វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ជ ពាក្យដែលផ្ដើមដោយ "ជ" មាន 918 ពាក្យ
ទំព័រ 16 / 31
-
ជីបអូចៗ គុណកិរិយា
( ព . សា .) ពាក្យសម្រាប់និយាយសំដៅដល់ចលនានៃមាត់ជាដើមដែលបើកបិទបន្តិចៗចុះឡើងៗញយដង។បើនៅក្នុងពេលសូត្រធម៌ស្ដោះផ្លុំបន់ស្រន់រអ៊ូរទាំជាដើមគឺមានបន្លឺនូវសំឡេងតិចៗមិនឱ្យអ្នកផ្សេងឮ
-
ជីប៉ា នាម
មាតាឬបិតារបស់ជីលា។
-
ជីព នាម
ជីវិត; ច្រើននិយាយថាជីពជន្មឬជន្មជីព។
-
ជីពចរ នាម
កម្លាំង, សំទុះ, ដង្ហើមនៃសរសៃលោហិតដែលកម្រើកលោតៗនៅសព៌ាង្គកាយ។
-
ជីពជន្ម នាម
( ម . ព . ជីព )។
-
ជីពជាតិ នាម
( ម . ព . ជីវជាតិ )។
-
ជីពុក នាម
( ព . បុ .) ឪពុក, បិតា។
-
ជីភីអេស នាម
ប្រព័ន្ធនៃការកំណត់ទីតាំងសកលនៃឧបករណ៍អេឡិចត្រូនិក
-
ជីរ នាម
ឈ្មោះដំណាំមួយពួកសម្រាប់ប្រើស្លឹកជារបោយឬបង់បំបាត់ក្លិនរសឆ្អាប; ជីរមានច្រើនយ៉ាងគឺជីរនាងវង, ជីរលីងលាក់, ជីរស្លឹកគ្រៃ, ជីរអង្កាមជាដើម។បណ្ដាជីរទាំងនុះជីរខ្លះមានគ្រាប់ទុំប្រើត្រាំទឹកឱ្យរីកហើយលាយស្ករធ្វើជាបង្អែមបាន។
-
ជីរណា នាម
ការរំលាយអាហារ
-
ជីរណិក គុណនាម
ដែលទាក់ទងនឹងការរំលាយអាហារ
-
ជីរណីយ គុណនាម
ដែលងាយរំលាយ ( អាហារ )។
-
ជីរណីយភាព នាម
ភាពងាយរំលាយ ( អាហារ )។
-
ជីរទ្រមឹង នាម
( ម . ព . ទ្រមាំង១)។
-
ជីលា នាម
មាតាឬបិតារបស់លួត។
-
ជីលួត នាម
មាតាឬបិតារបស់ជីទួត។
-
ជីលួតមួយ នាម
បងប្អូនរួមលួតជាមួយគ្នា។
-
ជីវកជីវាក នាម
សត្វប៉ោលតោក ( ច្រើនប្រើតែក្នុងកាព្យឬកាព្យទេស្នា )។
-
ជីវគីមីវិទ្យា នាម
វិទ្យាសាស្ត្រសិក្សាអំពីសមាសធាតុនិងប្រតិកម្មគីមីក្នុងភាវៈមានជីវិត
-
ជីវង្គត កិរិយាសព្ទ
ទៅចាកជីវិតហើយគឺស្លាប់ហើយ។
-
ជីវជាតិ នាម
រសជាតិសំខាន់ដែលមានប្រចាំនៅក្នុងអាហារក្នុងគ្រឿងបរិភោគគ្រប់ប្រភេទសម្រាប់ទ្រទ្រង់នូវសុខភាពនៃមនុស្សនិងសត្វ។
-
ជីវតី កិរិយាសព្ទ
( ម . ព . ជីវន្ត )។
-
ជីវន្ត កិរិយាសព្ទ
កំពុងរស់នៅ។
-
ជីវន្តី កិរិយាសព្ទ
( ម . ព . ជីវន្ត )។
-
ជីវប្បវត្តិ នាម
សេចក្ដីតំណាលអំពីជីវភាពរបស់បុគ្គល, ពង្សាវតាររបស់មនុស្សម្នាក់ៗតាំងពីកើតមកដរាបដល់ក្ស័យជីវិត
-
ជីវប្រវត្តិ នាម
( ម . ព . ជីវប្បវត្តិ )។
-
ជីវពល នាម
ពលក្លាហាន, កងកម្លាំងដ៏អង់អាចគឺបុរសជាពលរដ្ឋធម្មតាដែលស្លៀកពាក់ជាទាហានក្នុងគ្រាស្រុកទេសមានភ័យអាសន្នជាជំនួយដល់ក្រុមទាហានក្នុងក្របខ័ណ្ឌ ( ជាគូដៃនឹងនារីក្លាហាន )។
-
ជីវព្រឹត្តិ នាម
ការចិញ្ចឹមជីវិត។
-
ជីវភាព នាម
ភាពនៃការរស់នៅ, ការចិញ្ចឹមជីវិត
-
ជីវភូមិវិទ្យា នាម
ការសិក្សាតាមបែបវិទ្យាសាស្ត្រអំពីរបាយភាវរស់ ( មនុស្សសត្វនិងរុក្ខជាតិ ) និងស្ថានប្រព័ន្ធទៅតាមភូមិសាស្ត្រនិងបុព្វហេតុដែលនាំឱ្យមានរបាយខុសៗគ្នា។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។