សម្តេច ម៉ែន សំអន គោរពជូនពរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន មានជន្មាយុយឺនយូរ

សម្តេច ម៉ែន សំអន គោរពជូនពរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន មានជន្មាយុយឺនយូរ... The post សម្តេច ម៉ែន សំអន គោរពជូនពរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន មានជន្មាយុយឺនយូរ appeared first on Kampuchea Thmey Daily.

សម្តេច ម៉ែន សំអន គោរពជូនពរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន មានជន្មាយុយឺនយូរ

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ប្រធាន​ក្រុមប្រឹក្សា​ជាតិ​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា បាន​សម្តែង​នូវ​ការគោរព​ជូនពរ​ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ឲ្យ​មាន​ជន្មាយុ​យឺនយូរ​ ដើម្បី​រួមគ្នា​បន្ត​ដឹកនាំ​នាវា​កម្ពុជា​ឆ្ពោះទៅរក​ភាពរុងរឿង​ក្រោម​ម្លប់​សន្តិភាព​តរៀង​ទៅ។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន សម្តែង​ការគោរព​ជូន​នេះ​ នា​ឱកាស​អញ្ជើញ​ដឹកនាំ​ប្រតិភូ ជូនពរ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធាន​កិត្តិយស​ក្រុមប្រឹក្សា​ជាតិ​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា និង​ជា​ប្រធាន​កិត្តិយស ​នៃ​ក្រុម​ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ក្នុង​ឱកាស​ដ៏​មង្គល​ថ្លៃថ្លា នៃ​ពិធី​ចម្រើន​ជន្មាយុ​គម្រប់ ​៩១ ឈានចូល​ ៩២​ ឆ្នាំ ដែល​ប្រព្រឹត្តទៅ​នា​ថ្ងៃទី ​២៥ ខែ​ឧសភា ឆ្នាំ ២០២៥។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ក៏បាន​ឧទ្ទិស​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ កែវ​ទាំង​បី និង​វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក ទេវតា​ថែរក្សា​ព្រះរាជាណាចក្រ​កម្ពុជា ទេវតា​ឆ្នាំ​ថ្មី​ប្រសិទ្ធិ​ពរជ័យ សិរី​សួស្តី ជ័យ​មង្គល វិបុល​សុខ មហា​ប្រសើរ ជូន ​សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន និង សម្តេច​ធម្ម​វិសុទ្ធ​វង្សា សៅ ទី ហេង សំរិន សូម​បាន​ប្រកប​ដោយ​សុខភាព​ល្អ​បរិបូរណ៍ និង​ជន្មាយុ​យឺនយូរ៕

អត្ថបទ ៖ វិមាន

The post សម្តេច ម៉ែន សំអន គោរពជូនពរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន មានជន្មាយុយឺនយូរ appeared first on Kampuchea Thmey Daily.