វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ខ ពាក្យដែលផ្ដើមដោយ "ខ" មាន 563 ពាក្យ
ទំព័រ 15 / 19
-
ខ្លោត គុណនាម
ធំលៀនក្រឡោត
-
ខ្លៅ គុណនាម
ដែលល្ងង់ព្រោះឥតចំណេះដោយមិនបានសិក្សារៀនសូត្រ
-
ខ្លៅល្ងង់
( ម . ព . ល្ងង់ខ្លៅ )។
-
ខ្លះ គុណនាមគុណកិរិយាសព្វនាម
ពាក្យសម្រាប់និយាយចំពោះពាក្យដែលបំបែកចេញពីចំនួនដើមតាំងពីពីរឡើងទៅ
-
ខ្វក ឧទានសព្ទ
សូរសម្រែកក្អែក
-
ខ្វក់ ប.ឧទានសព្ទ
សូរបន្លៀកនៃត្រី, សម្រែកមាន់ទឹក។
-
ខ្វង នាម
ឈ្មោះល្ហុងមួយប្រភេទស្លឹកតូចជាងល្ហុងខ្មែរមានជ្រុងស្រួចៗមានជ័រសដូចទឹកដោះ, កាត់ដើមដាំដុះ, អ្នកស្រុកស្រែច្រើនដាំធ្វើជារបងដោយងាយដុះងាយកើត
-
ខ្វង់ គុណនាម
ពាក្យសម្រាប់ចម្រើនពាក្យមូលឱ្យប្លែកឡើង; ពាក្យនេះនិយាយបានតែរង្វង់អ្វីៗដែលខ្វៀនខ្វេរចូលមូលមានសណ្ឋានដូចគូទខ្យងខ្ចៅនោះទើបហៅថាខ្វង់បាន
-
ខ្វល់ គុណនាម
វិលវល់, ច្របល់
-
ខ្វល់ខ្វាយ កិរិយាសព្ទ
ខ្នះខ្នែង, ស្រវាស្រទេញ
-
ខ្វាក ឧទានសព្ទ
សូរឮដោយហូតអាវុធវែងពីស្រោមមានដាវជាដើមឬសូរឮដោយហែកសំពត់, ហែកក្រដាស, សូរឮដោយសត្វក្រសារស្រែក
-
ខ្វាក់ គុណនាម
ដែលបាត់ចក្ខុប្រសាទ, ដែលងងឹតមើលមិនឃើញ
-
ខ្វាក់ប្រស្រី
( សំនួន .) ( ព . ទ្រ .) ហាក់ដូចជាខ្វាក់ភ្នែក
-
ខ្វាក់មាន់ គុណនាម
ដែលមានភ្នែកងងឹតមើលមិនសូវឃើញតែក្នុងវេលាយប់ ( ដូចមាន់ )
-
ខ្វាង នាម
ថ្លាងកទាល់មាត់តូចធ្វើដោយដីឥដ្ឋស្រុកអាយអ្នកស្រុកច្រើនប្រើដាក់អង្ករ, ដាក់ម្លូជាដើម។
-
ខ្វាច កិរិយាសព្ទ
ក្រចៅ, កកាយដោយក្រចក។
-
ខ្វាច់ ឧទានសព្ទ
សូរឮដោយស្ដោះទឹកមាត់, ដោយខ្ទាតទឹក, ខ្ទាតភក់ដែលធ្លាក់ចុះឬខ្ទាតចេញពីរន្ធ, ពីប្រហោង
-
ខ្វាត់ នាម
ប្រាក់ឬរបស់ដែលតុលាការហូតយកពីចំនួនប្រាក់ឬរបស់ដែលកើតក្ដីមកដល់សាលាជំនុំយកដាក់ក្នុងព្រះឃ្លាំង
-
ខ្វាត់ខ្វែង គុណនាម
ដែលមានទទឹងបណ្ដោយបត់បែន, ពត់ពេន, ក្រវិចក្រវៀនច្រើនជាន់ច្រើនអន្លើ
-
ខ្វាន កិរិយាសព្ទ
ខារដោយរហាត់
-
ខ្វាន់ នាម
ឈ្មោះឆ្នាំងខ្ទះធំ
-
ខ្វាន់នាគ នាម
កិច្ចហៅព្រលឹងនាគក្នុងពិធីបួសតាមក្បួនព្រាហ្មណ៍។បុរាណថាហៅព្រលឹងនាគ។
-
ខ្វាប់ ឧទានសព្ទ
សូរឮដោយរំពាត់ផ្ដៅឬរំពាត់ខ្សែតីដែលវាយ
-
ខ្វាម នាម
សេចក្ដី
-
ខ្វារ កិរិយាសព្ទ
កាវទាញដោយកង្វារ
-
ខ្វាវ នាម
ឈ្មោះឈើភ្នំមួយប្រភេទពណ៌លឿងភាវច្រើនប្រើជាក្ដារ។
-
ខ្វាសៗ គុណកិរិយា
ពាក្យសម្រាប់ចម្រើនពាក្យលូន, ពាក្យវារឱ្យប្លែកឡើង
-
ខ្វិច នាម
ស្របក់តូចប្រហែលនឹងស្ដោះទឹកមាត់ខ្វិច
-
ខ្វិចខ្វៀន គុណនាមគុណកិរិយា
ដែលក្ងិងក្ងង់បត់បែន
-
ខ្វិត គុណកិរិយានាម
ឈ្មោះឈើមានផ្លែបរិភោគបានសន្តាននឹងក្រសាំង។ខ្វិតមានពីរប្រភេទគឺខ្វិតធំមានផ្លែធំៗ; ខ្វិតតូចឬខ្វិតធម្មតាមានផ្លែតូចៗ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។