វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ខ ពាក្យដែលផ្ដើមដោយ "ខ" មាន 563 ពាក្យ
ទំព័រ 6 / 19
-
ខៃសេចក្ដី កិរិយាសព្ទ
ខៃសេចក្ដីឬបទឱ្យកាន់តែច្បាស់ឡើង។
-
ខោ នាម
សម្លៀកធ្វើដោយសំពត់មានសណ្ឋានផ្សេងៗមានជើងមានចង្កេះ
-
ខោក កិរិយាសព្ទ
បោកដោយដៃក្ដាប់ឬដោយសរពើអ្វីៗ
-
ខោខុងម៉ូវ នាម
ខោខ្លីត្រឹមជង្គង់មួយប្រភេទមានរាងស្រដៀងខោថ្នេរប្រាំ
-
ខោខូវប៊យ នាម
ខោមួយប្រភេទធ្វើពីសាច់ក្រណាត់អំបោះក្រាស់ម្យ៉ាង
-
ខោខ្លី នាម
ខោមួយប្រភេទមានជើងខ្លីត្រឹមឬលើជង្គង់
-
ខោជើងវែង នាម
ខោមួយប្រភេទមានជើងស្រុងជាងខោខ្លីធម្មតាហើយដែលអាចវែងរហូតដល់កជើង
-
ខោថ្នេរប្រាំ នាម
ខោមួយបែបរាងគ្រលុងច្រើនមានជើងខ្លីត្រឹមក្បាលជង្គង់ស្លៀកដោយមូរចង្កេះចូលក្នុង។អ្នកខ្លះហៅខោចែវថ្នេរប្រាំ
-
ខោទ្រនាប់ នាម
ខោខ្លីតូចស្ដើងហើយយឺតឬខោដែលគេស្លៀកជាប់នឹងសាច់សម្រាប់ទ្រាប់ពីខាងក្នុងខោឬសំពត់
-
ខោរ នាម
ឈ្មោះស្វាមួយពួកសម្បុរខ្មៅជាងស្វាក្រិសរូបធំមុខខ្លី
-
ខោល នាម
ក្របីឬគោដែលមានស្នែងខ្លីឬខុបខ្វេរចុះក្រោម
-
ខោស នាម
រុក្ខជាតិមួយប្រភេទច្រើនដុះនៅព្រៃភ្នំដើមធំខ្ពស់ស្លឹកស្រដៀងនឹងស្លឹកស្វាយតែស្ដើងជាង, សាច់ខាងក្នុងនៃផ្លែវាគេអាចយកមកបុកលម្អិតជាម្សៅចម្អិនធ្វើជាអាហារបាន។
-
ខោស្លីប នាម
ខោទ្រនាប់ក្នុង។
-
ខោអាវ នាម
ក្រណាត់ដែលគេវាស់កាត់ទៅតាមខ្នាតរួចដេរសម្រាប់ស្លៀកនិងពាក់ដើម្បីបិទបាំងរាងកាយ
-
ខៅតាក នាម
បាយដំណើបដែលគេហាលឱ្យក្រៀមទុកបង្ការប្រើក្នុងគ្រាក្រ ( មានប្រើតែក្នុងកាលពីដើម ); ពាក្យនេះហៅក្លាយមកជាកាតាកក៏មាន។
-
ខំ កិរិយាសព្ទ
ឱហាតសង្វាត, ប្រឹងប្រែង
-
ខះ គុណនាមប.
កក, ស្ងួត
-
ខ័ឌ្គ នាម
គ្រឿងសស្ត្រាមួយប្រភេទផ្លែមានមុខទាំងពីរខាងមានសណ្ឋានដូចផ្លែលំពែងប៉ុន្តែធំវែងជាងផ្លែលំពែងដងខ្លីច្រើនជាងដងលំពែងមានស្រោមសម្រាប់ស៊កសៀតចង្កេះបានដោយមានខ្សែចងស្រាក់ភ្ជាប់នឹងស្រោមនោះ; ខ្មែរហៅគ្រឿងសស្ត្រានេះតាមសំនៀងសៀមថាខ័ន ( ព្រះខ័នឬព្រះខាន់ ) ព្រោះសៀមសរសេរខររគ៍ ( អ . ថ . ខា៎ន់ ) ដោយបំប្លែងអំពីពាក្យសំស្ក្រឹតថាខឌ្គ។យើងហៅថាព្រះខ័នយូរណាស់ហើយ
-
ខ័ន នាម
( ម . ព . ខ័ឌ្គ )។
-
ខ្ចក គុណនាម
ដែលមានដំណើរខ្ញើចៗមិនរាបមិនស្មើ
-
ខ្ចង់ច្រមុះ នាម
ផ្នែកនៃក្ដោងច្រមុះដែលមានសណ្ឋានរឹងខ្ពស់ឡើងពីផ្ទៃមុខ
-
ខ្ចប់ កិរិយាសព្ទ
រុំឬវេចជាកញ្ចប់, ធ្វើឱ្យមានជាកញ្ចប់
-
ខ្ចរ កិរិយាសព្ទ
ខ្ទរ, ខ្ទរខ្ទារ, លេចឮពេញពាស
-
ខ្ចរខ្ចាយ កិរិយាសព្ទ
សុសសាយ, ផ្សាយទូទៅ
-
ខ្ចាត់ កិរិយាសព្ទ
ព្រាត់ព្រាយ, បែកខ្ញែក; ឃ្លាតចេញ
-
ខ្ចាត់ខ្ចាយ កិរិយាសព្ទ
រាត់រាយ, រោយរាយ
-
ខ្ចាយ កិរិយាសព្ទ
ខ្ទាតចេញ
-
ខ្ចាយមេក្រមី
( ព . ប្រ .) បែកខ្ចាយសាយដំណឹងកេរ្តិ៍ឈ្មោះអាក្រក់លេចឮសុសសព្វទិសទី។
-
ខ្ចាស់ នាម
ឈ្មោះឈើមួយប្រភេទស្លឹកប្រហែលនឹងចន្ទន៍ផ្លែប្រហែលនឹងមក្លឿមានរសជាតិចត់ប្រើស៊ីជាជំនួសស្លាបាន
-
ខ្ចី កិរិយាសព្ទគុណនាម
យកអ្វីៗពីគេមកប្រើហើយឱ្យទៅវិញ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។