វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ខ ពាក្យដែលផ្ដើមដោយ "ខ" មាន 563 ពាក្យ
ទំព័រ 7 / 19
-
ខ្ចូវ នាម
រុក្ខជាតិមួយប្រភេទច្រើនដុះនៅព្រៃភ្នំដើមធំខ្ពស់មានខ្លឹម, សាច់ហាប់ជិតស្និទ្ធជាប់ល្អប្រើជាគ្រឿងទព្វសម្ភារៈផ្សេងៗបាន។
-
ខ្ចើច គុណកិរិយាគុណនាម
ដែលមានដំណើរខើចជើងមិនស្មើគ្នារាងខ្ពស់ម្ខាងទាបម្ខាង
-
ខ្ចោត គុណកិរិយា
ដោយមានជើងចោតម្ខាងឬទាំងពីរខាងហើយដើរជាន់ដីដោយចុងជើងកែងជើងផុតពីដី
-
ខ្ចោប កិរិយាសព្ទ
វេច, ក្ដោប, ធ្វើឱ្យជាកញ្ចោប
-
ខ្ចោះ គុណនាម
អាក់អួល, មិនជារបៀបរៀបរយ
-
ខ្ចៅ នាម
ឈ្មោះសត្វតូចសណ្ដាននឹងខ្យង។
-
ខ្ជាក ឧទានសព្ទ
សូរឮដោយធ្លាក់, ដោយគ្រវាត់, ដោយបោក
-
ខ្ជាក់ កិរិយាសព្ទ
ទម្លាក់បញ្ចេញអ្វីៗពីមាត់
-
ខ្ជាង នាម
ឈើឬឫស្សីដែលចងជាទោងអបទូកមិនឱ្យឃ្លោង
-
ខ្ជាន់ៗ គុណកិរិយា
ពាក្យសម្រាប់ចម្រើនពាក្យនិយាយឱ្យវិសេសឡើង
-
ខ្ជាប់ គុណនាម
ឋិតថេរ, មាំមួន, ជាប់លាប់។ប្រើជាកិរិយាវិសេសន៍ក៏បាន
-
ខ្ជាប់ខ្ជួន គុណកិរិយាគុណនាម
ខ្ជាប់ណាស់, មាំមួនណាស់, ដោយយកចិត្តទុកដាក់ដោយប្រុងប្រយ័ត្នមិនធ្វេសប្រហែស
-
ខ្ជាយ នាម
ឈ្មោះប្រទាលមួយប្រភេទសន្តាននឹងរមៀតសម្រាប់ផ្សំធ្វើគ្រឿងសម្ល។
-
ខ្ជាំ គុណនាមគុណកិរិយា
មិនស្អាតដោយមានសំរាមឬអ្វីៗស្មោកគ្រោគរាយឥតសណ្ដាប់។
-
ខ្ជាំងៗ គុណកិរិយា
ពាក្យសម្រាប់ចម្រើនពាក្យពោល, ពាក្យស្ដីពាក្យនិយាយឱ្យប្លែកឡើង
-
ខ្ជិល គុណនាម
ដែលមិនចូលចិត្តធ្វើការឬធុញទ្រាន់ស្អប់ការងារ។
-
ខ្ជីខ្ជា គុណនាម
ជួនកាលមានប្រើជាគុណសព្ទដែរដូចពាក្យថា
-
ខ្ជឹង នាម
ឈ្មោះត្រីមួយប្រភេទមានសណ្ឋានដូចត្រីឆ្លូញតែធំជាង, មានសម្បុរក្រឡេក្រឡា
-
ខ្ជឹប កិរិយាសព្ទ
ដេរក្របួច
-
ខ្ជួន ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យខ្ជាប់
-
ខ្ជើច គុណនាម
ដែលមានដំណើរខ្ញើចៗមិនរាបស្មើ
-
ខ្ជេញ កិរិយាសព្ទ
ជ្រេញ, ធុញ, ទ្រាន់។
-
ខ្ជេញខ្ជិល គុណនាម
ខ្ជិលកម្ជេញគឺខ្ជិលរងៀករងៀម, ខ្ជិលច្រអូសស្ទើរក្រោកពុំរួច
-
ខ្ជែង កិរិយាសព្ទ
កន្ធែកចេញពីគ្នាខ្ជែងជើង, ខ្ជែងដៃ។
-
ខ្ជោក ឧទានសព្ទគុណកិរិយា
( ម . ព . ខ្ជាក )។
-
ខ្ជោកខ្ជាក គុណកិរិយាឧទានសព្ទ
អំពីដំណើរចាយវាយប្រាក់កាសខ្ជីខ្ជាឥតបើគិតដូចគេគ្រវាត់គ្រវែងចោល
-
ខ្ជោល គុណកិរិយា
អំពីសណ្ឋានដែលផុសភលៗឡើង
-
ខ្ជះខ្ជាយ គុណកិរិយា
ឥតសណ្ដាប់ធ្នាប់, រាត់រាយដូចគេជះចោល
-
ខ្ញក ឧទានសព្ទ
សូរសម្រែកមាន់
-
ខ្ញង់ គុណនាម
ពាក្យសម្រាប់ចម្រើនពាក្យរាង, ពាក្យទ្រង់ឱ្យប្លែកឡើង
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។