វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ក ពាក្យដែលផ្ដើមដោយ "ក" មាន 2,263 ពាក្យ
ទំព័រ 50 / 76
-
កំប៉ុល គុណនាម
ដែលខ្លីហើយមូលត្រមុល
-
កំប៉ុស នាម
ល្បាយនៃអង្គធាតុសរីរាង្គដែលបានមកពីសំណល់សរីរាង្គនានាដូចជាសំណល់ពីផ្ទះបាយ, សំណល់កសិកម្ម
-
កំប៉ូត នាម
សក់ដែលគេកោរជុំវិញទុកឱ្យនៅសល់តែមួយដុំ
-
កំប៉ើញ គុណនាម
ដែលខ្លីខើចអស់សម្រុង
-
កំប៉េង គុណនាម
( ព . ទ្រ .) ដែលប៉េងទៅខាង
-
កំប៉េត ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យកំប៉ូតថាកំប៉េតកំប៉ូតគឺដែលមានសភាពរកេតរកូត
-
កំប៉េវអារ៉េវ គុណនាម
ស្គមកំព្រឹងកំព្រយតឺតរខឺត
-
កំប៉េះ គុណនាមនាម
អ្វីៗដែលកំបុត; ទាល់, រាក់។ច្រើននិយាយថាកំប៉េះគូទ, រាក់កំប៉េះ។
-
កំប៉ែត គុណនាមនាម
ឈ្មោះឈើមួយប្រភេទក្នុងពួកទន្លាជាឈើមានឫសច្រើន, ច្រើនដុះប្របមាត់ស្ទឹង, មាត់ព្រែកមានប្រយោជន៍ដាំការពារមិនឱ្យច្រាំងបាក់។
-
កំប៉ោក គុណនាម
ដែលប៉ោង, ធំប៉ោង
-
កំប៉ោង គុណនាម
( ព . ទ្រ .) ដែលប៉ោងឡើង, ដែលប៉ោងទៅខាងមុខ
-
កំប៉ោយ នាម
កំប៉ូតសក់វែងទុកខាងក្រោយក្បាលឬសក់សេះដែលនៅចុងប៉ូចក្បាល
-
កំប្រុក នាម
សត្វព្រៃមាឌតូចជើង៤ក្នុងពួកសត្វមានដោះរោមវែងទន់ញឹកកន្ទុយត្រសុំមុខធ្មេញបែបកណ្ដុរសម្បុរប្រផេះក៏មានក្រហមក៏មាន។
-
កំប្រេវ គុណនាម
ដែលស្គមពុំសូវមានសាច់ឈាម
-
កំប្រោង នាម
ស្បោងធ្វើដោយបន្ទោះឫស្សី, បន្ទោះផ្ដៅឬដោយស្បែកមានដៃយួរដូចអ៊ុយសម្រាប់ដាក់សរពើអ្វីតូចៗស្រាលៗឬត្រីសាច់បន្លែ, សម្រាប់កាន់ជាប់នឹងខ្លួន។
-
កំប្រោន គុណកិរិយា
ពាក្យសម្រាប់និយាយជាមួយនឹងពាក្យកិរិយាប្រួញរួញខ្លួនហើយឱបដៃ
-
កំប្លង់ គុណនាម
ស្អាតរលីងឥតសៅហ្មងហើយមានលម្អដ៏រុងរឿង
-
កំប្លឹម គុណកិរិយា
ដែលស្ថិតនៅប៉ឹមៗ, ដែលលៀនចេញមកលឹមៗឱ្យឃើញតែចុងបន្តិចប៉ុណ្ណោះ។
-
កំប្លុក នាម
ឈ្មោះបក្សីពួកពពូលតែតូចជាងពពូលហើយជើងក្រហមមិនលឿងដូចជើងពពូលទេ។
-
កំប្លុកកំប្លែង កិរិយាសព្ទគុណនាមគុណកិរិយា
លេងដោយបទបែបផ្សេងៗដោយកាយវិការដោយសម្ដីឬញាក់មុខក្រមិចក្រមើមគួរឱ្យចង់សើច
-
កំប្លូច គុណនាម
មូលជមខាងលើឥតសមរម្យ
-
កំប្លេ នាម
សម្រាប់, ឈុត, ប្រដាប់
-
កំប្លែង កិរិយាសព្ទគុណនាម
លេងដោយបទបែបផ្សេងៗឱ្យអ្នកឯទៀតរួសរាយសប្បាយសើច
-
កំប្លោក នាម
ឈ្មោះស្មៅទឹកមួយប្រភេទពួកត្រកៀតដុះអណ្ដែតលើទឹក។កំប្លោកនេះមានប្រយោជន៍ច្រើនយ៉ាងគឺផ្កាវាគេប្រើជាអន្លក់បាន, ដើមនិងស្លឹកស្រស់ប្រើជាចំណីអាហារសម្រាប់គោក្របី; ដើមដែលហាលថ្ងៃឱ្យស្ងួតអាចប្រើការបានច្រើនយ៉ាងគឺវេញធ្វើជាខ្សែចំណង, ខ្សែចែវ, ធ្វើអង្រឹង, ធ្វើសំពៀត។ល។
-
កំផិត គុណនាម
( ព . ទ្រ .) ដែលប្រព្រឹត្តធ្វើនូវអំពើផិតប្ដី
-
កំផែង នាម
( ម . ព . កំពែង )។
-
កំផែល គុណនាម
( ម . ព . កំភែល )។
-
កំផ្លឹម គុណកិរិយា
ដែលបន្លឹមឱ្យឃើញតែបន្តិច, ដែលអើតលេចចេញមកតែបន្តិច
-
កំផ្លៀង នាម
ភាគនៃអវយវៈរបស់មនុស្សឬសត្វដែលឋិតនៅត្រង់ចន្លោះកន្ទុយភ្នែកនិងត្រចៀកទាំងពីរខាង។
-
កំផ្លៀវ នាម
ឈ្មោះត្រីរំអិលមួយប្រភេទសន្តានត្រីកែសរូបតូចសំប៉ាតរៀវពីក្បាលទៅកន្ទុយ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។