អយ្យការអមសាលាដំបូងខេត្តសៀមរាប ផ្ទេរសំណុំរឿងលោក សម្បតិ កុសល ទៅ ACU ចាត់ការវិញ

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អយ្យការអមសាលាដំបូងខេត្តសៀមរាប បានឲ្យដឹងនៅថ្ងៃទី២១ ខែមេសា... The post អយ្យការអមសាលាដំបូងខេត្តសៀមរាប ផ្ទេរសំណុំរឿងលោក សម្បតិ កុសល ទៅ ACU ចាត់ការវិញ appeared first on Kampuchea Thmey Daily.

អយ្យការអមសាលាដំបូងខេត្តសៀមរាប ផ្ទេរសំណុំរឿងលោក សម្បតិ កុសល ទៅ ACU ចាត់ការវិញ

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អយ្យការអមសាលាដំបូងខេត្តសៀមរាប បានឲ្យដឹងនៅថ្ងៃទី២១ ខែមេសាឆ្នាំ២០២៥នេះថា អយ្យការអមសាលាដំបូងខេត្តសៀមរាប បានទទួលបណ្តឹងព្រហ្មទណ្ឌពីឈ្មោះ សម្បត្តិ កុសល ភេទប្រុស កើតឆ្នាំ១៩៨៤ ប្តឹងលើ ១.ឈ្មោះ ចិន ស្រីដា ភេទស្រី អាយុ៣០ឆ្នាំ ២.ឈ្មោះ ទី ប្រាថ្នា ភេទប្រុស អាយុ៣១ឆ្នាំ ពីបទ ប៉ុនប៉ងសូកប៉ាន់ ប្រព្រឹត្តនៅក្រុងសៀមរាប ខេត្តសៀមរាប កាលពីអំឡុងឆ្នាំ២០២៣។

ក្រោយពីបានពិនិត្យពាក្យបណ្ដឹង ចម្លើយដើមបណ្តឹងរដ្ឋប្បវេណី ឃើញថា បទល្មើសដែលឈ្មោះ សម្បត្តិ កុសល ប្តឹងចូលអយ្យការអមសាលាដំបូងខេត្តសៀមរាប គឺជាប្រភេទនៃបទល្មើសមួយក្នុងចំណោមបទល្មើសពុករលួយ ដែលជាសមត្ថកិច្ចរបស់អង្គភាពប្រឆាំងអំពើពុករលួយ ក្នុងការស៊ើបអង្កេត។ ដូច្នេះ អយ្យការអមសាលាដំបូងខេត្តសៀមរាប បានសម្រេចផ្ទេរសំណុំរឿងជូនអង្គភាពប្រឆាំងអំពើពុករលួយ ជាសមត្ថកិច្ចតាមនីតិវិធីរួចហើយ។

សូមជម្រាបថា លោក សម្បត្តិ កុសល ក៏ត្រូវបានលោកស្រី ចិន ស្រីដា និងប្តីឈ្មោះ ពឹង ប្រាថ្នា ប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយដែរ ពីករណីគុបគិតគ្នាឆបោកតាមរយៈយកលុយរត់ការចូលនគរបាលតែបរាជ័យ ហើយក៏ស៊ីដាច់លុយ ជនរងគ្រោះ៕

អត្ថបទ៖ ជុន កុសល


The post អយ្យការអមសាលាដំបូងខេត្តសៀមរាប ផ្ទេរសំណុំរឿងលោក សម្បតិ កុសល ទៅ ACU ចាត់ការវិញ appeared first on Kampuchea Thmey Daily.