ការវិនិយោគលើវិស័យថាមពលសកលឆ្នាំនេះ នឹងកើនដល់ ៣,៣ ទ្រីលាន​ដុល្លារ

កំណើននៃការចំណាយថាមពលស្អាត ​នឹងជួយជំរុញឱ្យការវិនិយោគលើវិស័យថាមពលរបស់សកលសរុប កើនដល់ ៣,៣ ទ្រីលាន​ដុល្លារ នៅឆ្នាំ ២០២៥ នេះ The post ការវិនិយោគលើវិស័យថាមពលសកលឆ្នាំនេះ នឹងកើនដល់ ៣,៣ ទ្រីលាន​ដុល្លារ appeared first on Kampuchea Thmey Daily.

ការវិនិយោគលើវិស័យថាមពលសកលឆ្នាំនេះ នឹងកើនដល់ ៣,៣ ទ្រីលាន​ដុល្លារ

ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បាន​ឱ្យដឹងនៅថ្ងៃព្រហស្បតិ៍​នេះថា ​កំណើននៃការចំណាយថាមពលស្អាត ​នឹងជួយជំរុញឱ្យការវិនិយោគលើវិស័យថាមពលរបស់សកលសរុប កើនដល់ ៣,៣ ទ្រីលាន​ដុល្លារ នៅឆ្នាំ ២០២៥ នេះ ទោះ​បីជាមានភាពមិនច្បាស់លាស់ខាងសេដ្ឋកិច្ច និងភាពតានតឹងភូមិសាស្ត្រនយោបាយក៏ដោយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

IEA បាននិយាយ​ក្នុងរបាយការណ៍ «វិនិយោគថាមពលពិភពលោកប្រចាំឆ្នាំ» របស់ខ្លួនថា បច្ចេកវិទ្យាថាមពលស្អាត រួមទាំងបច្ចេកវិទ្យាថាមពលកកើតឡើងវិញ នុយក្លេអ៊ែរ និងស្ដុកថាមពល ​រំពឹង​ថានឹង​ទាក់ទាញ​ការវិនិយោគប្រមាណ ២,២ ទ្រីលាន​ដុល្លារ ដែលខ្ពស់ទ្វេដង​ធៀប​នឹង​ចំនួនវិនិយោគលើថាមពលឥន្ធនៈហ្វូស៊ីល។​

នាយកប្រតិបត្តិ IEA លោក Fatih Birol បាននិយាយថា ខណៈវិនិយោគិន​មួយចំនួនកំពុងមានការប្រុងប្រយ័ត្នក្នុងការចាប់ផ្តើមគម្រោងថាមពលថ្មីៗ ដោយសារតែការផ្លាស់ប្តូរលក្ខខណ្ឌសេដ្ឋកិច្ច និងពាណិជ្ជកម្ម គម្រោងដែលមានស្រាប់មិនទាន់រងផលប៉ះពាល់ខ្លាំងនោះទេ។

របាយការណ៍ IEA បានគូសបញ្ជាក់ថា ថាមពលពន្លឺព្រះអាទិត្យ​រំពឹងថានឹងទទួលបានអត្ថប្រយោជន៍ច្រើនបំផុតជាមួយនឹងការវិនិយោគឈានដល់ ៤៥០ ប៊ីលាន​ដុល្លារ ក្នុងឆ្នាំ ២០២៥ ខណៈការវិនិយោគលើការស្ដុកថាមពល នឹង​កើនខ្លាំងដល់ប្រហែល ៦៦ ប៊ីលាន​ដុល្លារ។ ​

ផ្ទុយទៅវិញ ការវិនិយោគលើប្រេង និងឧស្ម័ន ​រំពឹងថានឹងធ្លាក់ចុះ ដោយការចំណាយលើការទាញយកប្រេង នឹង​ធ្លាក់ចុះ ៦ ភាគរយ នៅឆ្នាំ ២០២៥ ដោយសារ​កម្សោយតម្លៃ និងតម្រូវការ ដែលជាការធ្លាក់ចុះជាលើកដំបូងរាប់តាំងពីវិបត្តិកូវីដ១៩ ឆ្នាំ ២០២០៕

The post ការវិនិយោគលើវិស័យថាមពលសកលឆ្នាំនេះ នឹងកើនដល់ ៣,៣ ទ្រីលាន​ដុល្លារ appeared first on Kampuchea Thmey Daily.