វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ច ពាក្យដែលផ្ដើមដោយ "ច" មាន 1,131 ពាក្យ
ទំព័រ 16 / 38
-
ចិញ្ចឹមប្រាណ កិរិយាសព្ទ
ចិញ្ចឹមជីវិត។
-
ចិញ្ចឹមអាត្មា កិរិយាសព្ទ
ចិញ្ចឹមខ្លួន។
-
ចិញ្ចើម នាម
អវយវៈជាសំយាបនៅខាងលើភ្នែកទាំងពីរ
-
ចិញ្ចើមថ្នល់ នាម
( ម . ព . ចិញ្ចើមផ្លូវក្នុងផ្លូវ )។
-
ចិញ្ចើមផ្លូវ នាម
ជាយផ្លូវនៅក្នុងទីប្រជុំជនដែលរៀបចំទុកសម្រាប់អ្នកធ្វើដំណើរដោយជើង
-
ចិញ្ចៀន នាម
គ្រឿងប្រដាប់សម្រាប់ពាក់ម្រាមដៃមួយប្រភេទធ្វើដោយប្រាក់ឬដោយមាសមានរង្វង់មូលលាតឬដាំត្បូងផ្សេងៗ
-
ចិញ្ចៀនមួយវង់ នាម
ចិញ្ចៀនមួយ។
-
ចិញ្ចែង គុណនាម
ត្រដែតជាក់ស្ដែង។បើប្រើជា ( ព . ប្រ .) ថាខ្ពង់ខ្ពស់, ថ្កើងថ្កាន។
-
ចិញ្ចែងចិញ្ចាច គុណនាមគុណកិរិយា
ចិញ្ចែងភ្លឺស្ងាច; រុងរឿងថ្លៃថ្លា។
-
ចិញ្ច្រាំ កិរិយាសព្ទ
សាប់ដោយកាំបិតឱ្យល្អិត
-
ចិញ្ច្រាំជ្រញ់ កិរិយាសព្ទ
( ម . ព . ចិញ្ច្រាំ )។
-
ចិត កិរិយាសព្ទ
កាត់ជាចំណិត
-
ចិតប្រួម កិរិយាសព្ទ
ចិតសម្រួលឱ្យរួមតូចខាងចុង
-
ចិតសិប គុណនាម
ចំនួនដប់៧ដង (៧០)។ខ្មែរសម័យបុរាណថាដប់ប្រាំពីរដង។
-
ចិត្ត គុណនាមនាម
ធម្មជាតសម្រាប់សន្សំអារម្មណ៍, សម្រាប់គិតគឺវិញ្ញាណ
-
ចិត្តកម្ម នាម
រូបភាព, រូបដែលគេគូរ, ដែលគេឆ្លាក់, គំនូរ, ចម្លាក់ ...។
-
ចិត្តការ នាម
ជាងគំនូរ, ជាងលាបថ្នាំរំលេចព័ណ៌ ...។
-
ចិត្តការិកា នាម
( ម . ព . ចិត្តការ )។
-
ចិត្តខ្មៅ គុណនាម
ដែលមានចិត្តអាក្រក់ដែលមានចិត្តទុរយសចិត្តសាវា
-
ចិត្តខ្លាំង គុណនាម
ដែលមានចិត្តមានះដែលចូលចិត្តប្រឆាំងតបត
-
ចិត្តគំនិត នាម
គំនិតមារយាទទង្វើឥរិយាបថទឹកចិត្ត
-
ចិត្តចង្អៀត គុណនាម
ដែលមិនចេះសន្តោសប្រណីចូលចិត្តចាប់កំហុស
-
ចិត្តចោរ គុណនាម
ដែលមានចិត្តកេងប្រវ័ញ្ចកឹបកេងលួចបន្លំ
-
ចិត្តច្រើន គុណនាម
ដែលចូលចិត្តងរង៉ក់ដែលឆាប់ខឹងឬអន់ចិត្ត
-
ចិត្តជា គុណនាម
ដែលល្អស្មោះត្រង់ឥតសៅហ្មង
-
ចិត្តជាទេវទត្តមាត់ជាទេវតា គុណនាម
( ព . ទ . បុ .) សេចក្ដីថាចិត្តអាក្រក់ប្រហែលនឹងចិត្តទេវទត្តប៉ុន្តែសម្ដីដែលចេញពីមាត់ទន់ផ្អែមពីរោះគួរនឹងឱ្យទុកចិត្តថាពិតប្រាកដដូចជាទេវតា។
-
ចិត្តដាច់ គុណនាម
ដែលមានចិត្តមិនសោកស្ដាយដែលមានចិត្តហ៊ានលះបង់
-
ចិត្តទស្សនវិជ្ជា នាម
ទស្សនវិជ្ជាដែលសិក្សានូវធម្មជាតិនៃចិត្តព្រឹត្តិការណ៍គំនិត ( បាតុភូតគំនិត ) មុខងារគំនិតលក្ខណៈសម្បត្តិគំនិតមនសិការនិងសម្ពន្ធភាពនៃធាតុទាំងនេះជាមួយនឹងរាងកាយជាពិសេសខួរក្បាល។
-
ចិត្តទូលាយ គុណនាម
ដែលចេះសន្តោសប្រណីមិនប្រកាន់ទោស
-
ចិត្តធំ គុណនាម
ដែលហ៊ានជ្រុលដែលព្រហើនថ្លើមធំ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។