វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ង ពាក្យដែលផ្ដើមដោយ "ង" មាន 113 ពាក្យ
ទំព័រ 1 / 4
-
ង គុណនាមនាម
តួអក្សរទី៥ក្នុងវគ្គទី១នៃអក្ខរក្រមព្យញ្ជនៈខ្មែរ។តួអក្សរនេះមានឈ្មោះថាងមានអក្ខរសូរអន្តរជាតិ [ŋ] ហើយជាព្យញ្ជនៈសូរច្រមុះមានទីបន្លឺនៅរនាំងក្រអូមនិងជាសូរស្ទះឃោសៈ។
-
ងក់ កិរិយាសព្ទនាម
ឈើក្ងុកឬដែកមូលក្រវង់មានខ្សែធំឬព្រ័ត្រត្រកួញចងភ្ជាប់មាំសម្រាប់វាយជែងដំរីឱ្យបោល។
-
ងក់ងើកៗ កិរិយាសព្ទ
ងក់ផ្ងាក់ផ្ងើករឿយៗ។
-
ងងក់ គុណកិរិយា
ដែលងក់រឿយៗ
-
ងងល់ ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យងងឹត
-
ងងាស គុណកិរិយាគុណនាម
ដែលមានដំណើរងើបងើយគគាត
-
ងងិះងងុះ គុណកិរិយាគុណនាម
ដែលសំដែងអាការៈរឹងរូសឱ្យសំឡេងងងិះងងុះមិនចង់ធ្វើតាមបង្គាប់
-
ងងីសងងាស គុណកិរិយា
ដែលមានដំណើរងីសងាសមិនរៀបរយ, ដែលទទីសទទាសនាំឱ្យទើសទែង
-
ងងីសងងូស គុណកិរិយាគុណនាម
( ម . ព . ងងិះងងុះ )។
-
ងងឹត គុណនាម
ទីទៃពីភ្លឺ, ដែលឥតមានពន្លឺ
-
ងងឹតចាក់ភ្នែកមិនយល់ គុណនាម
( សំនួន .) ងងឹតខ្លាំងងងឹតស្លុងងងឹតរកមើលអ្វីក៏មិនឃើញ។
-
ងងឹតភ្នែក នាម
( ម . ព . ភ្នែកងងឹត )។
-
ងងឹតមុខ កិរិយាសព្ទ
វិលមុខងងឹតឈឹងមើលអ្វីពុំឃើញ។
-
ងងឹតល្ងង់ កិរិយាសព្ទ
ល្ងង់ឈឹងសូន្យដូចគេនៅក្នុងទីងងឹត។
-
ងងុយ កិរិយាសព្ទ
ជ្រប់ងក់ចង់ដេក។
-
ងងុល គុណកិរិយាគុណនាមកិរិយាសព្ទ
ដែលសំយុងមុខជជ្រុលមិនងើប
-
ងងុះ គុណកិរិយា
ដែលធ្វើការមមឹះហើយនិយាយគ្នារហឹមៗមិនសូវដាច់សូរ
-
ងងូស ឧទានសព្ទ
ងូសៗរឿយៗ
-
ងងើល គុណកិរិយាគុណនាម
ដែលមានកិរិយាងើបងើយបន្តិចហើយជជើល, រលះរលាំងឥតក្រែងឥតអៀនឥតខ្មាស
-
ងង៉ើល គុណកិរិយាគុណនាម
( ម . ព . ងងើល )។
-
ងង៉េស ឧទានសព្ទ
សូរសំឡេងដែលឮង៉េសៗរឿយៗ
-
ងប់ កិរិយាសព្ទគុណនាមនាម
ជ្រប់ងោង; មុខរឹង
-
ងប់ងុល កិរិយាសព្ទគុណកិរិយា
ជាប់ជំពាក់ចិត្តនឹងអ្វីមួយមិនងាយរសាយ
-
ងប់មុខ កិរិយាសព្ទគុណនាម
( ម . ព . មុខងប់ )។
-
ងរ កិរិយាសព្ទ
សំដែងអាការៈមាយាមិនចង់និយាយស្ដីឆ្លងឆ្លើយនឹងគេ
-
ងរង៉ក់ កិរិយាសព្ទគុណនាម
ងរដោយសម្ដែងអាការៈអាក់អន់ចិត្តតិចតួច
-
ងា កិរិយាសព្ទ
លើកដៃឡើងជន្លឬលើកដៃវាសវង់លំនាំគុន
-
ងាក កិរិយាសព្ទ
បែរបញ្ឆៀង, បែរខាង
-
ងាកគំនិត កិរិយាសព្ទ
( ម . ព . ងាកចិត្ត )។
-
ងាកចិត្ត កិរិយាសព្ទ
បែរចិត្ត, បែរគំនិត។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។