វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ក ពាក្យដែលផ្ដើមដោយ "ក" មាន 2,263 ពាក្យ
ទំព័រ 13 / 76
-
កន្ទោក នាម
ឈ្មោះប្រដាប់សម្រាប់ក្រឡឹងធ្វើដោយឈើមានជើងមានត្រឡាចមានខ្សែពានសម្រាប់ទាញ។
-
កន្ទោង នាម
ចាន, ភាជន៍ធ្វើដោយស្លឹកសម្រាប់ដាក់ភោជនាហារដាក់ស្លាបារីបាន។
-
កន្ទោងចុងស្លឹក នាម
ឈ្មោះកន្ទោងសម្រាប់ចឹបបាយដាក់ពេលរាប់បាត្រដាក់នៅខាងចុងអាសន៍ប្រើជាគ្រឿងសំណែនពេលព្រះសង្ឃធ្វើភត្តានុមោទនារួចហើយ ( ខ្លះហៅខ្លីថាចុងស្លឹកឬចុងសន្លឹកក៏មាន )
-
កន្ទោងបាយដារ នាម
ឈ្មោះកន្ទោងសម្រាប់ដាក់បាយ ( សំណែន ) គ្របសាជីប្រគេនព្រះសង្ឃដើមអាសន៍សម្រាប់សូត្រដារ។
-
កន្ទះរា គុណនាម
ស្ទើរទៅស្ទើរនៅ, ស្ទាក់ស្ទើរ, មិនដាច់ស្រេច
-
កន្ទ្រង់ នាម
ឈ្មោះឈើតូចមួយប្រភេទប្រើការធ្វើជាថ្នាំបាន។
-
កន្ទ្រម គុណនាម
ស្គមទ្រែមទ្រម; ដែលខ្លាចគេហើយធ្វើអាការទ្រែមទ្រម
-
កន្ទ្រល គុណនាម
រល, ននលមិនសមរម្យ
-
កន្ទ្រាញ គុណនាមនាម
ធំក្រអាញ, ធំសំពោង, សាងញ៉ាង
-
កន្ទ្រាំ នាម
ឈ្មោះនំមួយប្រភេទធ្វើពីម្សៅចម្អិននឹងខ្លាញ់
-
កន្ទ្រឹម នាម
ឈ្មោះបទភ្លេងនិងចង្វាក់រាំមួយបែបមានដើមកំណើតមកពីខ្មែរសុរិន្ទ។
-
កន្ទ្រឹស គុណនាម
កំណាញ់ស្វិតស្វាញ
-
កន្ទ្រុប គុណនាម
ស៊ុបទ្រុប, សុបប្រឡុប; ដែលទ្រុឌទ្រោមហើយសុបប្រឡុប
-
កន្ទ្រុំ នាម
ឈ្មោះស្មុគមួយប្រភេទត្បាញនឹងបន្ទោះមានសណ្ឋានមូលមានក្អេងកណ្ដាលមានគ្របសណ្ឋានគ្របបាត្រ។
-
កន្ទ្រួក គុណនាម
កំព្រួក, ដែលទ្រួកធ្លុះធ្លាយ, ទ្រុឌទ្រោម, រេចរឹល, រង្គោះរង្គើខ្លាំង
-
កន្ទ្រួប គុណនាម
( ម . ព . កន្ទ្រួក )។
-
កន្ទ្រើង គុណនាម
សំពោងមិនរាបទាប
-
កន្ទ្រែត គុណនាម
ទាបទ្រមែ
-
កន្ទ្រោក នាម
ឈ្មោះឈើមួយប្រភេទស្លឹកផ្លែមានក្លិនប្រហើរប្រើធ្វើជាគ្រឿងសម្ល; ត្រួយខ្ចីប្រើជាអន្លក់ក៏បាន។
-
កន្ទ្រោកដំរី នាម
ឈ្មោះឈើមួយប្រភេទស្លឹកស្រដៀងនឹងទ្រលឹងទឹងតែមានមមីស។
-
កន្ធរ នាម
ឈ្មោះត្រីស្រកាមួយប្រភេទមានរូបប្រហែលនឹងត្រីកំភ្លាញតែធំជាង
-
កន្ធា គុណនាម
ទាបទ្រនាប់សាយចេញទៅខាង
-
កន្ធាញ គុណនាម
ដែលយះជើងកន្ធែកធ្វើគ្រហាញ ( ម . ប្រ .)។
-
កន្ធាត់ គុណនាម
ដែលធាត់ ( ព . ទ្រ .)
-
កន្ធាយ នាម
ឈ្មោះសត្វទឹកមួយប្រភេទពួកអណ្ដើកមានសណ្ឋានរូបស្ដើងជាងអណ្ដើក។
-
កន្ធាំង កិរិយាសព្ទគុណកិរិយា
យះជើងសន្ធឹងចេញទៅក្រៅ
-
កន្ធិងកន្ធាំង គុណនាម
ដែលមានលំនាំដំណើរកន្ធាំងជើងបន្តិច
-
កន្ធីង គុណនាម
ដែលរីកសាយឡើងឃើញធំត្រពីង
-
កន្ធឹប គុណនាម
ដែលផតលឹបចូល, ដែលពៀច
-
កន្ធុក គុណនាម
( ម . ព . កន្ធួក )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។