វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ជ ពាក្យដែលផ្ដើមដោយ "ជ" មាន 918 ពាក្យ
ទំព័រ 12 / 31
-
ជាតិរស នាម
រសអំពីកំណើត, ឱជារសដែលកើតឯងស្រាប់ដូចយ៉ាងរសអំពៅជាដើម; ខ្មែរយើងច្រើននិយាយថារសជាតិ។
-
ជាតិលិង្គ នាម
លិង្គតាមជាតិគឺប្រុស, ស្រី, ញី, ឈ្មោល, ខ្ទើយដែលមានភេទស្រេចស្រាប់ពីកំណើតមកហើយ។
-
ជាតិវុឌ្ឍៈ នាម
ចាស់ទុំ, រៀមច្បង។
-
ជាតី នាម
ឈ្មោះសំពត់មួយបែបពួកទេសឯក, តែមានពណ៌ក្រហម
-
ជាតីឧត្តម នាម
តំណែងឋានៈជាព្រះអករ៍យាយចាស់ៗដែលព្រះករុណាជាម្ចាស់ជីវិតទ្រង់ព្រះមេត្តាប្រោសតែងតាំងឱ្យមានយសធំប៉ុន្តែឥតនឿយហត់ដោយការងារអ្វីទេគ្រាន់តែទូលក្រាបបង្គំគាល់ម្ដងម្កាលតាមពេលកំណត់ក្នុងរាជពិធីម្ដងៗ។
-
ជាតូបករណ៍ នាម
ឧបករណ៍របស់ជាតិ, គ្រឿងជួយទំនុកបម្រុងដល់ជាតិ។
-
ជាតូបនីយកម្ម នាម
ការធ្វើឬការផ្ទេររបស់អ្វីមួយដែលជារបស់ឯកជនឬរបស់ជាតិដទៃឱ្យទៅជារបស់ជាតិ, របស់រដ្ឋវិញ
-
ជាត់ កិរិយាសព្ទ
សម្រេងទឹកពីភាជន៍ផ្សេងៗមានឆ្នាំងជាដើម
-
ជាត្យានុវាទ នាម
ការពោលទោសចំពោះជាតិ, ឬការពោលតិះដៀលជាតិ។
-
ជានបទ គុណនាមនាម
ដែលនៅក្នុងជនបទ, អ្នកជនបទ ( ព . កា .)។
-
ជានិច្ច គុណកិរិយា
គ្រប់កាល, គ្រប់ពេល, ដែលឥតចន្លោះ, ឥតស្រាក, ឥតល្ហែ, ឥតឈប់
-
ជានុ នាម
ជង្គង់ ( រ . ស .) ព្រះជានុ។
-
ជានុមណ្ឌល នាម
មណ្ឌលរបស់ជង្គង់, ជង្គង់ទាំងមូល ( រ . ស .) ព្រះជានុមណ្ឌល។
-
ជាន់ កិរិយាសព្ទគុណនាមនាម
ដាក់ជើងសង្កត់ស៊ប់ពីលើ
-
ជាន់កគ្នាស៊ី កិរិយាសព្ទ
នៅចោមស៊ីលើបន្ទុកតែមួយ។
-
ជាន់កែង កិរិយាសព្ទ
ផ្ចាញ់ផ្ចាលក្នុងគោលបំណងបង្អាប់អ្នកណាម្នាក់
-
ជាន់ឆាយ នាម
ឈ្មោះវេលាដែលកំណត់យកស្រមោលព្រះអាទិត្យថាមានជោគ ( តាមលទ្ធិព្រាហ្មណ៍ )
-
ជាន់ឈ្លី កិរិយាសព្ទ
ជាន់ដោយញីចុះឡើង
-
ជាន់ដាន កិរិយាសព្ទគុណកិរិយា
ប្រព្រឹត្តចូលក្នុងគន្លងដើមអ្វីមួយ
-
ជាន់ផ្អៀង កិរិយាសព្ទ
មានឥទ្ធិពលមានអំណាចដែលធ្វើឱ្យគេកោតខ្លាច
-
ជាន់ពន្លិច កិរិយាសព្ទ
ជាន់របស់អ្វីមួយឱ្យលិចបាត់ឬសង្កត់សង្កិនអ្នកណាម្នាក់មិនឱ្យរីកចម្រើនទៅមុខបាត់បង់កិត្តិយសងើបមុខមិនរួចក្នុងសង្គម។
-
ជាន់មាត់ កិរិយាសព្ទ
មកឋិតត្រង់មាត់នាំមាត់ឱ្យថា ( ព . ប្រ .)។
-
ជាន់ឡើង នាម
សរីរប្រទេសត្រង់កន្លៀតក្រោមស្មានៃសត្វពាហនៈមានគោក្របីជាដើម។
-
ជាន់អង្ករ កិរិយាសព្ទ
បុកអង្ករដោយត្បាល់ជាន់។
-
ជាន់អង្សា កិរិយាសព្ទ
ដែលមានអង្សាកំណើតត្រូវគ្នា, ដែលមានឈ្មោះត្រូវគ្នា។
-
ជាន់អារក្ស កិរិយាសព្ទ
ធ្វើពិធីអន្ទងព្រលឹងខ្មោចមេមត់ឬបិសាចអសុរកាយដែលកាន់កាប់ហៅថាអារក្សសំដៅសេចក្ដីថាខ្មោចអ្នកបីបាច់រក្សាឱ្យមកសណ្ឋិតក្នុងរូបស្នងដើម្បីព្យាបាលអ្នកជំងឺរ៉ាំរ៉ៃឬសន្លប់ដោយមិនដឹងមូលហេតុឬបន់ស្រន់សុំឱ្យសម្រេចអ្វីមួយដែលជាជំនឿអរូបីបុរាណរបស់ខ្មែរ
-
ជាន់ឥដ្ឋ កិរិយាសព្ទ
ជាន់ដីស្អិតក្នុងពុម្ពឱ្យកើតបានជាឥដ្ឋ។
-
ជាប់ កិរិយាសព្ទគុណនាម
មិនដាច់, មិនឃ្លាតពីគ្នា; មាំមួន។
-
ជាប់ក្ដី កិរិយាសព្ទ
ជាប់ឈ្មោះក្នុងបណ្ដឹងដែលត្រូវដោះស្រាយតាមផ្លូវច្បាប់
-
ជាប់គុក កិរិយាសព្ទ
ត្រូវទោសនៅក្នុងគុក។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។