វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ជ ពាក្យដែលផ្ដើមដោយ "ជ" មាន 918 ពាក្យ
ទំព័រ 15 / 31
-
ជិតំជិតំ កិរិយាសព្ទគុណនាមឧទានសព្ទ
( ម . ព . ជិតំ!)។
-
ជិន កិរិយាសព្ទ
ទ្រាន់ចិត្ត, ណាយចិត្ត, ទាស់ចិត្ត។
-
ជិនបុត្រ នាម
បុត្ររបស់លោកអ្នកឈ្នះ ( ច្រើនហៅបុព្វជិតក្នុងព្រះពុទ្ធសាសនាដោយសំដៅសេចក្ដីថាទុកស្មើដូចបុត្រនៃព្រះសព្វញ្ញុពុទ្ធដែលទ្រង់ឈ្នះកិលេសហើយ )។
-
ជិនវង្ស នាម
វង្សនៃអ្នកឈ្នះ។ព្រះនាមក្សត្រ១ព្រះអង្គក្នុងរឿងសាស្ត្រាល្បែងពាក្យកាព្យសម្រាយ; រឿងនុ៎ះឯងក៏ហៅថារឿងជិនវង្សដែរ ( ជារឿងប្រតិដ្ឋ " ប្រឌិដ្ឋ ")។
-
ជិនស្រី នាម
លោកអ្នកឈ្នះមានស្រីសួស្ដី ( ព្រះពុទ្ធ )
-
ជិនឫក កិរិយាសព្ទ
ទើសចិត្តណាយចិត្តទាស់ចិត្តនឹងអាកប្បកិរិយាឬទង្វើអ្នកណាម្នាក់
-
ជិនោរស នាម
( ម . ព . ជិនបុត្រ )។
-
ជិប កិរិយាសព្ទ
ផ្អឹបបបូរមាត់បឺតយកតែបន្តិច
-
ជិវ្ហា នាម
អណ្ដាត ( រ . ស .)
-
ជិវ្ហាបសាទ នាម
បសាទរបស់អណ្ដាត, សម្ផស្សអណ្ដាតសម្រាប់ដឹងរសផ្សេងៗ។
-
ជិវ្ហារូបារម្មណ៍ នាម
រូបារម្មណ៍ក្នុងអត្ថបទកំណាព្យអត្ថបទពាក្យរាយដែលកើតឡើងតាមរយៈពាក្យពេចន៍ឃ្លាប្រយោគដែលរំលេចឱ្យដឹងអំពីរសជាតិ
-
ជិវ្ហាវិញ្ញាណ នាម
សេចក្ដីដឹងច្បាស់នូវរសជាតិដោយសារអណ្ដាត។
-
ជិវ្ហិន្ទ្រិយ នាម
ឥន្ទ្រិយគឺអណ្ដាត។
-
ជិះ កិរិយាសព្ទ
ឋិតលើពាហនៈ, នៅលើយានជំនិះ
-
ជិះជាន់ កិរិយាសព្ទ
( ព . ប្រ .) សង្កត់សង្កិន, ញាំញី, រាតត្បាតយកទ្រព្យរបស់។
-
ជិះអារម្មណ៍ កិរិយាសព្ទ
ផ្ទួនគំនិត។
-
ជី នាមសព្វនាម
អ្នក, ឯង; ពាក្យគួរសមសម្រាប់ហៅក្មេងប្រុសដែលទើបសឹកពីសាមណេរឬសម្រាប់អ្នកធំ, នឹងអ្នកចាស់ហៅអ្នកតូចជាងឬក្មេងជាងដោយរាប់អាន។
-
ជីក កិរិយាសព្ទ
ចាក់គាស់ដោយចបជាដើម
-
ជីករីស នាម
ជីដែលបានមកពីលាមក។
-
ជីក្រែង នាម
ឈ្មោះស្រុកមួយក្នុងខេត្តសៀមរាប។
-
ជីងចក់ នាម
ឈ្មោះសត្វជើង៤តូចសន្តានតុកកែអាស្រ័យនៅជញ្ជាំង, នៅពិតានផ្ទះជាដើម, យំឮចក់ៗ។
-
ជីឆាយ នាម
ឈ្មោះសារាយសមុទ្រក្រៀមពណ៌ខ្មៅមួយប្រភេទប្រើជាគ្រឿងផ្សំម្ហូប។
-
ជីជាតិ នាម
រសជាតិម្យ៉ាងដែលមាននៅក្នុងដីសម្រាប់ធ្វើឱ្យដំណាំលូតលាស់ល្អ
-
ជីដូន នាម
ម្ដាយនៃមាតាឬបិតា ( ដូន, យាយ )។
-
ជីដូនមួយ នាម
បងប្អូនរួមជីដូនរួមជីតាជាមួយគ្នា។
-
ជីតា នាម
អាពុកនៃមាតាឬបិតា ( តា )។
-
ជីតុន នាម
ពាក្យសម្រាប់គ្រហស្ថហៅអ្នកបួសដែលជាញាតិឬដែលស្និទ្ធស្នាលដោយបានផ្គត់ផ្គង់ចតុប្បច្ច័យផង។
-
ជីទួត នាម
ជីតាឬជីដូននៃមាតាបិតា ( ជីតាទួត, ជីដូនទួតឬតាទួត, យាយទួត )។
-
ជីទួតមួយ នាម
បងប្អូនរួមទួតជាមួយគ្នា។
-
ជីប កិរិយាសព្ទ
រឹតរួមបត់បង្រួញជាផ្នត់
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។