វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ក ពាក្យដែលផ្ដើមដោយ "ក" មាន 2,263 ពាក្យ
ទំព័រ 67 / 76
-
ក្រឡូវដាក់ កិរិយាសព្ទ
សម្ដែងអាការៈក្រឡូវទៅរក។
-
ក្រឡេក កិរិយាសព្ទ
មើលចំហៀងភ្នែកដោយរហ័សគឺមើលភ្លាមងាកមកវិញភ្លាម។
-
ក្រឡេកធ្លុះ កិរិយាសព្ទ
ក្រឡេកឃើញហេតុ, ឃើញសេចក្ដីកំបាំងច្បាស់ប្រាកដ។
-
ក្រឡេច កិរិយាសព្ទ
គេចកែ, គេចប្រែឱ្យខុសអំពីប្រក្រតីដើមដោយកាយឬដោយវាចា
-
ក្រឡេចក្រឡុច គុណនាម
របិញរបុញមិននឹងមិនប្រាកដ
-
ក្រឡែ គុណកិរិយា
ដែលលៀនចេញក្រឡែតឬដែលត្លោតចេញក្រៅ
-
ក្រឡែត គុណកិរិយា
ពាក្យសម្រាប់ចម្រើនពាក្យភ្លឺឱ្យប្លែកឡើង
-
ក្រឡោ នាម
សម្ដីនិយាយឃ្លាតក្លាយពីកឡោបិ៍។
-
ក្រឡោជី នាម
ឈ្មោះនំមួយយ៉ាងធ្វើពីម្សៅដំណើបដាក់ស្នូលសណ្ដែកបាយទំហំប៉ុនផ្លែអង្គញ់ឬធំជាងបរិភោគលាយជាមួយនឹងទឹកស្ករ
-
ក្រឡោត គុណនាម
ធំលៀន
-
ក្រឡៅ គុណនាម
ជាក់, ច្បាស់, ប្រាកដ, ស្ដែង
-
ក្រអាញ គុណនាម
ដែលធំសងខាងជាងទៅលើ
-
ក្រអឹមក្រអៀម គុណនាម
ស្ងៀមមិននិយាយដោយអៀន, ដោយញញើត
-
ក្រអឺត គុណកិរិយាគុណនាម
ស្មឿក, ដែលមានឫកពាបែបឆ្មើងឆ្មៃ, បែបកោង
-
ក្រអឺតក្រទម គុណនាម
ដែលសំដែងឫកពា, កិរិយាយឺតយ៉ាវធ្វើក្រអឺតក្រប្រែឥរិយាបថ
-
ក្រអឺតក្រអោង គុណនាម
ដែលបញ្ចេញឫកព្រហើន, ឫកកោង
-
ក្រអុច គុណនាម
ដែលធាត់ធំហើយខ្លី
-
ក្រអុល គុណនាម
ដែលមានរាងទាល, កន្តុលគឺធំហើយធាត់ខ្លី
-
ក្រអូប គុណនាម
ដែលល្អក្លិនឬមានក្លិនល្អ
-
ក្រអូម នាម
ពិតានមាត់
-
ក្រអួន គុណនាម
អំពីសំឡេងដែលណែនស្រួល
-
ក្រអេក នាម
( ព . ទ្រ .) ( ព . អា .) សម្អេកដែលមាននៅទីខ្មាសពាក្យសុភាពហៅមន្ទិលគុយ្ហប្រទេស។
-
ក្រអែងក្រអោង គុណនាម
អែងអោងដោយធ្វើអាការដូចមែនទែន, ដូចគ្រាន់បើណាស់
-
ក្រអែប ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យក្រអូប
-
ក្រអែស គុណកិរិយាគុណនាម
ដែលមិនរវល់, ព្រងើយ, ជើយ
-
ក្រអោងៗ គុណនាម
( ម . ព . ក្រឱង )។
-
ក្រអៅ កិរិយាសព្ទគុណនាមនាម
( ម . ព . ក្រឳ១និងក្រឳ២)។
-
ក្រអៅឈូក នាម
ខ្នែងដែលបែកចេញពីមើមឈូកទៅ; តែអ្នកខ្លះសំដៅហៅលើមើមឈូកតែម្តង។
-
ក្រឱង គុណនាម
ធំដោយបំប៉ោង, ដោយចំកោង
-
ក្រឳ កិរិយាសព្ទគុណនាមនាម
ច្រៀង, ស្រែកច្រៀង ( សព្ទមេមត់ )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។