វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
គ ពាក្យដែលផ្ដើមដោយ "គ" មាន 800 ពាក្យ
ទំព័រ 14 / 27
-
គេ សព្វនាម
ប្រើជាបុ . ទី១, ខាងភាសាដទៃខ្លះប្រើជាបុ . ទី៣សម្រាប់និយាយចំពោះអ្នកដទៃដោយមិនចេញចំឈ្មោះអ្នកណាមួយឡើយ
-
គេង កិរិយាសព្ទ
ប្រះដេក, ប្រះដេកឱ្យឮគ្រេង; ពាក្យទំយើ, ថ្នមសម្រាប់និយាយចំពោះកូនតូចដែលទើបនឹងចេះអង្គុយឬទើបនឹងចេះដើរដួល
-
គេច កិរិយាសព្ទ
ចៀសវាង
-
គេចកែ កិរិយាសព្ទ
កែពង្វាង
-
គេចខ្លួន កិរិយាសព្ទ
រត់ភៀសមិនឱ្យឃើញឬមិនឱ្យជួប
-
គេចមុខ កិរិយាសព្ទ
វេះមិនឱ្យចួបគេចមិនឱ្យចួប
-
គេចវេះ កិរិយាសព្ទ
គេចដោះមិនឱ្យឃើញខ្លួន។
-
គេបានទ្រនំខ្ពស់ នាម
គេបានភរិយាជាអ្នកមានទ្រព្យស្ដុកស្ដម្ភឥតព្រួយពីក្រទ័ល។
-
គេមានទ្រនំរបស់គេ នាម
គេមានទីសម្នាក់ស្ដុកស្ដម្ភមិនព្រួយបារម្ភពីការលំបាក។
-
គេយើង សព្វនាម
ទាំងគេទាំងយើង។
-
គេហកិច្ច នាម
កិច្ចការក្នុងផ្ទះដូចជាការសម្អាតផ្ទះការធ្វើម្ហូបនិងការថែទាំគ្រួសារជាដើម
-
គេហជន នាម
មនុស្សដែលនៅក្នុងផ្ទះ, អ្នកផ្ទះ ( ទោះម្នាក់ក្ដីច្រើននាក់ក្ដី )។
-
គេហដ្ឋាន នាម
ទីផ្ទះ, ផ្ទះទាំងមូល។
-
គេហទំព័រ នាម
ទំព័រដំបូងដែលគេឃើញនៅពេលបើកមើលអាសយដ្ឋានទំព័រវេប។
-
គេហបថ នាម
ផ្លូវតូចនៅចន្លោះបន្ទប់ផ្ទះសំណាក់សណ្ឋាគារឬចន្លោះកៅអីរថភ្លើងរថយន្តក្រុងជាដើម។
-
គេហបាល នាម
អ្នករក្សាផ្ទះ, អ្នកចាំផ្ទះ, ឆ្មាំផ្ទះ។
-
គេហព័ន្ធ នាម
មនុស្សទាំងអស់ដែលរស់នៅក្នុងឯកតាលំនៅឋានមួយ ( ផ្ទះបន្ទប់ទូកផ្ទះទឹក ...)
-
គេហភូមិ នាម
ថ្នាក់ផ្ទះ។
-
គេហវិទ្យា នាម
វិជ្ជាមេផ្ទះវិជ្ជាទាក់ទងនឹងគេហកិច្ច
-
គេហសាមិនី នាម
ស្ត្រីជាម្ចាស់ផ្ទះ; ប្រពន្ធ ( អ្នកផ្ទះ )។
-
គេហស្ថាន នាម
( ម . ព . គេហដ្ឋាន )។
-
គេហស្សាមិក នាម
បុរសអ្នកម្ចាស់ផ្ទះ។ពាក្យសម្រាប់ប្រើក្នុងការតែងកាព្យដើម្បីឱ្យកវីងាយជ្រើសរើសពាក្យ, ដូចជាប្រសិនបើកវីចង់តែងកាព្យថា
-
គេហស្សាមិកា នាម
( ម . ព . គេហស្សាមិក )
-
គេហស្សាមិនី នាម
( ម . ព . គេហសាមិនី )។
-
គេហាភិបាល នាម
អភិបាលនៃគេហដ្ឋាន, អ្នកត្រួតត្រាផ្ទះសំបែង, អ្នកថែរក្សាផ្ទះ។
-
គេហ៍ សព្វនាម
ពាក្យសម្រាប់ប្ដីប្រពន្ធហៅគ្នាទៅវិញទៅមកដោយស្មោះស្មើ, ជាពាក្យរាបសារបស់ប្រជាជន, មានសេចក្ដីថា " អ្នកផ្ទះ "
-
គេឯង សព្វនាម
ទាំងគេផងទាំងខ្លួនឯងផង
-
គែ នាម
អវយវៈរបស់សត្វស្លាបដែលសម្រាប់ដាក់អាហារថ្មីនៅផ្ទាប់នឹងគល់កសណ្ឋានជាថង់
-
គែន នាម
ឈ្មោះគ្រឿងភ្លេងលាវមួយបែបសម្រាប់ផ្លុំ, ធ្វើដោយពក ( ឫស្សីពក ) តូចៗឬដោយឫស្សីភ្នំ២យ៉ាង, មួយយ៉ាងហៅម៉ៃហៀ, មួយយ៉ាងទៀតហៅម៉ៃឃុយខែន; គេយកកំណាត់ឫស្សីនោះមកតម្រៀបជា២ជួរចងផ្អោបគ្នាក្នុង១ជួរចំនួន៥កំណាត់ក៏មាន, ៦កំណាត់ក៏មាន, ៨កំណាត់ក៏មាន, មានអណ្ដាតសម្រាប់ផ្លុំឮសូររំពងស្រួយ
-
គែប នាម
ប្រដាប់សម្រាប់ដាក់ចង្កាសេះ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។