វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ក ពាក្យដែលផ្ដើមដោយ "ក" មាន 2,263 ពាក្យ
ទំព័រ 16 / 76
-
កពូនសម្បត្តិ
( ព . ប្រ .) កបង្កើតសម្បត្តិឱ្យចម្រើនច្រើនឡើងដូចគេពូនដី។
-
កម នាម
រោគស្បែកមួយយ៉ាងបណ្ដាលរមាស់ឱ្យអេះកេះដល់រលាត់មានទឹករងៃនិងខ្ទុះ
-
កមល នាម
ផ្កាឈូក; ដួងចិត្ត, បេះដូង។ច្រើនប្រើក្នុងពាក្យកាព្យ។
-
កម៌េន្ទ្រិយ
ក, ដៃ, ជើង, វច្ចមគ្គ, បស្សាវមគ្គ។
-
កម្ចាត់ កិរិយាសព្ទ
ធ្វើឱ្យខ្ចាត់
-
កម្ចាយ កិរិយាសព្ទ
ធ្វើខ្ចាយ, ឱ្យរាត់រាយ។
-
កម្ចី គុណនាមនាម
អ្វីៗមានផ្លែឈើជាដើមដែលខ្ចី
-
កម្ចីសម្បទាន នាម
ប្រាក់ដែលខ្ចីគេដោយមានការអនុគ្រោះការប្រាក់ទាបបំផុតឬមិនយកការប្រាក់រយៈពេលយូរ។
-
កម្ជាប់ កិរិយាសព្ទ
ធ្វើឱ្យខ្ជាប់, និយាយភ្ជាប់ឱ្យនឹងពាក្យនឹងសំដី
-
កម្ជិល គុណនាមនាម
មនុស្សខ្ជិល; ដែលខ្ជិល, ដែលច្រអូស
-
កម្ជិលអៀនប្រៀន
ដែលខ្ជិលមូរមុខក្រអឹមក្រអៀម, ខ្ជិលអៀនប្រៀន
-
កម្ជេញ កិរិយាសព្ទ
ធ្វើឱ្យខ្ជេញ, និយាយពាក្យដដែលៗនាំឱ្យជ្រេញ; ឱ្យអផ្សុកចិត្ត ( ម . ប្រ .)។
-
កម្ញី នាម
ឈ្មោះសំពត់ពណ៌ផ្សេងៗមានរោមខ្លីជិតស្និទ្ធធ្វើដោយសរសៃសូត្រក៏មាន, សរសៃអំបោះក៏មានមានមកអំពីប្រទេសក្រៅ។
-
កម្ដៅ នាម
ចំហាយក្ដៅ
-
កម្ដៅសាច់ដុំ កិរិយាសព្ទ
ធ្វើចលនារាងកាយសម្រួលសរសៃសាច់ដុំមុនប្រកួត
-
កម្ទរ កិរិយាសព្ទគុណកិរិយា
ធ្វើឱ្យខ្ទរ, ឱ្យលាន់ឮសាយ
-
កម្ទារ កិរិយាសព្ទ
ធ្វើឱ្យខ្ទារ, ស្រែកឱ្យលាន់ឮកងរំពងឡើង
-
កម្ទេច កិរិយាសព្ទ
ធ្វើឱ្យខ្ទេច
-
កម្ទេចកម្ទី នាម
អ្វីៗដែលខ្ទេចខ្ទី; សំណល់ពីការកម្ទេចបំផ្លាញ
-
កម្ទេចកំណ នាម
ខ្សាច់, ថ្ម, ភក់ : ល : ដែលនាំមកដោយទឹកឬខ្យល់ហើយកកនៅបាតបឹង, ទន្លេជាដើម
-
កម្ទេចមាស នាម
ផង់មាសដែលដាច់ជ្រុះតាមផ្លែដែកឆាប។
-
កម្បង់ នាម
ក្រពុំម្រាមដៃដែលផ្គុំឡើង
-
កម្ពល នាម
ឈ្មោះសំពត់វិសេសមួយប្រភេទដែលធ្វើដោយរោមសត្វ ...។
-
កម្ពស់ នាម
ភាពខ្ពស់, សណ្ឋានបញ្ឈរ, ជំហរ
-
កម្ពស់ទឹកភ្លៀង នាម
បរិមាណទឹកភ្លៀងដែលធ្លាក់នៅក្នុងតំបន់និងពេលវេលាពិសេសណាមួយ
-
កម្ពុ នាម
មាស; កងដៃមាស; ខ្យងស័ង្ខ។
-
កម្ពុជ នាម
ទីកើតមាស, ភូមិប្រទេសជាទីកើតនៃមាស។
-
កម្ពុជប្រទេស នាម
ប្រទេសកម្ពុជា។
-
កម្ពុជមិត្រ នាម
មិត្ររបស់ប្រទេសកម្ពុជា។
-
កម្ពុជរដ្ឋ នាម
រដ្ឋឬប្រទេសកម្ពុជា, ដែនកម្ពុជា, ប្រទេសខ្មែរ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។