វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ង ពាក្យដែលផ្ដើមដោយ "ង" មាន 113 ពាក្យ
ទំព័រ 4 / 4
-
ង៉ិកង៉ក់ កិរិយាសព្ទ
ងេកងោក, ធ្វើមាយាញ៉ិកញ៉ក់ ( ម្ញ៉ិកម្ញ៉ក់ )។
-
ង៉ឹក ឧទានសព្ទ
សូរទង្គិច, សូរអួលហើយត្អើកឬសូរត្អើកតាមធម្មតា
-
ង៉ឺតៗ ឧទានសព្ទ
សូរឮដោយវត្ថុពីរសង្កៀតគ្នា។
-
ង៉ឺសៗ ឧទានសព្ទ
សូរសម្រែកថ្ងូរនៃមនុស្សឬសត្វដែលឈឺធ្ងន់ជិតផុតខ្យល់ដង្ហើម
-
ង៉ុម ឧទានសព្ទ
សូរឮដោយឆ្កែត្របាក់
-
ង៉ុមៗ ឧទានសព្ទ
សូរសំឡេងខ្លាគ្រហឹមការរំពា
-
ង៉ុលៗ ឧទានសព្ទ
សូរសំឡេងស្រមុកឬនិយាយចុងច្រមុះ
-
ង៉ូង ឧទានសព្ទ
សូរឮគ្រលួចស្រួចឡើង
-
ង៉ូតៗ ឧទានសព្ទ
សូរឮដោយថ្ងូរ, ដោយត្អូញមានសំឡេងតូចស្រួចឮញយៗ។
-
ង៉ូវៗ ឧទានសព្ទគុណកិរិយា
សូរសំឡេងនិយាយអង្វរឬត្អូញរង៉ូវរឿយៗ
-
ង៉េកៗ ឧទានសព្ទ
សូរសម្រែកជ្រូក។
-
ង៉េតៗ ឧទានសព្ទ
សូរឮដោយអ្វីៗសង្កៀតគ្នា
-
ង៉េវៗ គុណនាម
ដែលមានសូរខ្សេវស្ដួចតូចឆ្មារ
-
ង៉េសៗ ឧទានសព្ទ
សូរសម្ដីនិយាយចុងច្រមុះដោយមានកម្លាំងខ្សោយហើយមានហត់ផង
-
ង៉េះៗ ឧទានសព្ទ
សូរសំឡេងឆ្កែកោះថ្ងេះ
-
ង៉ែង៉ ឧទានសព្ទ
សូរសំឡេងទ្រខ្មែរ។
-
ង៉ែង៉រ គុណកិរិយា
វិលវល់ស្ទាក់ស្ទើរ, កកែកករមិនដាច់ស្រេច
-
ង៉ែត នាម
ពាក្យហៅក្មេងតូច ( ប្រើតាមទម្លាប់ស្រុក )
-
ង៉ៃ នាម
ថ្ងៃ។ពាក្យសាមញ្ញជាគ្រាមភាសា
-
ង៉ោកង៉ាក ឧទានសព្ទ
សូរស្វាព្រាហ្មណ៍សង្ឃក
-
ង៉ោង គុណកិរិយាឧទានសព្ទ
ដែលឮដោយយំខ្លាំង
-
ង៉ោះៗ ឧទានសព្ទ
សូរសំឡេងស្ងួតខ្សោះចេញពីច្រមុះ
-
ង៉ៅ គុណនាម
ដែលរលោងឆ្លុះស្រមោលបាន
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។