Update៖ អ្នកបើករថយន្ដបុករះនៅមុខក្រសួងមហាផ្ទៃ ស្ថិតក្រោមជាតិអាល់កុល 0,45mg/L
នេះបើតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ... The post Update៖ អ្នកបើករថយន្ដបុករះនៅមុខក្រសួងមហាផ្ទៃ ស្ថិតក្រោមជាតិអាល់កុល 0,45mg/L appeared first on Kampuchea Thmey Daily.

លោកវរសេនីយ៍ឯក ហ៊ុន ហេង ដែលជាអ្នកបើករថយន្ដបង្កគ្រោះថ្នាក់ចរាចរណ៍បុករះនៅបណ្ដោយផ្លូវព្រះនរោត្ដម ខាងមុខក្រសួងមហាផ្ទៃ គឺស្ថិតក្រោមជាតិអាល់កុល 0,45mg/L បាននិងកំពុងស្ថិតក្រោមការសាកសួរពីនគរបាលជំនាញនៃការិយាល័យចរាចរណ៍ផ្លូវគោក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ ករណីនេះដោយអនុវត្តតាមការណែនាំពីលោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អ្នកបង្កគឺត្រូវអនុវត្តតាមផ្លូវច្បាប់ដោយមិនមានការលើកលែងឡើយ។ នេះបើតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រាប់ឲ្យដឹងនៅព្រលប់ថ្ងៃទី១៥ ឧសភានេះ។

បើតាមលោក សំ វិច្ឆិកា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ រថយន្ដបង្កបានបុករះម៉ូតូកង់បីចំនួន៣គ្រឿង ម៉ូតូមួយគ្រឿង និងរថយន្ដមួយគ្រឿង បណ្ដាលឲ្យជនរងគ្រោះម្នាក់ស្លាប់នៅកន្លែងកើតហេតុ របួសធ្ងន់ចំនួន២នាក់ និងរបួសស្រាលចំនួន៣នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

អ្នកនាំពាក្យបន្ថែមថា បច្ចុប្បន្នលោកវរសេនីយ៍ឯក ហ៊ុន ហេង នាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលជាអ្នកបើករថយន្ដបង្កត្រូវបានកម្លាំងសមត្ថកិច្ចនាំខ្លួនមកសាកសួរនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជាធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធីផ្លូវច្បាប់៕





The post Update៖ អ្នកបើករថយន្ដបុករះនៅមុខក្រសួងមហាផ្ទៃ ស្ថិតក្រោមជាតិអាល់កុល 0,45mg/L appeared first on Kampuchea Thmey Daily.