ប៉ូលិសថៃ ចាប់ជនជាតិខ្មែរ ៣នាក់ ពេលកំពុង ត.យ៉ាក នៅខេត្ត ស្រះកែវ 

ប៉ូលិសស្រុកអារញ្ញ នៃខេត្តស្រះកែវប្រទេសថៃ បានចាប់ខ្លួនជនជាតិខ្មែរ៣នាក់ ដោយចោទប្រកាន់ថា ពួកគេធ្វើការ ត.យ៉ាកហាងដោយគ្មានការអនុញ្ញាត... The post ប៉ូលិសថៃ ចាប់ជនជាតិខ្មែរ ៣នាក់ ពេលកំពុង ត.យ៉ាក នៅខេត្ត ស្រះកែវ  appeared first on Kampuchea Thmey Daily.

ប៉ូលិសថៃ ចាប់ជនជាតិខ្មែរ ៣នាក់ ពេលកំពុង ត.យ៉ាក នៅខេត្ត ស្រះកែវ 

ប៉ូលិសស្រុកអារញ្ញ នៃខេត្តស្រះកែវប្រទេសថៃ បានចាប់ខ្លួនជនជាតិខ្មែរ៣នាក់ ដោយចោទប្រកាន់ថា ពួកគេធ្វើការ ត.យ៉ាកហាងដោយគ្មានការអនុញ្ញាត។

(រូបថត៖ Bangkok Post)

តាមការចុះផ្សាយរបស់ Bangkok Post នៅថ្ងៃអង្គារទី២០ខែឧសភា ក្រោយមានអ្នកប្តឹង ជនជាតិខ្មែរទាំង៣ ត្រូវចាប់ខ្លួនខណៈកំពុង ត.យ៉ាក ហាងលក់គ្រឿងនិងសម្ភារៈពេទ្យមួយកន្លែង ទាំងដែលក្រុមជាងគឺគ្មានជនជាតិថៃសោះ។

អ្នកទាំងបីមានឈ្មោះ Che Chut អាយុ៣៧ឆ្នាំជាមេជាង, Sambong Krim អាយុ២០ឆ្នាំនិង For Ham អាយុ៣៥ឆ្នាំសុទ្ធតែជាកូនជាង។

ពួកគេត្រូវបានបញ្ជូនទៅមន្ទីរឃុំឃាំងខេត្តស្រះកែវ រួចបញ្ជូនទៅប៉ូលិសស្រុកអារញ្ញ ដើម្បីប្រឈមមុខនឹងផ្លូវច្បាប់ជាបន្ត៕ 

អត្ថបទ៖ សុខ​ សុវណ្ណ

ចុចអាន៖ អតីតឧបនាយករដ្ឋមន្ត្រីថៃ ប្រាវីត វង្សសុវណ្ណ រអិល​ជើង​ធ្លាក់​​ពី​កាំ​​ជណ្តើរ​នៅ​ក្នុងវត្ត

The post ប៉ូលិសថៃ ចាប់ជនជាតិខ្មែរ ៣នាក់ ពេលកំពុង ត.យ៉ាក នៅខេត្ត ស្រះកែវ  appeared first on Kampuchea Thmey Daily.