វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ជ ពាក្យដែលផ្ដើមដោយ "ជ" មាន 918 ពាក្យ
ទំព័រ 20 / 31
-
ជើងកប នាម
សេចក្ដីអន្តរាយដែលមានប្រចាំនៅទីកន្លែងណាមួយ
-
ជើងកាង នាម
( ព . សា ) អ្នកលេងប្រចាំទីកន្លែងណាមួយដោយប្រើអំណាចខ្លួនគ្រប់គ្រងទីនោះ ( ច្រើនប្រើក្នុងន័យអវិជ្ជមាន )
-
ជើងការ នាម
ដំណើរការណ៍, ព័ត៌មាន, ទំនងឬលំនាំនៃរឿងរ៉ាវ
-
ជើងកុក នាម
ឈ្មោះមឈូសមួយប្រភេទដែលពាសស្លឹកកណ្ដបឬភ្ជល់សម្រាប់ដាក់សាកសពអ្នកកម្សត់ដើម្បីធ្វើឈាបនកិច្ច
-
ជើងកែក នាម
ជើងទាំងពីរមានលំនាំមិនត្រង់ដែលមានសភាពកោងចេញក្រៅធ្វើឱ្យជង្គង់ទាំងសងខាងមិនប៉ះគ្នា
-
ជើងកោស នាម
ឋានរងខឿនឬជញ្ជាំងវិហារ, ចេតិយជាដើម
-
ជើងក្រាន នាម
ប្រដាប់សម្រាប់តម្កល់ឆ្នាំងចម្អិនអាហារ
-
ជើងក្រាស នាម
ឈ្មោះស្មៅមួយប្រភេទ។
-
ជើងក្អែក នាម
គំនូសឬឈើខ្វែងមានសណ្ឋានស្រដៀងនឹងក្រញាំជើងក្អែក។
-
ជើងខ្លាំង នាម
( ព . សា ) អ្នកដែលលេចធ្លោឬពូកែជាងគេ
-
ជើងខ្លែង នាម
ឈ្មោះចំណងរបែងរនាបមួយប្រភេទឬរបែងបន្ទោះមួយយ៉ាង
-
ជើងគក នាម
សសរបណ្ដុះលើធ្នឹមរងមេដំបូល។
-
ជើងគុល នាម
រទេះមានតែភ្លៅ, កង់, ទូក; ឯកង់ធ្វើដោយបន្ទះឈើមូលឥតកាំ, សម្រាប់ដឹកឈើហុប។
-
ជើងគោ នាម
ឈ្មោះឈើមួយប្រភេទមានស្លឹកទ្រង់ទ្រាយស្រដៀងនឹងក្រចកជើងគោមានរសជូរអាចប្រើស្ងោរលាងអ្វីៗបាន
-
ជើងគ្រុឌ នាម
ឈ្មោះគ្រែមួយបែបដែលមានជើងគេឆ្លាក់ឱ្យមានសណ្ឋានដូចជើងគ្រុឌ
-
ជើងគ្រុស នាម
សេនាបតីទាំង៤ដែលមានសេនាបតីម្នាក់ទៀតជាអធិបតីរួមជា៥ជាអ្នកសម្រេចរាជការផែនដីជាមួយនឹងព្រះមហាក្សត្រិយ៍ទ្រង់រាជ្យ។
-
ជើងចាប នាម
ឈ្មោះឈើធំមួយប្រភេទមានខ្លឹមជាប់ប្រើធន់បានយូរ។
-
ជើងចាស់ គុណនាម
ដែលធ្លាប់មានបទពិសោធចំណេះដឹងច្រើនអំពីអ្វីមួយ
-
ជើងចែវ នាម
បង្គោលបោះនៅគែមទូកសម្រាប់ពាក់ចែវ។
-
ជើងឆ្កោក នាម
ជើងកូបដំរីសណ្ឋានដូចចម្ពាមសម្រាប់ដាក់បញ្ជិះពាក់លើកណ្ដាល។
-
ជើងជង់ នាម
គល់ឈើ, ឫស្សីឬត្រែង, ផ្ដៅដែលគេកាត់ទុកឱ្យសល់នៅដីបើដើរទៅជល់ជង់ជើង
-
ជើងជ្រូក នាម
ឈ្មោះនំមួយប្រភេទធ្វើអំពីម្សៅខ្សាយលាយច្របល់ជាមួយសណ្ដែកបាយសណ្ដែកបណ្ដុះប៉ិកួៈជាដើមហើយដាក់ក្នុងកំប៉ុងចម្អិនក្នុងខ្ទះខ្លាញ់។
-
ជើងតាង នាម
ផ្នែកខាងក្រោមនៃសសរ, ទម្រសសរប្រើសម្រាប់ទ្រសសរនៃសំណង់ដូចជាអគារស្ពានផ្ទះជាដើម, ខ្លះហៅថាតាងក៏មាន
-
ជើងតាំង នាម
តុតូច៤ជ្រុងឬមូលសម្រាប់តាំងអ្វីៗឬសម្រាប់អង្គុយ
-
ជើងថ្ករ នាម
បង្គោល៤បោះអមទប់ក្ដារមឈូសដែលតម្កល់ក្នុងទីធ្វើឈាបនកិច្ច
-
ជើងទម្រ នាម
គ្រឿងឬរបស់សម្រាប់ទ្រ
-
ជើងទើន នាម
ជើងគំនរដីឬពំនូកដីខ្ពស់ដែលគេច្រុះដោយឈើខ្លឹមឬក្រាក់ជាជើងខឿនបន្ទាយឬប្រាសាទឬវិហារជាដើម
-
ជើងទៀន នាម
ប្រដាប់ធ្វើដោយថ្មឬឈើជាដើមក្រឡឹងមានក្បាច់រំហួតមានកន្ទួតសម្រាប់ដាក់កល់បង្កាន់ដៃឬដាក់ជាលម្អការរចនាទាំងពួង។
-
ជើងទេញ នាម
ឈើទ្រទ្រនាប់ជាងទង, ជាងដែក។ហៅជើងទ្រនាប់ក៏បាន។
-
ជើងទេរ នាម
ដីនារត្រង់មាត់ច្រាំងឬទីជម្រាល
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។