វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ច ពាក្យដែលផ្ដើមដោយ "ច" មាន 1,131 ពាក្យ
ទំព័រ 17 / 38
-
ចិត្តធ្ងន់ គុណនាម
( សំនួន .) ដែលពូកែអត់ធ្មត់មិនងាយខឹងផ្ដេសផ្ដាស
-
ចិត្តពាល នាមគុណនាម
ចិត្តដែលនៅឆោតល្ងង់ទន់ជ្រាយចិត្តដែលកំណាចឃោរឃៅ, ដែលមានចិត្តកំណាចឃោរឃៅ
-
ចិត្តព្យាបាល នាម
វិធីសាស្រ្តព្យាបាលជំងឺដោយការអប់រំសម្រួលផ្លូវចិត្តក្នុងគោលបំណងបន្ធូរអារម្មណ៍អ្នកជំងឺ។
-
ចិត្តព្រែក នាម
( ព . ប្រ .) ជាប់ដោយក្ដីស្រឡាញ់បែកជាពីរងាកបែរទៅរកតែមួយចោលមួយក៏ពុំកើត។
-
ចិត្តព្រះ នាម
ចិត្តដែលប្រកបដោយក្ដីសន្តោសប្រណីអធ្យាស្រ័យល្អនិងភាពអត់ធ្មត់។
-
ចិត្តមច្ឆេរមិច្ឆា នាម
ចិត្តកំណាញ់យល់ខុសជាត្រូវ។
-
ចិត្តមុត
( ព . ប្រ .) ចិត្តហានក្លាគឺចិត្តហ៊ានប្រថុយមិនញញើត។
-
ចិត្តរាក់ នាម
ចិត្តសើៗឆាប់ដោយតាមគេ។
-
ចិត្តរឹល នាម
( ម . ព . គំនិតរឹល )។
-
ចិត្តរួញ នាម
ចិត្តក្រាញថយឬក្រាញចិត្ត។
-
ចិត្តរំជួល នាម
ចិត្តជ្រួលភ្នកនឹកដល់ដោយស្នេហាឬដោយមានចំណង់ខ្លាំង។
-
ចិត្តរំភើប នាម
ចិត្តព្រឺព្រួច។
-
ចិត្តល្អៀង នាម
ចិត្តដែលងាកបែរទៅរកម្ខាងជាង។
-
ចិត្តវិជ្ជា នាម
វិជ្ជាឬវិទ្យាខាងការវិចិត្រ។
-
ចិត្តវិទ្យា នាម
វិទ្យាសាស្ត្រដែលសិក្សាអំពីបាតុភូតចិត្ត។
-
ចិត្តវិវេក នាម
សេចក្ដីស្ងាត់ចិត្ត។
-
ចិត្តសង្ខារ នាម
សញ្ញានិងវេទនា។
-
ចិត្តសមុដ្ឋាន នាម
អំពើដែលកើតអំពីចិត្ត។
-
ចិត្តសាមាន្យ នាមគុណនាម
ចិត្តដែលអាក្រក់ឃោរឃៅ, ដែលមានចិត្តអាក្រក់ឃោរឃៅ
-
ចិត្តសាស្ត្រ នាម
ក្បួនឬដំណើរដែលទាក់ទងនឹងផ្លូវចិត្តផ្លូវអារម្មណ៍
-
ចិត្តសោមនស្ស នាម
ចិត្តដែលមានអំណរសប្បាយរីករាយ
-
ចិត្តស្ងប់ នាម
ចិត្តរម្ងាប់ចាកសេចក្ដីជ្រួលច្រាល់, ចិត្តនឹងធឹង។
-
ចិត្តស្រាល គុណនាម
( សំនួន .) ងាយខឹងដែលមានចិត្តឆេវឆាវ
-
ចិត្តស្លុយ គុណនាម
( សំនួន .) ដែលមិនរារែកចិត្តដែលហ៊ានប្រថុយធ្វើអ្វីមួយ, ចិត្តដាច់
-
ចិត្តហានក្លា នាម
( ម . ព . ចិត្តមុត )។
-
ចិត្តហេងហាង នាម
ចិត្តរសាប់រសល់ឬស្ទាក់ស្ទើរ។
-
ចិត្តអន្យតិរ្ថិយ នាម
ចិត្តអាក្រក់ហួសពេក។
-
ចិត្តអប្រិយ នាម
ចិត្តដែលមិនល្អមិនគួរជាទីពេញចិត្តអ្នកដទៃ
-
ចិត្តានុរូប គុណនាម
ដែលសមគួរដល់ចិត្ត។
-
ចិត្តុម្មត្តកៈ គុណនាម
ឆ្កួតចិត្ត។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។