វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ក ពាក្យដែលផ្ដើមដោយ "ក" មាន 2,263 ពាក្យ
ទំព័រ 71 / 76
-
ក្រួច នាម
ឈ្មោះសត្វបក្សីមួយពួករូបតូចៗរាងខ្លីមានលំនៅឬធ្វើសំបុកភ្ញាស់កូននៅដី, បើវារងាវគេថាវាអឺត។
-
ក្រួប ឧទានសព្ទ
សូរឮដោយទំពារបស់ស្រួយ
-
ក្រួស នាម
ជាតិថ្មម្យ៉ាងមានសាច់រឹងមានសណ្ឋានជាដុំតូចៗមូលខ្លះសំប៉ែតខ្លះច្រើនដុះកើតក្នុងទឹកប្រើការលាយជាមួយខ្សាច់និងស៊ីម៉ងត៍ធ្វើគ្រឹះស្ថានផ្សេងៗ។
-
ក្រួសវក្កំ នាម
ក្រួសក្នុងតម្រងនោម, ដុំកំណកសារធាតុកំបោរកកើតក្នុងតម្រងនោមដែលអាចបង្កឱ្យស្ទះប្រព័ន្ធទឹកមូត្រនិងអាចបង្កឱ្យមានអាការៈឈឺចុកចាប់។
-
ក្រើន កិរិយាសព្ទ
រំឭករឿយៗ
-
ក្រៀក កិរិយាសព្ទ
ចងត្របែងអ្វីភ្ជាប់នឹងបង្គោលឬសសរ, ដើមឈើ។
-
ក្រៀប នាម
ឈ្មោះនំធ្វើពីម្សៅដំណើបមានសណ្ឋានមូលសំប៉ាតចម្អិនដោយបំពងនឹងរងើកភ្លើងមានភាពស្រួយ
-
ក្រៀបៗ ឧទានសព្ទ
សូរសង្កៀតគ្នាឬសូរជាន់, សូរសង្កត់លើរបស់អ្វីៗដែលស្រួយៗ
-
ក្រៀម គុណនាម
ស្ងួតស្រាំង, ស្វិតក្រញង់
-
ក្រៀមក្រទាំង គុណនាម
គោកស្វិតក្រៀមសោះកក្រោះគ្មានជីជាតិគ្មានទឹកសើម។
-
ក្រៀមក្រោះ គុណនាម
( ម . ព . ក្រៀមនិងក្រោះ )។
-
ក្រៀមក្រំ គុណនាម
ដែលស្រពាប់ស្រពោនមិនរីករាយមិនសប្បាយចិត្ត
-
ក្រៀមមុខ គុណនាម
( ម . ព . មុខក្រៀម )។
-
ក្រៀល នាម
ឈ្មោះសត្វស្លាបមួយប្រភេទសម្បុរប្រផេះចំពុះវែង, កវែង, ជើងវែង, ខ្ពស់ជង្គ្រោង, មានសម្រែកឮខ្លាំង។
-
ក្រៀវ កិរិយាសព្ទ
( ម . ព . គ្រៀវ )។
-
ក្រេជែន នាម
ឈ្មោះលទ្ធិសាសនាដែលសព្វថ្ងៃហៅថាសាសនាយេស៊ូគ្រិស្ត។
-
ក្រេឌីត នាម
ឯកតាឬតម្លៃដែលយកជាខ្នាតសម្រាប់វាស់វែងអំពីលទ្ធផលនៃការសិក្សាសម្រេចបាននៅក្នុងចំនួនម៉ោងនៃគុណវុឌ្ឍិដែលបានផ្ដល់។
-
ក្រេប កិរិយាសព្ទ
ជញ្ជក់ឬផឹកតិចៗ
-
ក្រេវ ឧទានសព្ទ
សូរស្រែក, សូរហ៊ោឮស្រួច
-
ក្រេវក្រោធ កិរិយាសព្ទនាម
ខឹងខ្លាំង, កំហឹងខ្លាំង។
-
ក្រេស គុណកិរិយា
ដែលរហ័សរហួនក្នុងកិរិយាក្រោក
-
ក្រេះ គុណនាម
( ម . ព . ក្រិស )។
-
ក្រែក នាម
ឈ្មោះផ្ដៅមួយប្រភេទដើមធំជាងផ្ដៅទឹកតែតូចជាងផ្ដៅដំបង, ជាងព្រះផ្ដៅ
-
ក្រែកៗ ឧទានសព្ទ
សូរសម្រែកសត្វឬសូរលាន់អ្វីៗ
-
ក្រែង កិរិយាសព្ទ
ញញើត, ខ្លាច, កោត។
-
ក្រែងតែ ឈ.
ថប់តែ, ខ្លាចតែ; លុះតែ
-
ក្រែងរអែង កិរិយាសព្ទ
ក្រែងខ្លាចដោយមានសេចក្ដីគោរពកោតខាម។
-
ក្រែងលោ ឈ.
ក្រែងតែ, ជួនជា
-
ក្រែប នាម
បន្ទះជ័រកៅស៊ូជាដើម។
-
ក្រែម នាម
ខ្លាញ់ទឹកដោះ ( សម្រាប់ធ្វើប៊័រជាដើម ); បង្អែមធ្វើដោយទឹកដោះគោ, ស៊ុត, និងស្ករ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។