វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
គ ពាក្យដែលផ្ដើមដោយ "គ" មាន 800 ពាក្យ
ទំព័រ 23 / 27
-
គ្រាក់ កិរិយាសព្ទ
ស្លម្ជូរដោយត្រីបាក់សាច់
-
គ្រាក់ៗ គុណនាមឧទានសព្ទ
( ម . ព . ក្រាក់ៗ)។
-
គ្រាង នាម
ឈ្មោះចង្អេរយ៉ាងធំសម្រាប់ហាល, សំដិលគ្រាប់អ្វីផ្សេងៗឬម្សៅ
-
គ្រាន់ កិរិយាសព្ទគុណនាម
ល្មម, មិនខ្វះ, ល្មមប្រើបាន
-
គ្រាន់គ្រប់ គុណកិរិយា
បរិបូណ៌, ធួន
-
គ្រាន់តែ គុណកិរិយា
ត្រឹមតែ
-
គ្រាន់បើ កិរិយាសព្ទ
បើនិយាយអំពីជំងឺថាបានស្រាកស្បើយ, រកកល់ជា។
-
គ្រាប់ នាម
ពូជកើតក្នុងផ្លែមានសណ្ឋានផ្សេងៗ
-
គ្រាប់កិប នាម
ប្រដាប់ធ្វើពីលោហជាតិមានសណ្ឋានជាសរសៃឆ្មារកោងសាងខាងប្រើសម្រាប់ចោះនិងភ្ជាប់សន្លឹកក្រដាសឬវត្ថុឯទៀត
-
គ្រាប់ខ្នុរ នាម
ឈ្មោះបង្អែមមួយបែបធ្វើពីសណ្ដែកចំហុយកូរលាយខ្ទិះដូងលញ់ជាដុំៗប៉ុនគ្រាប់ខ្នុរប្រឡាក់នឹងស៊ុតក្រហមបង់ក្នុងទឹកស្ករដាំពុះ។
-
គ្រាប់ឈាមក្រហម នាម
( ព . សា ) ( ម . ព . គោលិកាក្រហម )។
-
គ្រាប់ឈាមស នាម
( ព . សា ) ( ម . ព . គោលិកាស )។
-
គ្រាប់បូស នាម
( ម . ព . ក្បាលបូស )។
-
គ្រាប់បែក នាម
គ្រាប់មានសណ្ឋានផ្សេងៗខាងក្នុងមានដាក់វត្ថុធាតុអាចផ្ទុះបែកឬអាចបណ្ដាលជាភ្លើងឆេះ ...
-
គ្រាប់បែកចង្កោម នាម
គ្រាប់បែកមួយប្រភេទដែលផ្ទុះចេញជាគ្រាប់បែកតូចៗជាច្រើន
-
គ្រាប់បែកដៃ នាម
គ្រាប់បែកតូចមួយប្រភេទដែលគេអាចគប់គ្រវែងឬបាញ់ចេញពីកាំភ្លើង
-
គ្រាប់បែកផ្សែង នាម
គ្រាប់បែកមួយប្រភេទដែលអាចបង្កើតនូវផ្សែងដែលអាចបង្ហូរទឹកភ្នែកនៅពេលផ្ទុះឡើង
-
គ្រាប់ពូជ នាម
គ្រាប់ដែលល្អនិងមានគុណភាពសម្រាប់យកទៅដាំ៎ឱ្យបានកូនថ្មីឬសាបឬបណ្ដុះជាកូនថ្មី
-
គ្រាប់ពោន នាម
ពកនៅនឹងកបុរសដែលអាចផ្លាស់ទីឡើងលើចុះក្រោមនៅពេលនិយាយឬលេបអ្វីមួយ
-
គ្រាម នាម
ប្រជុំភូមិ, ស្រុក, ពួក ...។ច្រើនប្រើដោយមានពាក្យឯទៀតផ្សំភ្ជាប់ពីខាងដើមសមាសនាមដូច្នេះ
-
គ្រាមណី នាម
ដែលជាធំ, ជាចម្បង, ប្រសើរជាងគេ ( ពាក្យសម្រាប់ប្រើក្នុងកាព្យ )។
-
គ្រាមភាសា នាម
ភាសាអ្នកស្រុកគឺសម្ដីដែលអ្នកស្រុកភូមិនីមួយៗនិយាយតាមទម្លាប់ល្អៀងពីអក្សរឬពីពាក្យដើមដូចជាក៏ = គ៏; ថ្ងៃ = ង៉ៃ; ទៅ = តុះ; មក = ម, ម៉ុះ; មិនដឹងទេ = មិនដឹងងេ; អាឯង = អាអ្ហែង; សុខសប្បាយទេឬ? = សុខសប្បាយទេអ៊្ហៃ?; ក្រឡាហោម = ក្រហោម; យមរាជឬយោមរាជ = ជំរាជ; វង្សាអគ្គរាជ = អន្សរគ្រាជ; សង្ឃរាជ = សង្គ្រាជ។ល។
-
គ្រាមភោជក នាម
អ្នកបរិភោគ, ប្រើប្រាស់នូវប្រយោជន៍ដែលកើតក្នុងស្រុក, ដែលកើតអំពីស្រុក ( មេស្រុក )។
-
គ្រាមមុខ នាម
ទីដែលជាមុខជាប្រធានរបស់ស្រុកគឺទីផ្សារ, ផ្សារ, ស្រុកផ្សារ ( ពាក្យសម្រាប់ប្រើក្នុងកាព្យ )។
-
គ្រាមេស នាម
មនុស្សដែលជាធំ, ជាចម្បងក្នុងស្រុក ( មេស្រុក )។មហាគ្រាមេស, មហាគ្រាមេស្វរៈ " ចៅហ្វាយស្រុក " ( ពាក្យសម្រាប់ប្រើក្នុងកាព្យ )។
-
គ្រាមេស្វរៈ នាម
( ម . ព . គ្រាមេស )។
-
គ្រាវ កិរិយាសព្ទគុណនាម
បញ្ចេញសំឡេងឮរំពងអំពាវនាវហៅញី ( ឆ្មា ) : : ឆ្មាញីខ្លះក៏គ្រាវហៅឈ្មោលដែរ ( មានខ្លះមួយៗ)
-
គ្រាស គុណកិរិយានាម
ដំណើរដែលរាហូចាប់ឬបាំងពន្លឺព្រះអាទិត្យ, ព្រះចន្ទ្រ ( ពួកអ្នកប្រាជ្ញក្នុងប្រទេសខ្លះយល់ថាស្រមោលផែនដីបាំងពន្លឺព្រះអាទិត្យ, ព្រះចន្ទ្រ )
-
គ្រាហ៍ នាម
ដំណើរអង, អបអង, កៀកអង។
-
គ្រាំ គុណនាមឧទានសព្ទ
សូរឮសន្ធឹកលាន់រំពងខ្លាំងដោយទង្គិចដោយខ្ទប់
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។