វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ក ពាក្យដែលផ្ដើមដោយ "ក" មាន 2,263 ពាក្យ
ទំព័រ 35 / 76
-
កិមិជាតិ នាម
ជាតិនៃដង្កូវ, កំណើតដង្កូវ, ពួកដង្កូវ។
-
កិរិយវាទ នាម
ការជឿនិងពោលពាក្យថាធ្វើបុណ្យបានបុណ្យធ្វើបាបបានបាប។
-
កិរិយវាទិនី នាម
( ម . ព . កិរិយវាទី )។
-
កិរិយវាទី នាម
អ្នកជឿលើបុណ្យបាប។បើស្ត្រីជាកិរិយវាទិនី។
-
កិរិយា នាម
អំពើ; លំនាំ; ឫកពា
-
កិរិយាវិសេសន៍ នាម
សព្ទដែលនាំកិរិយាសព្ទឱ្យមានសេចក្ដីប្លែកជាងប្រក្រតីដូចពាក្យថាលឿន, ឆាប់, យឺត។ល។
-
កិរិយាសព្ទ នាម
សម្ដីសំដែងកិរិយាគឺប្រាប់អំពើ, លំនាំឬសំដែងហេតុឱ្យសម្រេចកិច្ចនោះៗដូចពាក្យថា
-
កិរិយាសព្ទទោល នាម
( ម . ព . ធាតុទោល )។
-
កិរិយាសព្ទអកម្ម នាម
( ម . ព . អកម្មកិរិយា )។
-
កិរ្តិសព្ទ នាម
( ម . ព . កិត្តិសព្ទ )។
-
កិរ្តិ៍ នាម
( ម . ព . កេរ្តិ៍ )។
-
កិល កិរិយាសព្ទនាម
ទៅដោយគូទ
-
កិលេស នាម
សេចក្ដីសៅហ្មងចិត្ត
-
កី នាម
ប្រដាប់សម្រាប់ត្បាញសំពត់។
-
កីតម្បាញ នាម
( ម . ព . កី )
-
កីលែន នាម
ឈ្មោះសត្វចតុប្បាទមួយពួកមានក្នុងរឿងបុរាណ។
-
កីឡដ្ឋាន នាម
ទីកន្លែងសម្រាប់លេងល្បែងផ្សេងៗ, កន្លែងសម្រាប់លេងកីឡាផ្សេងៗ។
-
កីឡនដ្ឋាន នាម
( ម . ព . កីឡដ្ឋាន )។
-
កីឡា នាម
ការលេងល្បែង, ល្បែងកម្សាន្តផ្សេងៗ
-
កីឡាករ នាម
អ្នកលេងកីឡា។ ( បើស្រីជាកីឡាការិនី )
-
កីឡាករជម្រើសជាតិ នាម
កីឡាករដែលទទួលបានចំណាត់ថ្នាក់ល្អក្នុងការចូលរួមប្រកួតថ្នាក់ជាតិជម្រើសជើងឯកទូទាំងប្រទេស
-
កីឡាករបម្រុង នាម
កីឡាករត្រៀមសម្រាប់ផ្លាស់ប្ដូរជំនួសសមាជិកណាម្នាក់ក្នុងក្រុម។
-
កីឡាករអាជីព នាម
អ្នកមានជំនាញខាងកីឡាហើយយកកីឡាជាមុខរបរ
-
កីឡាការិនី នាម
( ម . ព . កីឡាករ )។
-
កីឡាដ្ឋាន នាម
ពាក្យប្រើក្លាយពីពាក្យកីឡដ្ឋាន។
-
កីឡាភូមិ នាម
ទីសម្រាប់លេង, ទីលេងកម្សាន្ត, ទីលានសម្រាប់លេងល្បែងផ្សេងៗ។
-
កីឡាមណ្ឌល នាម
មណ្ឌលនៃកីឡា, វាលវង់សម្រាប់លេងកីឡា, ទីសម្រាប់លេងកីឡា។
-
កីឡាអត្តពលកម្ម នាម
ល្បែងដែលគេហាត់លេងដោយកម្លាំងរបស់ខ្លួន, កីឡាសម្រាប់ធ្វើខ្លួនឱ្យមានកម្លាំងមាំមួន, ឱ្យស្វាហាប់។
-
កីឡាអូឡាំពិក នាម
កីឡាចម្រុះច្រើនប្រភេទដែលមានការចូលរួមប្រកួតជាលក្ខណៈសកលនៅរៀងរាល់បួនឆ្នាំម្ដង។
-
កឹង នាមគុណនាម
តូបតូច, ដែលមានដំបូលតែមួយខ្នងមានហោជាងមុខក្រោយ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។