពុះផ្សំជាមួយគ្រឿងឆ្អិនមានត្រីងៀត, សាច់គោស៊ុតនិងបន្លែ។
-
ជ្រក់ជ្រេញ កិរិយាសព្ទ
ស្ដី, ជេរ, បន្ទោសញយៗទាល់តែជ្រេញចិត្តគំនិត។
-
ជ្រង កិរិយាសព្ទគុណនាមនាម
លើកកើចសក់ឱ្យឈរ, ឱ្យត្រង់ឡើង
-
ជ្រងក់ គុណកិរិយា
ដែលអង្គុយឬឈរឈ្ងោកទៅខាងក្រោម
-
ជ្រងោ គុណកិរិយាគុណនាម
ដែលនៅនឹងកណ្ដាលវាលឥតរបាំង
-
ជ្រងំ គុណកិរិយាគុណនាម
ដែលឈឹងសូន្យឬស្ងាត់សូន្យ
-
ជ្រង់ កិរិយាសព្ទគុណកិរិយា
ឈរឬអង្គុយសំកុករង់ចាំ
-
ជ្រញ់ នាម
ឈើមូលឬកំណាត់ឈើសម្រាប់ទ្រាប់ត្រី, សាច់ឬបន្លែជាដើមដែលត្រូវកាប់, ត្រូវចិញ្ច្រាំ។
-
ជ្រនង់ នាម
ឈើស្រួចសម្រាប់ដោតជង់សាច់, ជង់ត្រី; ឬសាច់ដែលគេដោតជង់ ( ម . ប្រ .), ច្រើនប្រើតែច្រនួចឬជ្រនួច។
-
ជ្រនីក នាម
ប្រដាប់សម្រាប់ជីក, ច្រើនធ្វើដោយកំណាត់ឈើឬគល់ឫស្សី, ប្រើជាជំនួសចបជីក។
-
ជ្រនួច នាម
( ម . ព . ច្រនួច )។
-
ជ្រនៀង នាម
( ម . ព . ច្រនៀង )។
-
ជ្រប កិរិយាសព្ទ
ទ្រោប ( ម . ប្រ .)។
-
ជ្រប់ កិរិយាសព្ទគុណកិរិយា
ឱនងប់ដោយកើតទុក្ខខ្លាំងឬដោយឈឺក្បាល
-
ជ្រប់មុខ កិរិយាសព្ទ
ទម្លាក់មុខជ្រប់, ស្រពាប់ស្រពោនមិនស្រស់ស្រាយមិនរីករាយតាមរយៈទឹកមុខ
-
ជ្រមីស គុណនាម
ស្ងួតស្ងប់, ក្រៀមក្រំ
-
ជ្រមុជ កិរិយាសព្ទ
ចាប់សង្កត់ឱ្យមុជ។
-
ជ្រមុជជ្រមិន កិរិយាសព្ទ
ចាប់ឈ្លីញក់ញីឱ្យមុជដោយការប្រឡែងលេង។ប្រើប្រាស់ញីញក់ឥតប្រណី, ឥតថ្នម។
-
ជ្រមុជជ្រមឹន គុណកិរិយា
( ម . ព . ជ្រមុជជ្រមិន )។
-
ជ្រមុជជ្រមុល កិរិយាសព្ទ
ចាប់សង្កត់ជម្រុលឱ្យមុជ។
-
ជ្រមុជទឹក នាម
ពិធីលាងឬជម្រះបាបដោយមុជក្បាលចូលក្នុងទឹក។កិច្ចនេះធ្វើចំពោះតែអ្នកទើបចូលសាសនាគ្រិស្តដំបូង
-
ជ្រមូស គុណនាម
ដែលស្ងួតស្ងប់, ព្រលូស, ប្រឡាក់ប្រឡូស, ពភ្លក់
-
ជ្រលក់ កិរិយាសព្ទ
ជ្រមុជក្នុងទឹកទទេឬទឹកមានពណ៌ផ្សេងៗដើម្បីឱ្យទទឹក, ឱ្យដិត
-
ជ្រលង នាម
ច្រកជ្រៅជាផ្លូវទឹកមានភ្នំទាំងពីរខាងឬប្រឡាយស្នាមផ្លូវដើរឬផ្លូវទឹក
-
ជ្រលម គុណនាម
ដែលមានរាងសណ្ឋានតូចរួមម្ខាងដោយជមឬដោយធម្មតាស្រាប់ ( រាងត្រយូងចេក )
-
ជ្រលិះ គុណកិរិយាគុណនាម
ជ្រិះ, វិះ, ទៀបនឹងត្រូវ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។