វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ច ពាក្យដែលផ្ដើមដោយ "ច" មាន 1,131 ពាក្យ
ទំព័រ 4 / 38
-
ចង្កំ នាម
វត្ថុមានរង្វង់មូលគេធ្វើដោយដែក, ដោយលោហជាតិផ្សេងៗមានស្ពាន់ជាដើមឬដោយប្រាក់ ... មានសណ្ឋានជាមៀនសម្រាប់ដាក់ស្រោបដងអ្វីៗ
-
ចង្ក្រង់ នាម
ប្រដាប់ធ្វើដោយស្ពាន់, លង្ហិនមានគ្រាប់អង្រួនឱ្យឮសូរសម្រាប់ចងកគោ, ក្របីជាដើម។
-
ចង្ក្រង់ស្វា នាម
តិណជាតិមួយប្រភេទដើមតូចៗផ្លែមូលទ្រវែងច្រើនដុះនៅទីដីវាលចម្ការ។
-
ចង្ក្រត់ នាម
រនូតបន្ទើតដែលរើលើកចេញបានដោយងាយ
-
ចង្ក្រម នាមកិរិយាសព្ទ
ដំណើរដើរទៅដើរមក, ដំណើរទៅមកៗគឺដំណើរទៅហើយដើរមកវិញយឺតៗច្រើនបកច្រើនសា
-
ចង្ក្រមណ៍ នាម
( ម . ព . ចង្ក្រម )។
-
ចង្ក្រាន នាម
( ម . ព . ជើងក្រាន )។
-
ចង្គ្រក់ គុណកិរិយា
ដែលនៅស្ងៀមតែក្នុងទី១ដូចគេចងនឹងដើរទៅណាមិនបាន
-
ចង្គ្រាង កិរិយាសព្ទ
ដេកផ្ងារបោះដៃបោះជើងស្រទាង
-
ចង្គ្រាស់ គុណនាម
ដែលរឹងក្រទាំងបត់បែនមិនបាន
-
ចង្គ្រុង គុណកិរិយាគុណនាម
ដែលធំហើយខ្ពស់ផង
-
ចង្គ្រោង គុណនាម
ដែលខ្ពស់ចោងណោង, ខ្ពស់ហួសឥតសម
-
ចង្រក ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យចង្រៃ
-
ចង្រប់ នាម
នេសាទុបករណ៍មួយប្រភេទធ្វើដោយដែកចម្ពាមមានដងសម្រាប់ចាក់ច្រប់អន្ទង់, ច្រប់ត្រីក្នុងភក់។
-
ចង្រិត នាម
ឈ្មោះសត្វល្អិតមានស្លាបហើរបាន, មានចង្រិតដូង, ចង្រិតដែកជាដើម។ ( ព . ពុ .) ថា
-
ចង្រុះ កិរិយាសព្ទ
បាត់បង់, ហិនហោច, រេចរឹល, របេះរបោច
-
ចង្រៃ នាម
ឧបទ្រព, សភាពដែលបង្អាប់ស្រីសួស្ដី, ដែលបណ្ដាលឱ្យមានទុក្ខ, មានកង្វល់, មានភយន្តរាយ
-
ចង្រៃចង្រក នាម
ចង្រៃរួបរឹតដោយអាការៈផ្សេងៗ។
-
ចង្រៃបោសលាន នាម
ចង្រៃដែលនាំឱ្យខូចខាតវិនាសអស់រលីងធេងដូចជាទីលាន ( ព . សា .)។
-
ចង្រៃឧបទ្រព នាម
ចង្រៃអាក្រក់, ចង្រៃរួមរឹត។
-
ចង្រ្កានឡូវ នាម
ចង្ក្រានម្យ៉ាងដែលមានធ្នើសម្រាប់ទ្រអុសឬធ្យូង
-
ចង្រ្គីង ប.
ពាក្យសម្រាប់និយាយផ្សំនឹងចង្គ្រាងថាចង្គ្រីងចង្គ្រាងគឺច្រងេងច្រងាង
-
ចង្វា នាម
ឈ្មោះត្រីល្អិតមានស្រកា; ត្រីចង្វាមានច្រើនប្រភេទ
-
ចង្វាក់ នាម
ថ្នាក់បទនៃភ្លេងដែលមានសំឡេងលើកដាក់ខ្ពស់ទាបយឺតលឿនជាដើម
-
ចង្វាក់បេះដូង នាម
ចលនាកន្រ្តាក់លោតចុះឡើងនៃបេះដូង
-
ចង្វាយ នាម
អ្វីៗដែលឆ្វាយ
-
ចង្វែក នាម
ចន្លោះដែលឆែកៗ
-
ចង្ហាន់ នាម
( ស . ស .) អាហារសម្រាប់បព្វជិតក្នុងពុទ្ធសាសនា
-
ចង្ហាយ នាម
ប្រដាប់ធ្វើដោយឈើឬឫស្សីមានតម្ពក់សម្រាប់ឆាយចំបើង, ឆាយស្មៅ។
-
ចង្ហូរ នាម
ជ្រលងទឹកតូច
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។