វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ក ពាក្យដែលផ្ដើមដោយ "ក" មាន 2,263 ពាក្យ
ទំព័រ 54 / 76
-
កំហោក នាម
ការខោក
-
កំអួក គុណនាម
កាន់ខ្លួន, ឆ្មើងឆ្មៃ
-
ក៏ ឈ.
ពាក្យជាសន្ធានមានសំឡេងកញ្ឆក់ខ្លីសម្រាប់និយាយតប្រយោគដោយឡែក
-
ក័លក័ត្តា នាម
ឈ្មោះក្រុងដែលស្ទឹងគង្គាហូរកាត់ឋិតក្នុងប្រទេសឥណ្ឌា។
-
ក្ង គុណកិរិយានាម
ឈ្មោះបក្សីមួយប្រភេទពួកកុកសម្បុរសចំពុះខ្មៅកោង, ជើងខ្មៅ។
-
ក្ងក់ គុណនាម
កោងកាច់ចូល
-
ក្ងង់ គុណនាម
កោងសណ្ឋានដូចកង់
-
ក្ងាន នាម
ឈ្មោះបក្សីមួយប្រភេទសណ្ឋានប្រហែលនឹងសត្វទាតែធំ, ខ្ពស់, កវែងជាងទា, សម្បុរស។
-
ក្ងិងក្ងង់ គុណនាម
វៀចក្រវិកក្រវក់មិនរៀបរយ
-
ក្ងិច គុណនាម
ខ្លីខ្វង់គេចផ្អៀង
-
ក្ងិចក្ងក់ គុណនាម
ដែលវៀចកុងចុះកុងឡើង
-
ក្ងិចក្ងុច គុណនាម
ម . ពក្ងិចក្ងក់ )។
-
ក្ងិត គុណនាម
ឆែបបន្តិច; ច្រើននិយាយតែច្រមុះ
-
ក្ងុក គុណនាម
កោងដូចតម្ពក់
-
ក្ងុង គុណនាម
កោងសណ្ឋានកង់
-
ក្ងុល គុណកិរិយាគុណនាម
ដែលមានដំណើរឱន, មានរាងឱន
-
ក្ងុះ គុណនាម
ខ្លីឥតសមរម្យ, អាប់ឥតរាសី។
-
ក្ងួរ គុណនាម
ដែលមានសំឡេងវល់និយាយមិនសូវច្បាស់ដោយខ្យល់ចេញពីច្រមុះច្រើនព្រោះខូចមណ្ឌលច្រមុះឬធ្លុះគល់ក្រអូម, ដាច់កន្លើត
-
ក្ងៀក គុណនាម
ដែលក្ងៀងផ្អៀងទន់ទៅម្ខាង
-
ក្ងៀង គុណនាម
ផ្អៀង
-
ក្ងេះ គុណនាម
ពាក្យសម្រាប់ចម្រើនពាក្យខ្មៅឱ្យវិសេសឡើង។
-
ក្ងែង គុណនាម
ដែលមានសន្លាក់កែងដៃជាប់គ្នាលាមិនត្រង់ដោយមានរបួសឬរោគបៀតបៀន
-
ក្ងោក នាម
ឈ្មោះសត្វបក្សីធំមួយប្រភេទមានរោមស្លាបដុះនៅលើក្បាលដូចជាជុកមានឆ្នាល់ដូចមាន់សំណុំកន្ទុយធំវែងមានត្រានៅចុងរោមកន្ទុយទាំងអស់សម្រែកឮខ្លាំងហើយស្អា។
-
ក្ដ នាម
( ព . ទ្រ .) គុយ្ហប្រទេស, អវយវៈបុរសគឺអង្គជាត; ពាក្យគួរសម, រាបសាហៅកេរ្តិ៍ខ្មាស, ខ្មាសប្រុស; ពាក្យខ្ពស់, ពាក្យថ្លៃថ្លាហៅគុយ្ហប្រទេសឬគុយ្ហាវយវៈ " អវយវៈកំបាំង "។
-
ក្ដក់ កិរិយាសព្ទ
ធ្វើសូរនឹងមាត់ផ្ទាត់នឹងអណ្ដាត
-
ក្ដន់ គុណនាម
ពាក្យសម្រាប់ចម្រើនពាក្យណែនឱ្យវិសេសឡើង
-
ក្ដាត នាម
ឈ្មោះដំណាំជាបន្លែមួយយ៉ាងពួកត្រាវ, មានមើមធាងប្រើជាបន្លែឬអន្លក់បាន។
-
ក្ដាត់ គុណនាម
ក្រៃលែង, ណាស់, ពេក
-
ក្ដាន់ នាម
ឈ្មោះម្រឹគមួយប្រភេទមានស្នែងម្ខាងៗបែកខ្នែងជា៣ដូចជាប្រើសតែរូបតូចជាងប្រើស, សម្បុរក៏ខុសគ្នាពីប្រើស។
-
ក្ដាប់ កិរិយាសព្ទ
រួបក្រសោបបិទម្រាមដៃ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។