វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ឆ ពាក្យដែលផ្ដើមដោយ "ឆ" មាន 361 ពាក្យ
ទំព័រ 6 / 13
-
ឆោឡោ គុណកិរិយាគុណនាម
អឺងកងដោយជ្រួលជ្រើម, ដោយផ្អើល
-
ឆៅ គុណនាម
ដែលមិនទាន់ឆ្អិន។
-
ឆ្កយ គុណកិរិយា
ដែលលើកចម្កយឡើង, ដែលឆ្ងយឆ្ងើយឡើង
-
ឆ្កាង កិរិយាសព្ទគុណនាម
ដោតនឹងឈើអណ្ដោតឱ្យលាចំកាង
-
ឆ្ការ កិរិយាសព្ទ
ត្រាយត្រួស
-
ឆ្ការដៃ កិរិយាសព្ទ
វាសដៃដូចគេឆ្ការព្រៃ។
-
ឆ្កិល គុណកិរិយា
ដែលកម្រើកបះឆ្កឹងឡើងមើលទៅឃើញតូចខ្លីសង្វិល ( ព . សា .)។
-
ឆ្កឹង គុណកិរិយាគុណនាម
ដែលឈរត្រង់ឯកឯងឥតកម្រើកឥតងាកបែរ
-
ឆ្កឹះ កិរិយាសព្ទ
កេះកាយ, ទាត់ចេញដោយម្រាមដៃឬដោយកំណាត់ឈើ, ឫស្សីជាដើម
-
ឆ្កឹះឆ្កៀល កិរិយាសព្ទគុណកិរិយា
( ព . ប្រ .) ចាក់ចុចនាយអាយដូចជាគេឆ្កឹះឆ្កៀលផងមិនលែង
-
ឆ្កឺត គុណកិរិយា
ខ្នឺប, ដែលបះអើតក្រអឺតឡើង, ខ្មឺតឡើង
-
ឆ្កុយ គុណកិរិយា
រ៉ុយ, ដែលទៅរ៉ុយៗឥតងាកបែរឥតរេរា
-
ឆ្កូត កិរិយាសព្ទ
ឆូតទឹកដោយច្រវាឬដោយចែវតម្រង់ទូកឱ្យត្រង់ជាជំនួសចង្កូត។
-
ឆ្កួត គុណនាមឧទានសព្ទ
ដែលខូចសតិ, ខូចចរិតវិលវក់ឥតដឹងខុសត្រូវ
-
ឆ្កួតកញ្ឆា គុណនាម
ដែលងេងងោងឡេះឡោះរម៉េះរម៉ោះព្រោះស្រវឹងកញ្ឆា។
-
ឆ្កួតកាម គុណនាម
ដែលស៊ប់ចិត្តក្នុងសេចក្ដីត្រេកត្រអាលរីករាយសប្បាយនឹងកាមគុណ៥គឺរូប, សំឡេង, ក្លិន, រស, សម្ផស្សឥតដែលមានភ្នកនឹកនាដល់ជរាព្យាធិមរណៈនិងសេចក្ដីព្រាត់ប្រាសនិរាសដែលខ្លួនមុខជានឹងត្រូវបានពុំខាននោះឡើយ។
-
ឆ្កួតចិត្ត គុណនាម
ដែលមានចិត្តវិបរិតប្រែប្រួលវឹកវរខុសប្រក្រតីព្រោះប្រច័ណ្ឌឬសេចក្ដីព្រួយខ្លាំងអំពីហេតុណាមួយ។
-
ឆ្កួតជ្រូក នាមគុណនាម
ឈ្មោះរោគមួយប្រភេទបណ្ដាលកើតអំពីខ្យល់កាចក្នុងសន្តានឆក់ឱ្យដួលឱ្យប្រកាច់បែកពពុះមាត់ ( រោគនេះមិនមែនមានជាប់ជាប្រក្រតីទេយូរៗទើបធ្វើទុកម្ដងៗ)
-
ឆ្កួតទឹកមាត់ គុណនាម
( ព . ប្រ .) ដែលនិយាយពាក្យឥតប្រយោជន៍តាមតែប្រទះតាមតែរបូតមាត់ពីនេះទៅនោះពីនុ៎ះទៅនោះមិនចេះចប់។
-
ឆ្កួតមាត់ គុណនាម
ដែលរអិលមាត់ជេរប្រទេចប៉ប៉ាច់ប៉ប៉ោចមិនសូវស្រាក។
-
ឆ្កួតយស គុណនាម
ដែលតម្កើងខ្លួន, ដែលឆ្មើងខ្លួនរពើតរពើង, លើកខ្លួនហួសហេតុហួសទំនងដោយជោរចិត្តព្រោះយសស័ក្ដិងារការ ...។
-
ឆ្កួតលេលា គុណនាម
ដែលមានដំណើរឬលំនាំគំនិតខុសប្រក្រតី
-
ឆ្កួតល្បែង គុណនាម
ដែលវក់នឹងល្បែង។
-
ឆ្កួតសព្ទ គុណនាម
ដែលរៀនប្រែពីភាសាដទៃមកជាភាសារបស់ខ្លួនភ័ន្តច្រឡំសព្ទចេះតែស្មានៗខុសខ្លះត្រូវខ្លះដោយចេះវេយ្យាករណ៍មិនស្ទាត់ចាំសព្ទក៏មិនប្រាកដតែហ៊ានថាហ៊ានប្រែមិនញញើត
-
ឆ្កួតស្រា គុណនាម
ដែលវឹកវរប្រឡែប្រកោព្រោះសេពសុរាញៀនជាប់។
-
ឆ្កួតស្រី គុណនាម
ដែលវក់ចិត្តព្រោះស្រឡាញ់ស្រី, ដែលងងុលព្រោះស្រឡាញ់ស្រី។
-
ឆ្កួតស្លាក់ គុណនាម
ដែលភ្លាត់ស្មារតីម្ដងៗប្លែកខុសពីប្រក្រតីព្រោះលេបគ្រាប់ស្លាក់។
-
ឆ្កៀល កិរិយាសព្ទ
ខ្វេះកកាយគាស់អ្វីៗដោយម្រាមដៃ, ចុងកាំបិតឬដែកស្រួចជាដើម។
-
ឆ្កៀស កិរិយាសព្ទ
កៀសឆ្កៀល
-
ឆ្កៀសមិនឡើង កិរិយាសព្ទ
( ព . ប្រ .) ដាស់តឿនឬស្ដីប្រដៅទៅនៅតែដដែល។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។