វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ក ពាក្យដែលផ្ដើមដោយ "ក" មាន 2,263 ពាក្យ
ទំព័រ 15 / 76
-
កន្សែងយ័ន្ត នាម
ក្រណាត់ជាទូទៅមានពណ៌ក្រហមស្ដើងតូចរាងបួនជ្រុងបត់ដាក់ក្នុងហោប៉ៅបានមានគំនូរពិសេសលាយឡំនិងមន្តគាថាសម្រាប់ឱ្យចៀសផុតពីសត្រូវឬគ្រោះកាចផ្សេងៗ។
-
កន្សែងរុំក នាម
ក្រណាត់មានបន្ទារខ្លីនិងបណ្ដោយវែងមានកម្រាស់ស្ដើងឬក្រាស់ទៅតាមរដូវកាលសម្រាប់រុំក។
-
កន្សែងស្រស់ នាម
( ម . ព . ស្លឹកស្រស់ )។
-
កន្សៃ នាម
ប៉ែកខាងក្រោយ
-
កន្សៃសារពេជ្ញ នាម
ស្រីជាអគ្គមហេសីរបស់ព្រះបរមពោធិសត្វជាបច្ឆិមជាតិក្នុងកាលដែលនៅជាគ្រហស្ថឬដែលបានត្រាស់ហើយក៏គង់នៅហៅស្រីនោះថាកន្សៃសារពេជ្ញ
-
កន្សោម នាម
របស់ដែលចង, ដែលខ្ចោបជាកញ្ចុំមានសណ្ឋានដូចគេពូនផ្ដុំឡើង
-
កន្សោមតាឱ នាម
ភ្នំយោងមួយប្រភេទមានកំពូលជាកន្សោមសណ្ឋានប្រហែលនឹងសំបុកតាឱ។
-
កន្សោមពង នាម
សរីរាង្គខាងក្នុងរបស់មនុស្សស្រីឬរបស់សត្វញីសម្រាប់ផលិតកោសិកាបន្តពូជញី។
-
កន្សោមពាក្យ នាម
បណ្ដុំពាក្យចាប់ពីពីរពាក្យឡើងទៅ។
-
កន្សោមពីជគណិត នាម
( គណិត .) កន្សោមដែលមានចំនួនលេខមួយឬច្រើននិង / ឬចំនួនអថេរមួយឬច្រើនភ្ជាប់ដោយប្រមាណវិធីនព្វន្តមួយឬច្រើន
-
កន្សោមស្អិត នាម
កន្សោមពាក្យដែលមិនអាចបំបែកធាតុផ្សំនីមួយៗចេញពីគ្នាបាន : កន្សោមស្អិតគឺជាពាក្យផ្សំឬពាក្យសមាស
-
កន្សោមអាទិភាព នាម
( ប្រវត្តិ .) ក្រុមការងារចលករនៃមន្ត្រីរាជការដែលត្រូវបានជ្រើសរើសតាមលក្ខណវិនិច្ឆ័យកំណត់សម្រាប់ធ្វើជាឧបករណ៍និងមធ្យោបាយបំពេញការងារអាទិភាពរបស់ស្ថាប័នឱ្យមានការផ្លាស់ប្ដូរក្នុងរដ្ឋបាលសាធារណៈក្នុងរយៈពេលកំណត់សមស្របណាមួយ។
-
កប កិរិយាសព្ទគុណកិរិយា
ប្រកបឥតទាស់
-
កបិចិត្ត នាម
ចិត្តសាវាចិត្តមិនទៀង។
-
កបិលមហាព្រហ្ម នាម
តួអង្គក្នុងរឿងព្រេង « ធម្មបាលកុមារ » ទាក់ទងនឹងពិធីចូលឆ្នាំខ្មែរដែលភ្នាល់ចាញ់ធម្មបាលកុមារហើយទ្រង់កាត់ព្រះសិរព្រះអង្គឯងតម្កល់ទុកនៅគុហាកែវធម្មមាលីនាទីភ្នំកៃលាស។ជារៀងរាល់ឆ្នាំបុត្រីទាំងប្រាំពីររបស់ព្រះអង្គតែងតែប្ដូរវេនគ្នាដង្ហែព្រះសិរនេះប្រទក្សិណភ្នំព្រះសុមេរុរាជដែលគេចាត់ទុកថាជាវេលាឆ្លងឆ្នាំចាស់ចូលឆ្នាំថ្មី។
-
កបិលវត្ថុ នាម
ឈ្មោះក្រុងកំណើតនៃព្រះសក្យមុនីគោតមក្នុងដែនឥណ្ឌា
-
កបោតបក្សី នាម
ពពួកបក្សីសន្តានព្រាបលលក។
-
កប៉ាល់ នាម
នាវាវិសេសមានកម្លាំងលឿនទៅដោយចំហាយកើតអំពីទឹកនិងភ្លើងបណ្ដាលឱ្យចក្រយន្តដើរ។
-
កប៉ាល់ភ្លើង នាម
( សំនួន .) មនុស្សដែលមានអាការកិរិយាមារយាទកាចឆ្នាសឆាប់មានអារម្មណ៍ខឹងក្រោធច្រឡោតឡើង
-
កប៉ាល់ហោះ នាម
( ម . ព . យន្តហោះ )។
-
កប់ គុណនាម
ដែលលិចបាត់ទៅ។
-
កប់ច្បាក់ កិរិយាសព្ទ
ឈឺចុកចាប់ត្រង់សរសៃចំឡកឬម្ដុំស្លាបប្រចៀវ។
-
កប់ដើម គុណកិរិយា
ដែលលក់ទំនិញមិនចេញធ្វើឱ្យខ្វះទុនបង្វិល
-
កប់ពពក គុណនាមគុណកិរិយា
ដែលខ្ពស់ខ្លាំងលើសពីធម្មតា
-
កប់ពពកជ្រកអាចម៍ជន្លេន
( ព . ប្រ .) និយាយពីមនុស្សដែលមានឋានៈខ្ពង់ខ្ពស់ហាក់ដូចជាឋិតនៅនាផ្ទៃអាកាសក៏ស្រាប់តែធ្លាក់ខ្លួនចុះដុនដាបក្រីក្រឬក៏ជាប់គុកច្រវាក់ព្រោះការភ្លាត់ស្នៀតឬព្រោះអំពើទុច្ចរិតណាមួយ។
-
កប់យោបល់ កិរិយាសព្ទ
ទាល់គំនិត, គិតមិនឃើញ។
-
កប៌ូរ នាម
ជ័រមួយយ៉ាងមានក្លិនប្រហើរឆួលសម្រាប់ប្រើជាថ្នាំឈឺក្បាល, តឹងច្រមុះ។ល។
-
កប្ប នាម
កាលដែលតាំងនៅយូរអង្វែង
-
កប្បព្រឹក្ស នាម
ឈ្មោះឈើវិសេសរបស់ព្រះឥន្ទ្រនៅជាន់តាវត្តិង្សឬឈើវិសេសដែលកើតមានក្នុងកាលខ្លះក្នុងមនុស្សលោកដោយបុណ្យនៃអ្នកដែលមានបុណ្យកុសលខ្លាំងជាឈើមានផ្លែចេញមកជារបស់ផ្សេងៗតាមគួរដល់សេចក្ដីប្រាថ្នា។
-
កប្បាស នាម
ឈ្មោះឈើតូចមួយប្រភេទជាដំណាំសំខាន់មានផ្លែបង្កើតជាសំឡីសម្រាប់ធ្វើជាអំបោះត្បាញសំពត់; សព្វថ្ងៃពាក្យនេះច្រើនប្រើក្លាយទៅជាក្របាសប៉ុន្តែត្រូវឈប់លែងប្រើតទៅទៀត។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។