វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ក ពាក្យដែលផ្ដើមដោយ "ក" មាន 2,263 ពាក្យ
ទំព័រ 69 / 76
-
ក្រាលអាសនៈ កិរិយាសព្ទ
ក្រាលកម្រាលសម្រាប់អង្គុយ។
-
ក្រាល់ គុណនាម
ដែលដាលក្រហមជុំវិញរោគបូសឬរោគពិសដែលគ្មានមុខនឹងធ្លាយដោយហេតុមកពីដរ
-
ក្រាស នាម
ប្រដាប់សម្រាប់សិតសក់មានធ្មេញច្រើនដូចជាស្និតតែធំៗជាងស្និត។
-
ក្រាស់ គុណនាម
ដែលមានកម្រាស់, ទីទៃពីស្ដើង
-
ក្រាស់ក្រួន គុណនាម
ដែលក្រាស់ខ្លាំង, ទ្រុបទ្រុល, ដែលមានទំហំមានបរិមាណច្រើន
-
ក្រាស់ក្រែល គុណកិរិយា
ដែលច្រើនល្មម
-
ក្រាស់ក្រៃ គុណកិរិយា
ដែលច្រើនពេក
-
ក្រាំង កិរិយាសព្ទនាម
កប់ខ្លួននៅស្ងួតក្នុងដី ( រមាស ); ឡើងពីក្នុងទឹកមកដេកហាលខ្លួននៅលើគោក ( ក្រពើ )
-
ក្រិត កិរិយាសព្ទ
លាក់ចំណាំ, លាក់ឱ្យមានស្នាមជាសម្គាល់
-
ក្រិន គុណនាម
ដែលចម្រើនឡើងមិនរួច, ដែលលូតលាស់ឡើងមិនរួច
-
ក្រិនថ្លើម នាម
សៀរ៉ូសថ្លើម, ជំងឺថ្លើមម្យ៉ាងបណ្ដាលមកពីការរលាកកោសិកាថ្លើមធ្វើឱ្យជាលិកាថ្លើមរឹងក្រិនលែងបំពេញមុខងារបាន
-
ក្រិបៗ ឧទានសព្ទ
សូរឮដោយអ្វីៗសង្កៀតគ្នាឬដោយទំពាដោយទែះអ្វីៗដែលជារបស់ស្រួយ
-
ក្រិស គុណនាម
តូច, តូចច្រមិចគឺដែលរៀវក្រិនមិនធំតាមកំណត់កាលដែលត្រូវធំ
-
ក្រិះ គុណនាម
គួរឈប់លែងប្រើតទៅទៀតព្រោះជាពាក្យក្លាយឃ្លាតមកពីក្រិសគួរប្រើក្រិសនេះវិញ។
-
ក្រី កិរិយាសព្ទប.
កាត់ឱ្យមានជាលំអាន
-
ក្រឹកៗ ឧទានសព្ទ
សូរឮដោយអង្រង់បំពង់ឫស្សីឬដបជាដើមដែលមានគ្រាប់ក្នុង
-
ក្រឹត នាម
ក្នុងវេយ្យាករណ៍បាលីនិយាយសំដៅដល់ការផ្សំសព្ទចូលនឹងបច្ច័យដើម្បីធ្វើសព្ទជាកិរិយាសព្ទឱ្យក្លាយជានាមសព្ទឬនៅជាកិរិយាសព្ទដូចដើមមាន២យ៉ាងគឺ : ក្រឹតដែលជានាមសព្ទហៅថានាមក្រឹត, ក្រឹតដែលជាកិរិយាសព្ទហៅថាកិរិយាក្រឹត
-
ក្រឹត្យ នាម
កិច្ច; ច្បាប់
-
ក្រឹត្យក្រម នាម
លំដាប់នៃកិច្ច។
-
ក្រឹប ឧទានសព្ទ
( ម . ព . ក្រឹកៗ)។
-
ក្រឹបក្រៀប ឧទានសព្ទ
សូរឮក្រឹបៗក្រៀបៗរឿយៗ។
-
ក្រឹបក្រៀបៗ ឧទានសព្ទ
( ម . ព . ក្រឹបក្រៀប )។
-
ក្រឹបៗ ឧទានសព្ទ
( ម . ព . ក្រិបៗ)។
-
ក្រឹម នាម
ឈ្មោះត្រីមួយពួកតូចៗ; ត្រីក្រឹមមានបីយ៉ាង
-
ក្រឹស នាម
គ្រឿងសស្ត្រាខ្លីស្រួចមានមុខទាំងពីរខាងសម្រាប់ស៊កក្នុងស្រោមសៀតចង្កេះដូចកាំបិតស្នៀត។
-
ក្រឺត នាមឧទានសព្ទ
សូរដែលលាន់ឮដោយការសង្កៀតគ្នាឬដោយការសង្កត់លើគ្នា
-
ក្រឺតៗ គុណកិរិយា
( ម . ព . ស្រឺតៗ)។
-
ក្រុកៗ ឧទានសព្ទ
សូរមាន់ញីបណ្ដើរកូន
-
ក្រុង កិរិយាសព្ទនាម
គ្របដោយប្រដាប់មានអង្រុតជាដើមហើយសង្កត់ទប់ទុក
-
ក្រុបៗ ឧទានសព្ទ
( ម . ព . ក្រិបៗ)។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។