វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ជ ពាក្យដែលផ្ដើមដោយ "ជ" មាន 918 ពាក្យ
ទំព័រ 11 / 31
-
ជាងស្មិត នាម
ជាងអ្នកសិតលោហជាតិឱ្យកើតបានជារូបឬជារបស់ផ្សេងៗ។
-
ជាងស្មូន នាម
( ម . ព . ស្មូន )។
-
ជាញ គុណនាមប.
ជំនាញ។
-
ជាដើម គុណកិរិយា
សេចក្ដីដែលមានចំនួនច្រើនលើកយកមកនិយាយចំនួនខ្លះបន្សល់ទុកខ្លះគឺនៅមានសេចក្ដីតទៅទៀត .
-
ជាត គុណនាម
ដែលកើតហើយ, ដែលមាន, ដែលប្រាកដហើយ។
-
ជាតក នាម
រឿងរ៉ាវពីក្នុងជាតិមុនៗដែលលោកអ្នកបានលុះញាណវិសេសសម្រាប់ដឹងជាតិលោកសំដែងប្រាប់យ៉ាងដូចជាតកទាំង១០មានតេមិយជាតកជាដើមដែលព្រះសក្យមុនីសព្វញ្ញុពុទ្ធទ្រង់សំដែង។ឈ្មោះអង្គនៃពុទ្ធសាសនាមួយយ៉ាងក្នុងអង្គទាំង៩។
-
ជាតប្បមាណ នាម
( ម . ព . អត្រាកំណើត )។
-
ជាតពលៈ នាម
ការមានកម្លាំងកាយមាំមួន។
-
ជាតពុទ្ធិ នាម
ប្រាជ្ញាគតិបណ្ឌិត។
-
ជាតរូប គុណនាម
ដែលមានសម្បុរដូចមាស, ល្អ, ហ្មត់ហ្មង។
-
ជាតវិទ្យា នាម
ជីវវិទ្យា, វិទ្យាសាស្ត្រដែលសិក្សាអំពីអំប្រ៊ីយ៉ុង។
-
ជាតវេទ នាម
ភ្លើង
-
ជាតសព្ទ នាម
ពាក្យឬរូបសព្ទដើមនៃពាក្យដែលកើតឡើងក្រោយៗមកទៀតចេញពីពាក្យឬរូបសព្ទទាំងនោះដោយសារមានបម្រែបម្រួលសូរ
-
ជាតសព្ទវិទ្យា នាម
មែកធាងមួយនៃភាសាវិទ្យាដែលសិក្សាអំពីជាតិសព្ទ។
-
ជាតសិលា នាម
ថ្មដែលកើតឯង ( ថ្មសុទ្ធ )
-
ជាតស្រង់ នាម
ឈ្មោះត្រីស្រកាមួយប្រភេទសន្តានត្រីឆ្កោកតែតូចជាង, មានព្រុយទាំងពីរខាងនិងខាងលើខ្នង, ចុងកន្ទុយមានសម្បុរខ្មៅលាយក្រហម។
-
ជាតស្រះ នាម
ស្រះដែលកើតឯង ( ឥតមានអ្នកណាជីក ), ត្រពាំង
-
ជាតហិង្គុល នាម
ឈ្មោះថ្នាំមួយប្រភេទសម្បុរក្រហមស្រស់ក្លិនឆ្អាបជាផង់ក៏មានជាដុំក៏មានសម្រាប់ប្រើជាថ្នាំលាបលនឬលាយនឹងប្រេងសម្រាប់បោះត្រា; ប្រើជាឱសថត្រជាក់ក៏បាន។បើជាដុំរឹងហៅថាជាតហិង្គុលខ្វាក់។
-
ជាតហិង្គុលខ្វាក់ នាម
ជាតហិង្គុលដែលគេស្លឱ្យមានសាច់រឹងសម្រាប់ប្រើជាថ្នាំរំងាប់រោគក្ដៅ។
-
ជាតា នាម
( ម . ព . ជតា )។
-
ជាតិ នាម
កំណើត; មនុស្សដែលមានសញ្ជាតិផ្សេងគ្នា
-
ជាតិទុក្ខ នាម
ទុក្ខព្រោះមានកំណើតកើតមកជារូបរាងកាយ។
-
ជាតិធម៌ គុណនាម
កំណើតដែលជាធម្មតារបស់សព្វសត្វ; ដែលមានជាតិជាធម្មតា។
-
ជាតិនិយម នាម
គំនិតឬទស្សនៈដែលលើកតម្កើងជាតិសាសន៍ខ្លួនឯងឱ្យដាច់គេការបន្ទាបតម្លៃជាតិសាសន៍ដទៃជាងជាតិសាសន៍ខ្លួន
-
ជាតិនិយមជ្រុល នាម
ការលើកតម្កើងជាតិប្រទេសឬពូជសាសន៍របស់ខ្លួនហួសហេតុ
-
ជាតិប្រមាណ នាម
ចំនួនកំណើតរស់ក្នុងចំណោមប្រជាជនសរុបនៅកន្លែងណាមួយនិងក្នុងពេលវេលាកំណត់ណាមួយ។
-
ជាតិពន្ធុ នាម
សង្គមមនុស្សមួយក្រុមដែលមានលក្ខណៈសម្គាល់សំខាន់ៗរួមគ្នាដូចជាជាតិសាសន៍វប្បធម៌ភាសាប្រពៃណីទំនៀមទម្លាប់ជំនឿ ...។
-
ជាតិពន្ធុវិទូ នាម
អ្នកសិក្សាស្រាវជ្រាវខាងជាតិពន្ធុវិទ្យា។
-
ជាតិពន្ធុវិទ្យា នាម
សាខានៃនរវិទ្យាដែលសិក្សាអំពីកំណកំណើតរបាយលក្ខណៈនានានិងទំនាក់ទំនងរវាងក្រុមជាតិសាសន៍មនុស្សផ្សេងៗគ្នា, វិទ្យាសាស្រ្តដែលសិក្សាអំពីពូជសាសន៍និងវប្បធម៍ផ្សេងៗ។
-
ជាតិភូមិ នាម
ភូមិកំណើត, ស្រុកកំណើត។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។