វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ឃ ពាក្យដែលផ្ដើមដោយ "ឃ" មាន 102 ពាក្យ
ទំព័រ 1 / 4
-
ឃ នាម
តួអក្សរទី៤ក្នុងវគ្គទី១នៃអក្ខរក្រមព្យញ្ជនៈខ្មែរ។តួអក្សរនេះមានឈ្មោះថាឃមានអក្ខរសូរអន្តរជាតិ [kʰ] ហើយជាព្យញ្ជនៈសូរមាត់មានទីបន្លឺនៅរនាំងក្រអូមនិងជាសូរស្ទះធនិតឃោសៈ។
-
ឃរ នាម
ផ្ទះ, លំនៅឋាន, កន្លែង។
-
ឃរណី នាម
ស្ត្រីជាម្ចាស់ផ្ទះ, មេផ្ទះ, ប្រពន្ធ ( ព . កា .)។
-
ឃរមូល នាម
ឫសសំណង់ផ្ទះ។
-
ឃរាវាស នាម
ការនៅគ្រប់គ្រងផ្ទះ។ខ្មែរប្រើសំដៅសេចក្ដីថា " អ្នកនៅគ្រប់គ្រងផ្ទះ " ក៏មានខ្លះ ( តាមទម្លាប់ប្រើ )
-
ឃរាវាសកិច្ច នាម
ការងារឬកិច្ចការរបស់គ្រហស្ថ។
-
ឃាង កិរិយាសព្ទ
និយាយឆបំបាត់កាត់ប្រយោជន៍គេ ( ម . ប្រ .)។
-
ឃាត នាម
ការសម្លាប់, ការបំបាត់ជីវិត, ការបៀតបៀន, ការធ្វើឱ្យវិនាស
-
ឃាតកម្ម នាម
អំពើគឺនៃការសម្លាប់, អំពើសម្លាប់, អំពើបៀតបៀន។
-
ឃាតករ នាម
សព្វថ្ងៃប្រើក្លាយមកពីឃាតកៈ។
-
ឃាតកៈ នាម
អ្នកធ្វើឃាត, អ្នកសម្លាប់។
-
ឃាត់ កិរិយាសព្ទ
ហាម; ទប់; រារាំង
-
ឃាត់កំហឹង កិរិយាសព្ទ
ទប់កំហឹង។
-
ឃាត់ឃាំង កិរិយាសព្ទ
រារាំងទប់ស្កាត់មិនឱ្យប្រព្រឹត្ត
-
ឃាត់ចំណង់ កិរិយាសព្ទ
ទប់ចំណង់។
-
ឃាន នាម
ច្រមុះ។
-
ឃានប្បសាទ នាម
អាយតនៈសម្រាប់ឱ្យដឹងក្លិន។
-
ឃានរូបារម្មណ៍ នាម
( អ . សិ .) រូបារម្មណ៍ក្នុងអត្ថបទកំណាព្យអត្ថបទពាក្យរាយដែលកើតឡើងតាមរយៈពាក្យពេចន៍ឃ្លាប្រយោគដែលរំលេចឱ្យដឹងអំពីក្លិន
-
ឃានរោគ នាម
រោគច្រមុះរោគក្នុងច្រមុះ។
-
ឃានវិញ្ញាណ នាម
សេចក្ដីដឹងច្បាស់នូវក្លិនដោយសារច្រមុះ។
-
ឃានសម្ផស្ស នាម
ការប៉ះពាល់រវាងច្រមុះនិងក្លិនគឺការប៉ះប្រសព្វចួបគ្នាទើបកើតសេចក្ដីឡើង។
-
ឃានិន្ទ្រិយ នាម
ឥន្ទ្រិយគឺច្រមុះ។
-
ឃាសកូល នាម
រុក្ខជាតិអំបូរស្រូវឬពោត។
-
ឃាំង កិរិយាសព្ទ
រាំងរា, ស្ទាក់ដំណើរ
-
ឃិនឆាយ នាម
ឈ្មោះបន្លែចិនមួយយ៉ាងសណ្ឋានប្រហែលនឹងវ៉ាន់ស៊ុយតែស្លឹកធំជាងវ៉ាន់ស៊ុយក្លិនក៏ខុសគ្នា។
-
ឃីប៊ត នាម
( ម . ព . ក្ដារចុច )។
-
ឃឹកៗ ឧទានសព្ទ
សូរដោយរលាក់អ្វីៗដែលធ្ងន់ឬសូរសើចដោយទប់មិនឱ្យលាន់ឮខ្លាំង។
-
ឃឹម នាម
ឈ្មោះគ្រឿងភ្លេងមួយយ៉ាងមានខ្សែធ្វើដោយលួសមានស្នូក។
-
ឃុន នាម
ទីតំណែងអ្នកមានបណ្ដាស័ក្ដិបួនហ៊ូពាន់
-
ឃុបឃិត កិរិយាសព្ទ
សមគំនិតរួមគិត
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។