វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ក ពាក្យដែលផ្ដើមដោយ "ក" មាន 2,263 ពាក្យ
ទំព័រ 31 / 76
-
ការ៉ាតេដូ នាម
កីឡាប្រយុទ្ធជប៉ុនមួយបែបដែលគូប្រយុទ្ធទាំងពីរវាយគ្នាដោយប្រើដៃនិងជើង។គេច្រើនហៅកាត់ថាការ៉ាតេ
-
ការ៉ាស់ នាម
យានដ្ឋាន, កន្លែងដាក់យាន, កន្លែងសំចតយាន
-
ការ៉ាស់សាំង នាម
( ម . ព . ស្ថានីយប្រេងឥន្ធនៈ )។
-
ការ៉ុត នាម
បន្លែប្រភេទមើមភាគច្រើនមានពណ៌លឿងទុំទាំងសំបកក្រៅនិងសាច់ក្នុង
-
ការ៉ូ នាម
( ម . ព . ឥដ្ឋការ៉ូ )។
-
ការ៉ូឡា នាម
ប្រភេទការ៉ូម្យ៉ាងដែលមានសណ្ឋានក្រាស់ជាងការ៉ូធម្មតាប្រើសម្រាប់ក្រាលតាមដងផ្លូវសួនច្បារមុខផ្ទះឬតាមទីសាធារណៈ
-
ការ៉េ នាម
ចតុកោណកែងស្មើ, ចតុកោណកែងដែលជ្រុងទាំងបួនមានប្រវែងស្មើគ្នា។
-
ការ៉េម នាម
ឈ្មោះបង្អែមកកមួយប្រភេទផ្សំពីផលិតផលទឹកដោះគោ ( ទឹកដោះគោក្រែម …) ខ្ទិះដូងលាយច្របល់ជាមួយផ្លែឈើនិងគ្រឿងផ្សំដទៃទៀត
-
ការ៉េមកី នាម
( ម . ព . ការ៉េម )។
-
ការ៍ទូស នាម
ឡតសំបកស្ពាន់ជាទីផ្ទុករំសេវរបស់គ្រាប់កាំភ្លើង
-
ការ្យ នាម
ផលទាំងឡាយដែលកើតមកពីស្នាដៃជាងឬស្នាដៃសិល្បករ។
-
ការ្យសិល្បៈ នាម
( ម . ព . សិល្បៈការ្យ )។
-
កាល នាម
គ្រា, ពេល, សម័យ
-
កាលកិរិយា នាម
សេចក្ដីស្លាប់
-
កាលកំណត់ នាម
ពេលវេលាមួយដែលកិច្ចការត្រូវបំពេញរួចរាល់នៅមុនឬនៅត្រឹមពេលនោះ។
-
កាលដែល ឈ.
ពេលដែល, គ្រាដែល, ខណៈដែល
-
កាលបរិច្ឆេទ នាម
ការកំណត់ពេល, ការកម្រិតនៃថ្ងៃខែឆ្នាំ។
-
កាលប្បវត្តិ នាម
( ម . ព . កាលប្រវត្តិ )។
-
កាលប្រវត្តិ នាម
កំណត់ត្រាប្រវត្តិសាស្ត្រតាមលំដាប់ពេលវេលា
-
កាលប្រវត្តិវិទ្យា នាម
វិទ្យាសាស្ត្រដែលសិក្សាអំពីកាលប្រវត្តិ។
-
កាលពីដើម គុណកិរិយា
រយៈពេលមួយយូរណាស់មកហើយនៅក្នុងអតីតកាល, កាលពីមុន
-
កាលវសាន នាម
កាលកំណត់ចុងក្រោយនៃសុពលភាព
-
កាលវិទ្យា នាម
ការសិក្សាអំពីលំដាប់នៃព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
-
កាលវិបត្តិ នាម
ការប្រែប្រួលនៃកាល, ការខូចវេលា, ដំណើរខុសកាល។
-
កាលវិភាគ នាម
ការចែកកាល, ការបែងចែកវេលាដើម្បីធ្វើការងារឱ្យបានស្រួល, ការចែកមុខការទៅតាមកាលវេលា។
-
កាលសម័យ នាម
រយៈពេលមួយនៃប្រវត្តិសាស្ត្រដែលវែងជាងសម័យ
-
កាលសម័យបុរេប្រវត្តិ នាម
កាលសម័យដែលចាប់ផ្តើមពីការកកើតមនុស្សលើផែនដីប្រហែល៥លានឆ្នាំមុននិងបញ្ចប់ដោយការបង្កើតអក្សរប្រហែលជាង៥០០០ឆ្នាំកន្លងទៅ
-
កាលសម័យប្រវត្តិសាស្ត្រ នាម
ដំណាក់កាលនៃប្រវត្តិសាស្ត្រចាប់ពីមនុស្សចេះប្រើអក្សរនិងរក្សាទុកឯកសារសរសេរ
-
កាលសម្បត្តិ នាម
ការសមប្រកបដោយកាល, ការត្រូវទំនងតាមវេលា, ដំណើរដែលត្រូវតាមកាលសម័យ។
-
កាលានុកាល
កាលតាមលំដាប់កាល, មួយដងមួយកាល។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។