របៀបធ្វើកិច្ចសំភាសន៍
សេចក្តីណែនាំអំពីការធ្វើសំភាសន៍ ៖ ការហ្វឹកហាត់ និង ការរៀបចំត្រៀម គឺមានសារះសំខាន់ចំពោះអ្នកដែលពាក់ព័ន្ធក្នុងការធ្វើសំភាសន៍ដល់ជនដែលងាយ និងទទួលរងគ្រោះ។
ការធ្វើសំភាសគឺជាបែបបទ និងភាពជាក់លាក់មួយ ដើម្បីទទួលពត៌មានច្បាស់លាស់អំពីប្រធានបទដែលត្រូវផ្តល់អោយ (ផ្លូវការ) ។ សេចក្តីណែនាំអំពីការធ្វើសំភាសន៍ ៖ ការហ្វឹកហាត់ និង ការរៀបចំត្រៀម គឺមានសារះសំខាន់ចំពោះអ្នកដែលពាក់ព័ន្ធក្នុងការធ្វើសំភាសន៍ដល់ជនដែលងាយ និងទទួលរងគ្រោះ។
គ្រប់គ្នាចាំបាច់ត្រូវ ៖
- យល់ពីគោលបំណងនៃការសំភាសន៍
- យល់ដឹងពីវប្បធម៌ និង សង្គមរបស់មនុស្សដែលយើងធ្វើការជាមួយ រួមទាំងព្រិត្តិការណ៍កន្លងទៅថ្មីៗដែល ជះផលប៉ះពាល់ដល់ប្រទេសកំណើតរបស់ពួកគេ
- ត្រូវមានជំនាញទំនាក់ទំនងដែលអភិវឌ្ឍន៍បានល្អ ជាពិសេសសំដៅដល់សមត្ថភាពស្តាប់អ្នកដ៏ទៃ ដោយមិនធ្វើការសន្និដ្ឋានអំពីអ្វីដែលពួកគេកំពុងនិយាយ
- ចេះនិយាយទៅកាន់ពួកគេអោយបានសុភាពរាបសារ ប៉ុន្តែត្រូវស្វែងរកពត៌មានដែលចាំបាច់នៅក្នុងគ្រានោះដែរ
- មានសមត្ថភាពស្គាល់ និង ចងចាំពត៌មានសំខាន់ៗ
- បើកចំហរចំពោះពត៌មានថ្មីៗនិងនឹកមកដល់ ដែលពត៌មានទាំងនោះប្រហែលជាទទួលបាន
ការសំភាសន៍ គឺទាក់ទងនិងការប្រមូលពត៌មាន ហើយបន្ទាប់មកធ្វើការវិភាគអ្វីដែលអ្នកទទួលបាន ដោយឆ្លុះបញ្ចាំង ទៅលើ ៖ តើលោកអ្នកបានពិភាក្សាអ្វីខ្លះជាមួយគេ និងលើអ្វីដែលលោកអ្នកបានសង្កេតឃើញ ។
ការចាប់ផ្តើមធ្វើបទសំភាសន៍
- នែនាំខ្លួនរបស់អ្នកដោយប្រាប់ឈ្មោះ និង តំណែងរបស់អ្នក
- ពន្យល់អោយបានច្បាស់លាស់ថាហេតុអ្វី លោកអ្នកចង់និយាយជាមួយគេ
- ត្រូវឆ្លើយរាល់សំនួរគ្រប់ពេល អោយបានពេញលេញតាមដែលអ្នកអាចធ្វើទៅបាន ដោយមិន រំលោភទៅលើសិទិ្ធរក្សាការសំងាត់របស់អ្នកដ៍ទៃទៀត ។
បរិយាកាសជុំវិញ ៖ (ការបង្កើតបរិយាកាសដែលមានសុវត្ថិភាព)
- នៅក្នុងការិយាល័យ វាមានលក្ខណះងាយស្រួលជាងការទៅសួរដល់ផ្ទះ
- ត្រូវអោយច្បាស់លាស់ថានឹងមិនមានអ្វីមកបង្អាក់អ្នក ហើយអោយច្បាស់ថាអ្នកអាចនិយាយ ក្នុងលក្ខណះដែលអាចរក្សាការសំងាត់បាន ។
- អនុញាតិអោយគេជ្រើសកន្លែងដែលគេចង់អង្គុយនិយាយ
- ត្រូវអង្គុយយ៉ាងណាដើម្បីអោយអ្នកអាចសង្កេតពីប្រតិកម្មនានា ។
ឥរិយាបទ
- ត្រូវមានកាយវិការចេះគោរព
- ត្រូវចេះផ្តល់ពត៌មាន
- ត្រូវចេះទទួលយក និង មិនវិនិច្ឆ័យ
- ត្រូវបង្ហាញថាអ្នកចាប់អារម្មណ៍
ជំនាញនិង វិធីសាស្រ្ត
- ប្រើសំនួរបើក - អ្នកណា. ពេលណា. អ្វី. និង ហេតុអ្វី (លើកលែងតែពេលណាអ្នកចង់ធ្វើការ បញ្ជាក់អោយច្បាស់ថា អ្នកយល់នូវអ្វីដែលគេបាននិយាយ )
- ប្រើភាសាកាយដែលជួយជំរុញទឹកចិត្ត
- ស្តាប់ដោយប្រុងប្រយ័ត្ន និង ដោយពិចារណា
- បង្ហាញអោយឃើញថាអ្នកបានស្តាប់ដោយធ្វើការសង្ខេប
- អនុញាតិអោយគេបញ្ចេញនូវអារម្មណ៍
- ត្រូវចេះយល់ពីអារម្មណ៍
- បញ្ជាក់ពត៌មានអោយច្បាស់ដោយសំរួលនូវសំនួរអោយសាមញ្ញសាជាថ្មីឡើងវិញ
- សួរដើម្បីបញ្ជាក់បើសិនជាអ្នកមិនយល់
- លើកទឹកចិត្តអោយពួកគេលើកឡើងនូវដំណោះស្រាយរបស់ពួកគេ
ធ្វើការកត់ត្រា ខ្លះនូវពេលសំភាសន៍
ការបញ្ចប់កិច្ចសន្ទនា
- មុនពេលចាកចេញទៅ ពន្យល់ពីអ្វីនឹងកើតឡើងបន្ទាប់ទៀត ក្នុងនោះរួមទាំងប្រាប់ពីពេលវេលា ដែលលោកអ្នកនឹងជួបគេម្តងទៀត ។
សូមកុំ
- សួរសំនួរនាំមុខ
- បង្អាក់ លើកលែងតែពេលណាដែលអ្នកច្បាស់ថាមានការយល់ច្រឡំ
- ប្រាប់ពួកគេតើត្រូវរស់នៅបែបណានោះទេ
- តិះទៀនអ្នកផ្សេង
- ចោទសួរសំនួរទៅកាន់គេច្រើនពេកទេ
- សន្យាថាអ្នកមិនអាចរក្សា ឬ និយាយរឿងដែលមិនពិតនោះទេ
ក្រោយពេលសំភាសន៍
- ត្រូវបន្តអនុវត្តអោយបាននូវរាល់សន្យា និង ការប្តេជ្ញាចិត្តដែលលោកអ្នកបានធ្វើ ជានិច្ច
- គិតអំពីអ្វីដែលគេបានប្រាប់អ្នក និង អ្វីដែលអ្នកសង្កេតឃើញ
- កត់ត្រាទុកអោយបានលំអិតជាងមុននូវអ្វីដែលអ្នកបានដឹង និងរាល់សកម្មភាពដែលអ្នកចាំបាច់ ត្រូវធ្វើ
- កត់សំគាល់នូវចំណុចមិនសមស្របគា្នចំពោះពត៌មានដែលគេផ្តល់អោយអ្នក
- ប្រមូលពត៌មានបន្ថែមទៀតដែលអ្នកត្រូវការ
- ត្រូវធ្វើការបញ្ជូនបន្តដែលសមស្រប
- បើសិនជាគេត្រូវការ សូមបង្កើតអនុសាសន៍
ប្រភពអត្ថបទ៖ WIKIPEDIA