វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ក ពាក្យដែលផ្ដើមដោយ "ក" មាន 2,263 ពាក្យ
ទំព័រ 51 / 76
-
កំផ្លេស គុណនាម
ដែលមានខ្លួនស្គមពោះឡើងកំប៉ោង
-
កំពក គុណនាម
( ព . ទ្រ .) ដែលមានពក
-
កំពង់ នាម
ទីកន្លែងនៅមាត់ទឹកដែលជនានុជនចុះឡើងឬចតទូកជាដើម
-
កំពង់ចម្លង នាម
ទីកន្លែងនៅមាត់ទឹកសម្រាប់ជលយានចម្លងអ្នកដំណើរពីត្រើយម្ខាងទៅកាន់ត្រើយម្ខាងទៀត
-
កំពង់ចាម នាម
ឈ្មោះខេត្តមួយរបស់កម្ពុជាដែលបង្កើតឡើងក្នុងសម័យអាណានិគមបារាំងហើយមានក្រុងកំពង់ចាមជាទីរួមខេត្ត។
-
កំពង់ឆ្នាំង នាម
ឈ្មោះខេត្តមួយរបស់កម្ពុជាដែលមានក្រុងកំពង់ឆ្នាំងជាទីរួមខេត្ត។
-
កំពង់ដ នាម
( ម . ព . កំពង់ចម្លង )។
-
កំពង់ត្រឡាច នាម
ឈ្មោះស្រុកមួយក្នុងខេត្តកំពង់ឆ្នាំង។
-
កំពង់ត្រាច នាម
ឈ្មោះស្រុកមួយក្នុងខេត្តកំពត។
-
កំពង់ធំ នាម
ឈ្មោះខេត្តមួយរបស់កម្ពុជាដែលមានក្រុងស្ទឹងសែនជាទីរួមខេត្ត។
-
កំពង់ផែ នាម
ទីកន្លែងនៅមាត់ទឹកសម្រាប់ជលយានជួសជុលដឹកនិងលើកដាក់ទំនិញ
-
កំពង់យកជើងកប
កំពង់ដែលតែងតែមានមនុស្សស្លាប់ដោយលង់ទឹកឬដោយក្រពើវាខាំជាដើម។
-
កំពង់លែង នាម
ឈ្មោះស្រុកមួយក្នុងខេត្តកំពង់ឆ្នាំង។
-
កំពង់សៀម នាម
ឈ្មោះស្រុកមួយក្នុងខេត្តកំពង់ចាម។
-
កំពង់សោម នាម
ឈ្មោះស្រុកមួយក្នុងខេត្តកោះកុង។
-
កំពង់ស្ពឺ នាម
ឈ្មោះខេត្តមួយរបស់កម្ពុជាដែលមានក្រុងកំពង់ស្ពឺជាទីរួមខេត្ត។
-
កំពង់ស្វាយ នាម
ឈ្មោះស្រុកមួយក្នុងខេត្តកំពង់ធំ។
-
កំពត នាម
ឈ្មោះខេត្តមួយនៃកម្ពុជរដ្ឋជាប់នឹងមាត់សមុទ្រមានព្រំប្រទល់ជាប់នឹងខេត្តកោះកុង
-
កំពប់ កិរិយាសព្ទ
ខ្ចាត់ខ្ចាយ, រោយរាយ, ខ្ទាតចេញ, ភ្លាត់ចេញចាកភាជន៍មានកញ្ជើ, ក្អមជាដើម
-
កំពយ គុណនាម
ដែលពយលយលូតទៅម្ខាង
-
កំពាង គុណនាម
ធំរីកទៅខាងច្រើនជាងខ្ពស់ទៅលើ
-
កំពាញ គុណនាម
ដែលរីកធំមូល, ក្រអាញ
-
កំពាយ នាម
ដីដែលសត្វល្អិតមានចង្រិតឬកំពោងជាដើមកកាយដាក់រាយក្បែរមាត់រន្ធ
-
កំពិត គុណនាម
ដែលផតសាច់ចូលក្នុង, កំពៀច, កន្ទ្រឹប ( សម្រាប់ច្រមុះ )
-
កំពីកកំពក គុណនាម
ដែលមានពករដិបរដុប។
-
កំពីង នាម
សាច់ដែលដុះក្នុងគ្រាប់មានរលាដោយកពន្លកដុះដកចេញជាត្រួយ
-
កំពីងដូង នាម
ឈ្មោះសត្វចតុប្បាទពួកមានដោះរូបរាងសន្តានឆ្លក, ឈ្មុស, រោមវែងទន់ញឹកសម្បុរប្រផេះ។
-
កំពីងពួយ នាម
ស្មៅវារដុះអណ្ដែតលើទឹកឬដុះនៅទីដីសើមមានឫសចេញពីថ្នាំងមានស្នាប់ពណ៌សឱបទងផ្កាតូចសឬក្រហម, ប្រើជាអន្លក់
-
កំពឹស នាម
ឈ្មោះសត្វទឹកមួយប្រភេទមានរូបដូចព្រោនតែតូចជាង។
-
កំពឹសចៀន នាម
ឈ្មោះចំណីមួយប្រភេទធ្វើពីកំពឹសលីងប្រឡាក់ម្សៅអង្ករលាយគ្រឿងផ្សំហើយបំពងខ្លាញ់
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។