វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ឆ ពាក្យដែលផ្ដើមដោយ "ឆ" មាន 361 ពាក្យ
ទំព័រ 12 / 13
-
ឆ្វេង គុណនាម
ទីទៃពីស្ដាំ។
-
ឆ្វេងដៃ នាម
នៅផ្នែកខាងឆ្វេងអ្វីៗដែលស្ថិតនៅខាងឆ្វេង
-
ឆ្វេងនិយម នាម
និន្នាការឬមនោគមវិជ្ជានយោបាយដែលនិយមកំណែទម្រង់ជ្រុលនិងនិយមការធ្វើបដិវត្តន៍ដើម្បីផ្លាស់ប្ដូរសណ្ដាប់ធ្នាប់សង្គមក្នុងគោលបំណងពង្រីកសេរីភាពនិងសុខុមាលភាពសង្គមសម្រាប់ប្រជាជនដោយប្រយុទ្ធតស៊ូប្រឆាំងនឹងវិសមភាពសង្គមហើយប្រកាន់យកគោលការណ៍សមភាព
-
ឆ្វេចឆ្វាច គុណកិរិយា
រសេចរសាចឥតសណ្ដាប់ធ្នាប់
-
ឆ្វេះ នាមឧទានសព្ទ
ឈ្មោះជ័រមានពិសសម្រាប់ដាក់ចុងព្រួញគឺជ័រឆក់ ( ហៅតាមទម្លាប់ដោយស្រុក )។
-
ឆ្វែល គុណកិរិយា
ដែលហើរក្រវែលបណ្ដើរគន់មើលបណ្ដើរ, ហើរហក់ផ្អៀងផ្អង
-
ឆ្អន់ កិរិយាសព្ទគុណនាម
ទ្រាន់; ច្រើនប្រើជាបរិវារសព្ទរបស់ពាក្យជិននិងឆ្អែត
-
ឆ្អល់ កិរិយាសព្ទគុណនាម
ទល់ខ្យល់; ដែលទល់ខ្យល់ក្នុងពោះ
-
ឆ្អាប គុណនាម
ដែលមានរសជាតិអាក្រក់នាំឱ្យឆ្អើម
-
ឆ្អាបមាត់ កិរិយាសព្ទ
មាត់ដែលធុំក្លិនឆ្អាប, ក្លិនឆ្អាបដែលមាននៅមាត់។
-
ឆ្អិត គុណនាម
ល្អួត, ល្មួត, ឆ្ងិត
-
ឆ្អិន គុណនាម
ទីទៃពីឆៅគឺអ្វីៗដែលចម្អិនហើយ
-
ឆ្អិនឆ្អៅ គុណនាម
ដែលហ្មត់ហ្មងស្រងៅ, ដែលចាស់ចិត្តចាស់គំនិត, ហ្មត់ចត់។
-
ឆ្អឹង នាម
អាការៈរឹងដែលមានក្នុងកាយសត្វលោក។
-
ឆ្អឹងខ្នង នាម
កងឆ្អឹងជាប់បន្តគ្នាសណ្ដូកនៅកណ្ដាលខ្នងសម្រាប់ទ្រទ្រង់រាងកាយ
-
ឆ្អឹងជំនីរ នាម
ឆ្អឹងទាំងពីរខាងដែលជាប់ពីឆ្អឹងខ្នងមក។
-
ឆ្អឹងដែក នាម
ឧបករណ៍ឬសម្ភារៈសំណង់ដែលយកដែកមកធ្វើជាគ្រោងឆ្អឹងជារណបដើម្បីឱ្យមានភាពរឹងមាំ
-
ឆ្អឹងរឹត នាម
ទ្រនុងស្លឹករឹត។
-
ឆ្អឹងសន្លាក់ នាម
ឆ្អឹងគន្លាក់, ឆ្អឹងដែលតប្រទល់គ្នាបត់បាន។
-
ឆ្អឺស គុណនាម
ដែលតឹងពោះខ្លាំងព្រោះបរិភោគអាហារច្រើនជ្រុល
-
ឆ្អើម កិរិយាសព្ទគុណនាម
ទ្រាន់, ខ្ពើមដោយរសជាតិឆ្អាបជាដើម
-
ឆ្អើរ កិរិយាសព្ទ
ចម្អិនឬកម្ដៅដោយដាក់លើរានដុតភ្លើងពីក្រោមដើម្បីនឹងទុកឱ្យបានយូរឬគ្រាន់តែឱ្យស្រស់ស្ងួតទឹក
-
ឆ្អើសឆ្អើម គុណកិរិយាគុណនាម
ច្បិចច្បើម, ដែលស្ទាក់ស្ទើរ
-
ឆ្អេះ កិរិយាសព្ទ
ឱ្យក្លិនក្រពុលខ្មោះស្ទើរឆ្អាបស្ទើរស្អុយ, ស្អុយក្លិនទឹកនោម
-
ឆ្អែង ប.
ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យឆ្អឹង
-
ឆ្អែត កិរិយាសព្ទ
អស់ឃ្លាន, អស់ស្រេក, បានចម្អែតហើយ, ស្រេចការបរិភោគហើយ; គ្រប់គ្រាន់, បរិបូរ។
-
ឆ្អែតចិត្ត កិរិយាសព្ទ
( សំនួន .) ខកចិត្តអស់ចិត្តនឹងអ្វីដែលខ្លួនបានធ្វើឬកើតមានកន្លងមក
-
ឆ្អែតឆ្អន់ កិរិយាសព្ទ
ឆ្អែតបរិបូណ៌ដរាបដល់ជិនឆ្អន់លែងត្រូវការបរិភោគទៀត។
-
ឆ្អែតឆ្អល់ កិរិយាសព្ទ
ឆ្អែតត្រាតែឆ្អល់ពោះ។
-
ឆ្អៅ គុណនាម
ងៅ, ច្រាល
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។