វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ច ពាក្យដែលផ្ដើមដោយ "ច" មាន 1,131 ពាក្យ
ទំព័រ 13 / 38
-
ចានមួយរាវរណ្ដំតែគ្នាឯង
( ព . ទ . បុ .) នៅក្នុងលំនៅឬក្នុងបន្ទុកមួយចេះតែប្រទូស្តគ្នារឿយៗឥតស្រាកដូចជាចានក្នុងរាវមួយរណ្ដំគ្នា។
-
ចាន់ នាម
( ម . ព . ច័ន )។
-
ចាន់គិរី នាម
ឈ្មោះរុក្ខជាតិមួយប្រភេទស្លឹកមូលល្អិតៗ, ផ្លែសំប៉ែតវែងពេលទុំឡើងពណ៌ក្រមៅមានរសជាតិផ្អែម
-
ចាប នាម
ឈ្មោះបក្សីតូចៗមានច្រើនប្រភេទគឺចាបស្រុក, ចាបចៀបកប្បាស, ចាបបំណែកល្ង, ចាបពូកជាដើម។
-
ចាបចង្ក្រង់ នាម
ឈ្មោះចាបព្រៃមួយប្រភេទរូបតូចសម្បុរសផ្អុចក្រហម។
-
ចាបពូក នាម
ឈ្មោះបទភ្លេងបុរាណខ្មែរមួយមេមានទំនុកច្រៀងចេញផ្ដើមថាចាបពូកជាដរាប
-
ចាប៉ី នាម
ឈ្មោះគ្រឿងភ្លេងខ្មែរមួយប្រភេទមានស្នូក, ដង, បង្គានសម្រាប់រឹតឬបន្ធូរខ្សែ, មានខ្សែ២
-
ចាប៉ឹក នាម
ឈ្មោះល្បែងស៊ីសងមួយប្រភេទមានរន្ធតូចរាក់ដែលហៅថាឡូសម្រាប់បោះកាសឬលុយបញ្ចូលមានដំណើរចាញ់ឈ្នះគ្នាតាមកំណត់
-
ចាប៉ឹង នាម
គ្រឿងប្រដាប់មួយប្រភេទមានសណ្ឋានស្រដៀងនឹងស្លឹកពោធិ៍ធ្វើដោយមាសឬប្រាក់សម្រាប់ចងក្រវាត់បិទបាំងខ្មាសក្មេងស្រីតូចៗ។
-
ចាប៉ុក គុណកិរិយាគុណនាម
ដែលទាបខ្លីឋិតនៅនឹងដូចគេថ្កល់
-
ចាប៉ុច គុណកិរិយាគុណនាម
ដែលមានលំនាំសណ្ឋានដូចគេច្បុចយកទៅដាក់
-
ចាប់ កិរិយាសព្ទនាម
កាន់មាំ
-
ចាប់កូនខ្លែង នាម
ឈ្មោះល្បែងក្មេងលេង, ម្នាក់ធ្វើជាសត្វខ្លែង, ម្នាក់ធ្វើជាមេមាន់, ហើយមានច្រើននាក់ធ្វើជាកូនមាន់នាំគ្នាទៅតោងត្រង់ឆ្នុកក្បិនតៗគ្នាជាលំដាប់ទៅមានស្រែកច្រៀងរាយទំនុកតគ្នាផង
-
ចាប់កូនមាន់ នាម
( ម . ព . ចាប់កូនខ្លែង )។
-
ចាប់ខ្យល់ កិរិយាសព្ទ
ប្រើម្រាមដៃពីរច្បិចទាញស្បែកលើរាងកាយសម្រាប់បំបាត់អាការៈខ្យល់ចាប់
-
ចាប់ចាប កិរិយាសព្ទ
ធ្វើដៃក្ដាប់ហើយលាដដែលៗ ( បង្រៀនទារកនិងកុមារតូចៗ)
-
ចាប់ចិត្ត កិរិយាសព្ទ
ពេញចិត្ត, កួចកាន់ស្រឡាញ់, ជាប់ចិត្តចង់, ឆ្ងាញ់ក្នុងចិត្ត
-
ចាប់ចុងព្រយុងដើម គុណកិរិយា
( សំនួន .) ដែលច្របូកច្របល់, ដែលគ្មានលំដាប់លំដោយគ្មានរបៀបរៀបរយ
-
ចាប់ឆាយ នាម
ឈ្មោះសម្លចិន១យ៉ាងប្រើដាក់បន្លែច្រើនមុខលាយចម្រុះគ្នា។
-
ចាប់ជាតិ កិរិយាសព្ទ
យោនយកកំណើតកើតម្ដងទៀតចាប់កំណើតម្ដងទៀតបន្ទាប់ពីស្លាប់
-
ចាប់ជំរិត កិរិយាសព្ទ
នាំយកទៅបង្ខាំងទុកដើម្បីទារប្រាក់ឬទាមទារអ្វីមួយជាថ្នូរនឹងការដោះលែង
-
ចាប់ដក នាម
ឈ្មោះព្យុះមួយយ៉ាងមានមណ្ឌលមូលស្រដៀងនឹងកង់មានកម្លាំងខ្លាំងរំលើងរំលំឈើតូចធំហាក់ដូចគេចាប់ដក
-
ចាប់ដៃ កិរិយាសព្ទ
ចាប់រលាក់ដៃនៅពេលជួបគ្នាជាការគួរសមតាមបែបស្ចិមប្រទេស។
-
ចាប់ថ្នាក់ កិរិយាសព្ទ
( ព . សា .) ចាប់ទោស, ចាប់កំហុស
-
ចាប់ទោស កិរិយាសព្ទ
ចាប់កំហុសប្រកាន់ទោសចោទប្រកាន់
-
ចាប់បានមួយត្រណោត កិរិយាសព្ទ
( ព . ប្រ .) ចាប់ចោរបានទាំងមួយពួកហើយដាក់ឃ្នាងឬដាក់ខ្នោះដៃចងភ្ជាប់គ្នាបណ្ដើរទៅកាន់ទីឃុំឃាំង។
-
ចាប់ផ្ដើម កិរិយាសព្ទ
តាំងឡើងប្រារព្ធឡើងកឡើង, ធ្វើអ្វីមួយដែលពីមុនអត់ធ្វើហើយបន្តធ្វើវា
-
ចាប់ផ្អោប កិរិយាសព្ទ
ចាប់ដោយដៃទាំង២ឱ្យឱបឬឱ្យរួបគ្នា។
-
ចាប់ភ្នែក គុណនាម
ដែលទាក់ភ្នែកដែលគាប់ភ្នែកដែលគួរឱ្យចង់មើល
-
ចាប់ភ្លឹក កិរិយាសព្ទ
ភ្ញាក់ស្មារតីដោយនឹកឃើញ, ដោយគិតឃើញភ្លាម
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។