វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ខ ពាក្យដែលផ្ដើមដោយ "ខ" មាន 563 ពាក្យ
ទំព័រ 8 / 19
-
ខ្ញម គុណនាម
ដែលទ្រុឌទ្រមខ្លាំង, ដែលល្វើយខ្លាំង
-
ខ្ញាក គុណកិរិយា
ពាក្យសម្រាប់ចម្រើនពាក្យព្រឺ, ពាក្យចៀសឱ្យវិសេសឡើង
-
ខ្ញារ ប.
ពាក្យសម្រាប់និយាយផ្សំជាមួយពាក្យខ្ញៀវ
-
ខ្ញាល់ កិរិយាសព្ទគុណកិរិយា
( រ . ស .) និង ( ស . ស .) ខឹង
-
ខ្ញាំ កិរិយាសព្ទ
ចាប់ដោយក្រញាំដៃឬក្រញាំជើងគឺចាប់ដោយចុងម្រាមទាំងអស់ឬក្រចៅដោយម្រាមទាំងអស់
-
ខ្ញិកខ្ញុក គុណនាម
ផតប៉ោង, ក្រញិកក្រញុក, ក្រញីវក្រញូវ ( និយាយបានតែពីរបស់ស្ដើងឆ្មារហើយទន់ )។
-
ខ្ញិកៗ គុណកិរិយា
ពាក្យសម្រាប់ចម្រើនពាក្យកម្រើកឱ្យប្លែកឡើង
-
ខ្ញិលៗ គុណកិរិយា
ពាក្យសម្រាប់ចម្រើនពាក្យបង្រះឱ្យប្លែកឡើង
-
ខ្ញី គុណនាមនាម
ឈ្មោះប្រទាលមួយប្រភេទសន្តាននឹងរំដេងបរិភោគជាអាហារបានឬធ្វើជាថ្នាំកែរោគបាន។
-
ខ្ញីខ្ញុក គុណនាម
ដែលរួញខ្ញុកខ្ញូវដូចត្រូវគេញក់ញី
-
ខ្ញីវខ្ញូវ គុណនាម
ជ្រួញ, ក្រញូវ
-
ខ្ញឹង នាម
រង្វាល់យ៉ាងតូចត្បាញដោយបន្ទោះមានសណ្ឋានដូចកន្តាំង, ដូចកញ្ជើ។
-
ខ្ញុកខ្ញី គុណនាម
( ម . ព . ខ្ញីខ្ញុក )។
-
ខ្ញុកខ្ញូវ គុណនាម
ដែលជ្រួញរួញចំពាក់ក្រញុកក្រញូវ
-
ខ្ញុង នាម
ឈ្មោះសត្វល្អិតមួយពួកស្រដៀងនឹងកំពោង, កញ្ចែ។ខ្ញុងមានពីរពួកគឺមួយពួកមានក្លិនខារក្រពុលឆ្អេះ, មួយពួកទៀតអ្នកស្រុកខ្លះគេយកមកលីងបរិភោគបានដូចជាចង្រិត។
-
ខ្ញុំ នាមសព្វនាម
សម្ដីដែលសាមីខ្លួនហៅខ្លួនឯង
-
ខ្ញុំកំដរ នាម
អ្នកបម្រើ, អ្នករស់នៅចាំបម្រើឱ្យបានជាគ្នា, មនុស្សដែលនៅអាស្រ័យនឹងគេដូចជាខ្ញុំដែលគេលោះ
-
ខ្ញុំបាទ សព្វនាម
សម្រាប់និយាយជាមួយនឹងមន្ត្រីមានស័ក្ដិមធ្យមឬជាមួយនឹងមនុស្សឥតយសស័ក្ដិទេប៉ុន្តែគួរគោរព។
-
ខ្ញុំប្របាទ សព្វនាម
សម្រាប់និយាយជាមួយនឹងមន្ត្រីមានស័ក្ដិធំ។
-
ខ្ញុំព្រះអង្គ សព្វនាម
ស្ត្រីថាខ្ញុំម្ចាស់, ខ្ញុំម្ចាស់ក្រោមព្រះតេជះឬក្រោមល្អងធូលីព្រះបាទ។
-
ខ្ញុំព្រះអង្គក្រោមល្អងធូលីព្រះបាទ សព្វនាម
( ម . ព . ខ្ញុំព្រះអង្គ )។
-
ខ្ញុំឯង សព្វនាម
ជាព្រះរាជឱង្ការនៃព្រះមហាក្សត្រិយ៍ដែលទ្រង់ប្រាស្រ័យជាមួយនឹងប្រជាពលរដ្ឋដោយការគួរសម; បើព្រះរាជឱង្ការពុំគួរសមទេដូចអ្នកបម្រើបម្រាស់ស្និទ្ធជិតព្រះអង្គជាដើមថាអញឬអញឯង។
-
ខ្ញូច គុណកិរិយា
ពាក្យសម្រាប់ចម្រើនពាក្យញាក់, ពាក្យកម្រើក, ពាក្យញោចឱ្យប្លែកឡើង
-
ខ្ញើច គុណកិរិយាគុណនាម
ខ្ជើច
-
ខ្ញៀវ គុណកិរិយា
ពាក្យសម្រាប់ចម្រើនពាក្យដើរ, ពាក្យបណ្ដើរឱ្យប្លែកឡើង
-
ខ្ញៀវខ្ញារ គុណកិរិយា
ដែលទ្រហឹងអឺងកងដោយសូរសម្រែកនៃសត្វបក្សី
-
ខ្ញែ នាម
អ្នកសម្អាងការ, អ្នកដឹកដៃកូនក្រមុំ។
-
ខ្ញែក នាម
ឈ្មោះវល្លិមួយប្រភេទសម្រាប់ធ្វើថ្នាំបញ្ចុះ។
-
ខ្ញែកខ្ញក ឧទានសព្ទ
សូរឮដោយមាន់ច្រើនស្រែកតិចៗខ្លាំងៗតូចៗធំៗ
-
ខ្ញែតៗ គុណកិរិយា
ពាក្យសម្រាប់ចម្រើនពាក្យពោល, និយាយ, ស្ដីឱ្យប្លែកឡើង
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។