វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ក ពាក្យដែលផ្ដើមដោយ "ក" មាន 2,263 ពាក្យ
ទំព័រ 28 / 76
-
កាមស្នេហា នាម
( ម . ព . កាមសិនេហៈ )។
-
កាមាទីនព នាម
( ម . ព . កាមាទីនវៈ )។
-
កាមាទីនវៈ នាម
ទោសនៃកាម, ទោសដែលកើតអំពីកាម។
-
កាមារម្មណ៍ នាម
អារម្មណ៍គឺកាម៦យ៉ាងមានរូបារម្មណ៍ជាដើម។
-
កាមាវចរ នាម
ឈ្មោះឋានសួគ៌៦ជាន់ឬឈ្មោះចិត្តដែលត្រាច់ទៅក្នុងកាមភពឬដែលចុះស៊ប់កាន់កាមភព។
-
កាមាសវៈ នាម
អាសវៈគឺកាម។
-
កាមុបាទាន នាម
សេចក្ដីប្រកាន់មាំក្នុងកាម។
-
កាមុម្មត្តកៈ នាម
អ្នកឆ្កួតព្រោះកាមឬដែលឆ្កួត, ដែលវក់ក្នុងកាម។
-
កាមេរ៉ា នាម
ឧបករណ៍សម្រាប់ថតរូបឬវីដេអូ
-
កាមេសនា នាម
ការស្វែងរកកាម។
-
កាមោឃៈ នាម
អន្លង់គឺកាមឬកាមដូចជាអន្លង់។
-
កាម៉ុង នាម
( ម . ព . ប្លាធូ )។
-
កាម៉្ញុង នាម
ប្រភេទរថយន្តទ្រុងធុនធ្ងន់សម្រាប់ដឹកទំនិញ។
-
កាយ កិរិយាសព្ទនាម
រូបដែលជាទីប្រជុំអាការ៣២មានសក់, រោម, ក្រចកជាដើមរួមទាំងអស់ហៅថាកាយ។
-
កាយកប់លុបលាង កិរិយាសព្ទ
( ម . ព . លុបលាង )។
-
កាយគតាសតិ នាម
ស្មារតីដែលតាំងនៅក្នុងកាយ, សេចក្ដីពិចារណាក្នុងរូបកាយ។
-
កាយគន្ថៈ នាម
ឈ្មោះកិលេសមួយពួកដែលរួបរឹតនូវកាយមានអភិជ្ឈាកាយគន្ថៈជាដើម។
-
កាយប្បសាទ នាម
បសាទរបស់កាយ។
-
កាយប្បស្សទ្ធិ នាម
សេចក្ដីស្ងប់កាយ, សេចក្ដីសុខស្រួលកាយ។
-
កាយពន្ធន៍ នាម
ចីវរសម្រាប់ចងកាយគឺវត្ថពន្ធន៍ចង្កេះ។
-
កាយពល នាម
( រ . ស .) កម្លាំងកាយ
-
កាយមុទ្រា នាម
បែបបទនៃរាងកាយមានលើកឬវាសដៃជើងជាដើម។
-
កាយមោនេយ្យៈ នាម
សេចក្ដីស្ងៀមនៃកាយគឺមិនប្រព្រឹត្តទុច្ចរិតដោយកាយ។
-
កាយរូបារម្មណ៍ នាម
រូបារម្មណ៍ក្នុងអត្ថបទកំណាព្យអត្ថបទពាក្យរាយដែលកើតមកពីកាយិន្ទ្រិយដោយកវីនិពន្ធលើកយកកាយារម្មណ៍ផ្សេងៗមករៀបរាប់ដូចជារលើបរលោងរៀវឆ្មារ ...
-
កាយវន្ទនា កិរិយាសព្ទ
អភិវាទន៍ដោយកាយ, ដោយវាចា, ដោយចិត្ត។
-
កាយវប្បកម្ម នាម
លំហាត់ប្រាណមួយប្រភេទដើម្បីពង្រឹងពង្រីកសាច់ដុំរាងកាយ
-
កាយវិកល នាម
ការវិកលនៃរាងកាយ, ការខូចពិរាពិការនៃកាយ។
-
កាយវិការ នាម
ការកម្រើកនៃកាយ, ចលនានៃកាយ។
-
កាយវិញ្ញត្តិ នាម
( ម . ព . កាយវិការ )។
-
កាយវិញ្ញាណ នាម
សេចក្ដីដឹងច្បាស់នូវអារម្មណ៍តាមទ្វារកាយគឺកាយធាតុនិងផោដ្ឋព្វធាតុដែលមានការប៉ះទង្គិចគ្នានាំឱ្យកើតសេចក្ដីដឹងឡើង។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។