វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ក ពាក្យដែលផ្ដើមដោយ "ក" មាន 2,263 ពាក្យ
ទំព័រ 45 / 76
-
កែអួក នាម
ឈ្មោះបទភ្លេងខ្មែរមួយប្រភេទសម្រាប់លេងបញ្ចូលមេមត់
-
កែះ នាម
ឈ្មោះសត្វចតុប្បាទព្រៃរូបភាពស្រដៀងនឹងពពែ, រស់នៅតែក្នុងព្រៃភ្នំ, គេរាប់អានយកស្នែងមកដុះផឹកជាថ្នាំត្រជាក់។
-
កៃ នាម
គន្លឹះ
-
កៃលាស នាម
ឈ្មោះភ្នំវិសេសមួយក្នុងពួកភ្នំហិមាល័យ ( មាននិយាយក្នុងរឿងបុរាណ )។
-
កោ នាម
ឈ្មោះនំមួយប្រភេទរាងមូលសំប៉ែតធ្វើពីម្សៅដំណើបលីងលាយជាមួយស្ករសស្រោបស្នូលសណ្ដែក, ត្រាវ, ល្ងជាដើមហើយសង្កត់ពុម្ព។ជួនគេហៅថានំលោកខែ
-
កោកកាក គុណកិរិយា
សូរឮដោយនិយាយឬជជែកខ្លាំងៗ, ចេចចាច
-
កោកៗ ឧទានសព្ទ
សូរឮដោយនិយាយ, ដោយជជែកខ្លាំងហើយក្បោះក្បាយច្បាស់លាស់
-
កោង គុណនាម
វៀចចំកោងឡើង
-
កោងកាង នាម
ឈ្មោះរុក្ខជាតិមួយពួកដុះនៅមាត់សមុទ្រមានឫសបែកខ្នែងស្អេកស្កះជាជម្រកសត្វ
-
កោងកាច គុណនាម
ដែលព្រហើនច្រឡើសបើសឈ្លើយសាហាវ
-
កោងក្រដោ គុណកិរិយាគុណនាម
ដែលកោងទន់ទោរ, ដែលមានអាការៈឱនៗកោងៗ។
-
កោញ្ចនាទ នាម
ការបន្លឺសូរសព្ទដូចជាសម្រែកនៃសត្វក្រៀល
-
កោដិ គុណនាម
ចំនួន១០លាន។
-
កោដ្ឋ នាម
ជង្រុក។
-
កោណ នាម
ជ្រុង, មុំ, ងៀង។ច្រើនប្រើរៀងខាងចុងសំខ្យាសព្ទ
-
កោត កិរិយាសព្ទ
ស្ញែង, ស្ងើច
-
កោតក្រែង កិរិយាសព្ទ
ស្ញប់ស្ងែងរអែងរអាកោតខ្លាច
-
កោន កិរិយាសព្ទនាម
ជ្រកដោយអាការកំប្រោន; គេច្រើននិយាយភ្ជាប់ថាជ្រកកោន។
-
កោនិក នាម
( គណិត .) មែកធាងនៃធរណីមាត្រនិងធរណីមាត្រកូអ័រដោណេដែលមានទំនាក់ទំនងនឹងលក្ខណៈនៃផ្នែកកោន។
-
កោប នាម
ឈ្មោះរោគសរសៃម្យ៉ាងកើតនៅអណ្ឌៈបណ្ដាលឱ្យអណ្ឌៈនោះប៉ោងរលីកឡើង។
-
កោមល នាម
ក្លាយមកពីកមល។
-
កោយ កិរិយាសព្ទនាម
ដួសដោយបោយ, ដួសដោយវែក។
-
កោរ កិរិយាសព្ទគុណកិរិយា
កាត់រំលីងដោយកាំបិតកោរ
-
កោលាហល នាម
សេចក្ដីភ្ញាក់ផ្អើល, ជ្រួលជ្រើម
-
កោវិទ នាម
អ្នកជំនាញអ្នកឈ្លាសអ្នកមានចំណេះខ្ពង់ខ្ពស់។
-
កោស កិរិយាសព្ទ
រូសរំលីង, កោសជ្រូក, កោសដូងជាដើម។
-
កោសខ្យល់ កិរិយាសព្ទ
កោសរាងកាយដោយប្រើសេននិងប្រេងដើម្បីព្យាបាលអាការមិនស្រួលខ្លួនតាមវិធីប្រពៃណី
-
កោសជប់ កិរិយាសព្ទ
ព្យាបាលតាមរបៀបប្រពៃណីដោយយកកាក់ ( សេន ) ឬលោហធាតុរាងសំប៉ែតទៅកោសសាច់ ( ស្បែក ) អ្នកជំងឺឱ្យឡើងក្រហមឬ / និងយកកែវជប់ដែលគេរោលភ្លើងមួយឈួលទៅដាក់ផ្កាប់លើសាច់ ( ស្បែក ) របស់អ្នកជំងឺ
-
កោសជ្ជៈ នាមកិរិយាសព្ទ
ការខ្ជិលច្រអូស, ( រ . ស .) ខ្ជិល
-
កោសរូស កិរិយាសព្ទ
និយាយដៀមដាមបញ្ឆិតបញ្ឆៀងកៀសនាយអាយ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។