វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ជ ពាក្យដែលផ្ដើមដោយ "ជ" មាន 918 ពាក្យ
ទំព័រ 2 / 31
-
ជជ្រុលជជ្រួស កិរិយាសព្ទគុណកិរិយា
ជ្រុលៗជ្រួសៗ។
-
ជជ្រុលមមុល កិរិយាសព្ទគុណកិរិយា
ជ្រុលៗត្បុលចូល, មមុលជ្រុលៗចូល។
-
ជញ្ជក់ កិរិយាសព្ទ
ស្រូប, បឺតឱ្យជក់ចូល
-
ជញ្ជក់មាត់ កិរិយាសព្ទ
ធ្វើមាត់ជក់ៗជិបៗដោយរំភើបចិត្តនឹងអ្វីមួយ
-
ជញ្ជាត់ កិរិយាសព្ទ
ចាប់ត្រីដោយឈ្នាង, ដោយកញ្ច្រែង
-
ជញ្ជាត់ព្រលឹង កិរិយាសព្ទ
យកឈ្នាងជញ្ជាត់គោកស្រែកហៅព្រលឹងបណ្ដើររួចហើយយកឈ្នាងនិងច្រែងមកកាយកៀរប្រមូលឬបក់បោយទៅលើមនុស្សឈឺឬមនុស្សមានភ័យអាសន្នតក់ស្លុតខ្លាំងដោយហេតុភេទឬគ្រោះថ្នាក់អ្វីមួយដែលគេហៅថាលស់ព្រលឹងជាពិធីឧបកិច្ចហៅព្រលឹងឱ្យចូលមកឋិតនៅក្នុងរូបកាយមនុស្សនោះវិញ
-
ជញ្ជាន់ កិរិយាសព្ទ
ជាន់រឿយៗដដែលៗ។
-
ជញ្ជាន់ស្លាញ គុណកិរិយាគុណនាម
ផ្ទួនៗ, ថែមៗ, ដដែលៗ
-
ជញ្ជាប កិរិយាសព្ទ
ញេញៗនឹងធ្មេញឱ្យជ្រាបរសជាតិ, ជញ្ជក់តិចៗឱ្យជ្រាបរសជាតិ
-
ជញ្ជាប់ កិរិយាសព្ទ
ជញ្ជក់, ត្រឹបយករសជាតិ
-
ជញ្ជាំង នាម
របាំងគេហដ្ឋានដែលបាំងជុំវិញផ្ទះឬខណ្ឌខាងក្នុងផ្ទះចែកឱ្យមានជាបន្ទប់។
-
ជញ្ជាំងផែង នាម
ជញ្ជាំងផ្ទះបិទបាំងផែង។
-
ជញ្ជាំងភ្លើង នាម
( ប . ព .) ប្រព័ន្ធសុវត្ថិភាព ( ហាដវែរសុសវែរ ) ដែលត្រួតពិនិត្យលំហូរទិន្នន័យពីកុំព្យូទ័រមួយទៅកុំព្យូទ័រមួយទៀតឬពីបណ្ដាញកុំព្យូទ័រមួយទៅបណ្ដាញកុំព្យូទ័រមួយទៀតឬពីអ៊ីនធឺណិតប្រឆាំងនឹងអាក់សេសខុសច្បាប់ពីខាងក្រៅឬប្រឆាំងនឹងការខូចហាដវែរនៅកន្លែងណាមួយ។
-
ជញ្ជាំងអឌ្ឍសិទ្ធិ នាម
( ច្ប .) របងឬជញ្ជាំងខណ្ឌកម្មសិទ្ធិផ្សេងពីគ្នាដែលនៅសងខាងរបងឬជញ្ជាំងនោះ។
-
ជញ្ជីង នាម
ប្រដាប់សម្រាប់ថ្លឹង, ត្រាជូ។
-
ជញ្ជីងទូទាត់ នាម
( សេ . ហិ .) ឯកសារផ្នែកគណនេយ្យដែលបង្ហាញការទូទាត់រវាងប្រទេសមួយនិងប្រទេសមួយឬរវាងប្រទេសមួយនិងប្រទេសច្រើនក្នុងកាលកំណត់មួយជាក់លាក់
-
ជញ្ជឹង កិរិយាសព្ទ
រិះគិត, ត្រិះរិះ, ពិចារណា, រពឹង, សម្រឹងទ្រឹងគិត។
-
ជញ្ជូន កិរិយាសព្ទ
នាំយកអ្វីៗពីទី១ទៅទី១ ( ចំពោះតែរបស់ច្រើន )
-
ជញ្ជួច កិរិយាសព្ទ
ដាក់ប្រមោយក្នុងមាត់បញ្ចេញសម្រែកឱ្យរនរន្ថាន់ដូចសម្រែកក្រៀល
-
ជញ្ជួយ កិរិយាសព្ទ
កក្រើក, រង្គើដោយទាញ, ដោយអង្រួនឬដោយខ្យល់បក់។
-
ជញ្ជែង កិរិយាសព្ទ
ចឹក, ខាំ, ហែកប្រជែងគ្នា
-
ជញ្ជ្រាំង នាម
គល់ស្រូវទុំដែលគេច្រូតទុកឱ្យសល់
-
ជញ្ជ្រំ គុណកិរិយា
ដែលជ្រំផ្ទួនៗមិនដាច់
-
ជដា នាម
ផ្នួងសក់តាបស។
-
ជដាធរ នាម
អ្នកទ្រទ្រង់ផ្នួងសក់, អ្នកទុកផ្នួងសក់ ( តាបស )។
-
ជដិល នាម
អ្នកមានភ្នួងសក់, អ្នកទុកផ្នួងសក់ ( តាបស )។
-
ជណ្ដើរ នាម
ប្រដាប់មានកាំជាជាន់ៗឬជាថ្នាក់ៗភ្ជាប់ទៅនឹងមេទាំងពីរខាងសម្រាប់ជាន់ដើរឡើងចុះ
-
ជណ្ដើរយន្ត នាម
គ្រឿងមានរាងដូចប្រអប់ ( ទូ ) ឬដូចជណ្ដើរធ្វើចលនាដោយថាមពលអគ្គិសនីដឹកនាំមនុស្សឬអីវ៉ាន់ឡើងចុះទៅជាន់នានាពិសេសក្នុងអគារខ្ពស់មានច្រើនជាន់
-
ជណ្ដើរស្វា នាម
វល្លិមួយប្រភេទរាងសំប៉ែតកង្កាញ់ផ្នត់ៗច្រើនដុះវារឡើងដើមឈើធំៗ ( បានជាហៅដូច្នេះទំនងជាស្វាតែងឡើងចុះតាមវល្លិនេះដែលទុកជាជណ្ដើររបស់វា )។
-
ជត គុណនាម
ដែលទន់ពាប់
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។