វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ក ពាក្យដែលផ្ដើមដោយ "ក" មាន 2,263 ពាក្យ
ទំព័រ 24 / 76
-
កាណ៌ នាម
សព្វថ្ងៃប្រើជារាជសព្ទ
-
កាត នាម
ឈ្មោះប្រេងម្យ៉ាងកើតក្នុងដីសម្រាប់ប្រើដុត, អុជជាប្រេងវិសេសដែលមកពីនានាប្រទេស
-
កាតគ្រី នាម
បណ្ណសម្រាប់សម្គាល់យានយន្ត។
-
កាតពន្លឿន នាម
( ប . ព .) កាតសម្រាប់ពន្លឿនដំណើរការកុំព្យូទ័រឱ្យបានលឿនជាងមុន។
-
កាតព្វកិច្ច នាម
( ម . ព . ករណីយកិច្ច )។
-
កាតអេធីអឹម នាម
( ម . ព . បណ្ណអេធីអឹម )។
-
កាតាក នាម
បាយហាល, បាយក្រៀមសម្រាប់ទុកបរិភោគក្នុងគ្រាអំណត់ឬក្នុងគ្រាមានដំណើរឆ្ងាយដាច់ពីភូមិលំនៅ; ពាក្យនេះក្លាយមកពីពាក្យសៀមលាវថា " ខាវតាកប្រែថាបាយហាល។
-
កាតាប នាម
សម្ពៀតដាក់សៀវភៅឬឯកសារផ្សេងៗ
-
កាតាបអំបោះ នាម
ប្រដាប់ដែលធ្វើពីសរសៃអំបោះដែលគេចាក់ឬដេរសម្រាប់ដាក់របស់ប្រើប្រាស់ផ្សេងៗ។
-
កាតាលីកម្ម នាម
ការបង្កើនឡើងនៃល្បឿនរបស់ប្រតិកម្មគីមីមួយដោយសារកាតាលីករមួយ។
-
កាតាលីករ នាម
( គីមី .) សារធាតុមួយសម្រាប់បង្កើនល្បឿននៃប្រតិកម្មគីមីតែមិនត្រូវវាបានបម្លែងនៅក្នុងលំនាំប្រតិកម្មនោះទេ។
-
កាតាឡុក នាម
បញ្ជីសៀវភៅនិងធនធានទាំងអស់នៃបណ្ណាល័យ, សៀវភៅរាយឈ្មោះទំនិញអមដោយរូបភាពតម្លៃ។
-
កាតិក នាម
( ម . ព . កត្តិក )។
-
កាតឹប នាម
( ម . ព . កន្តឹប១)។
-
កាតឹបស៊ង នាម
មួកដែលគ្មានហាមគ្មានក្បាំង។
-
កាតុង នាម
ក្រដាសប្រភេទក្រាស់ដែលគេអាចយកទៅធ្វើកេសបាន
-
កាតូដ នាម
ប៉ូលអវិជ្ជមានឬអេឡិចត្រូតនៃគ្រឿងអគ្គិសនីមួយ។
-
កាតៅ នាម
ប្រដាប់ត្បាញដោយលួសស្ពាន់ល្អិតមានកណ្ដាប់ជុំវិញខ្ពស់ឡើងមានសណ្ឋានជាតៅសម្រាប់រែងវត្ថុជាផង់មានម្សៅជាដើម។
-
កាតំ នាម
ឈ្មោះនំស្ងោរវេចខ្ចប់អង្ករដំណើបដោយស្លឹកត្នោត : ពាក្យនេះក្លាយមកពីពាក្យសៀមលាវថា " ខាវតុម " ប្រែថាអង្ករស្ងោរ
-
កាត់ កិរិយាសព្ទគុណនាម
ផ្ដាច់ដោយប្រដាប់មានមុខមុតមានកន្ត្រៃ, រណារជាដើម
-
កាត់កង កិរិយាសព្ទ
ទូទាត់, ដោះដូរ, ជំនួសដោយអ្វីមួយ
-
កាត់កន្ទុយលាបកំបោរ
( សំនួន .) លែងហ៊ានឬឈប់ធ្វើអ្វីមួយតទៅទៀត
-
កាត់កាល់ កិរិយាសព្ទ
បោះបង់លែងរាប់អានតទៅ
-
កាត់កេរ្តិ៍កាត់ខ្មាស
( សំនួន .) តាំងចិត្តធ្វើអ្វីមួយដោយមិនអៀនខ្មាសដោយលះបង់កិត្តិយសដើម្បីសម្រេចគោលបំណងអ្វីមួយ
-
កាត់ក្ដី កិរិយាសព្ទ
ជំនុំជម្រះរឿងរ៉ាវបណ្ដឹងឬវិវាទណាមួយ
-
កាត់ក្បាល កិរិយាសព្ទ
ប្រហារជីវិតដោយការកាត់ក្បាល។
-
កាត់ក្បាលតម្រូវមួក
( សំនួន .) ប្រើវិធីដោះស្រាយសម្របតាមបញ្ហាដែលកើតមានរួចហើយ។
-
កាត់ខ្សែបូ កិរិយាសព្ទ
យកកន្ត្រៃកាត់ចំកណ្ដាលខ្សែបូជានិមិត្តរូបនៃការសម្ពោធសមិទ្ធផលអ្វីមួយ។
-
កាត់ចិត្តកាត់ថ្លើម កិរិយាសព្ទ
( សំនួន .) បំភ្លេចឬដកក្ដីស្រឡាញ់ពីនរណាម្នាក់ឬអ្វីៗឱ្យជ្រះស្រឡះពីក្នុងចិត្ត
-
កាត់ចិត្តភឹង កិរិយាសព្ទ
( ព . ប្រ .) កាត់ចិត្តឬដាច់ចិត្តស្រឡះ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។