កងទ័ពរំដោះប្រជាជនចិន រួមចំណែកលើកកម្ពស់ គុណភាពសិក្សានៅជនបទ

ខេត្តកំពង់ឆ្នាំង – ព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ តំណាងកងទ័ពរំដោះប្រជាជនចិន ដែលបានចូលរួមក្នុង លំហាត់នាគមាសឆ្នាំ២០២៥ បានផ្តួចផ្តើមអនុវត្តសកម្មភាពមនុស្សធម៌​ ដោយប្រគល់សម្ភារសិក្សា ជាច្រើនប្រភេទដល់សិស្សានុសិស្ស ក្នុងសាលាបឋមសិក្សាតាំងខ្មៅ ស្ថិតនៅក្នុងឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដោយមានការប្រគល់នូវសម្ភារសិក្សារួមមានកាតាប សៀវភៅផាត់ពណ៌ ខ្មៅដៃ សម្ភារៈសិក្សាជាច្រើន រួមជាមួយសម្ភារកីឡាមួយចំនួនធំដូចជា តាបប៉េងប៉ុង តារាងវាយសីជាដើម ក្នុងគោលបំណងលើកទឹកចិត្ត ដល់ការសិក្សារបស់សិស្សានុសិស្សនៅជនបទ។ ការប្រគល់សម្ភារនេះក្រោមអធិបតីភាព របស់លោកស្រីអភិបាលរងស្រុកសាមគ្គីមានជ័យ រួមជាមួយអាជ្ញាធរមូលដ្ឋាន លោកនាយក គណៈគ្រប់គ្រង គ្រូបង្រៀននិងសិស្សានុសិស្ស ដែលពោរពេញដោយក្តីសោមនស្សរីករាយយ៉ាងខ្លាំង ។ លោកវរសេនីយ៍ឯក​ Chen Yajun តំណាងកងទ័ពរំដោះប្រជាជនចិន បានថ្លែងថា៖ «កងទ័ពរំដោះប្រជាជនចិន មានកិត្តិយសយ៉ាងខ្លាំង ក្នុងការចូលរួមចំណែកគាំទ្រ ដល់ការអប់រំរបស់កុមារកម្ពុជា ដែលជាអនាគតរបស់ជាតិ។ សកម្មភាពនេះបង្ហាញ ពីចំណងកាន់តែរឹងមាំរួមគ្នា នៃទំនាក់ទំនងយូរអង្វែង ដែលមិនត្រឹមរវាងកងទ័ពនៃប្រទេសយើងទាំងពីរប៉ុណ្ណោះទេ ថែមទាំងបង្កើនមេត្រីភាព

កងទ័ពរំដោះប្រជាជនចិន រួមចំណែកលើកកម្ពស់ គុណភាពសិក្សានៅជនបទ

ខេត្តកំពង់ឆ្នាំង – ព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ តំណាងកងទ័ពរំដោះប្រជាជនចិន ដែលបានចូលរួមក្នុង លំហាត់នាគមាសឆ្នាំ២០២៥ បានផ្តួចផ្តើមអនុវត្តសកម្មភាពមនុស្សធម៌​ ដោយប្រគល់សម្ភារសិក្សា ជាច្រើនប្រភេទដល់សិស្សានុសិស្ស ក្នុងសាលាបឋមសិក្សាតាំងខ្មៅ ស្ថិតនៅក្នុងឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដោយមានការប្រគល់នូវសម្ភារសិក្សារួមមានកាតាប សៀវភៅផាត់ពណ៌ ខ្មៅដៃ សម្ភារៈសិក្សាជាច្រើន រួមជាមួយសម្ភារកីឡាមួយចំនួនធំដូចជា តាបប៉េងប៉ុង តារាងវាយសីជាដើម ក្នុងគោលបំណងលើកទឹកចិត្ត ដល់ការសិក្សារបស់សិស្សានុសិស្សនៅជនបទ។ ការប្រគល់សម្ភារនេះក្រោមអធិបតីភាព របស់លោកស្រីអភិបាលរងស្រុកសាមគ្គីមានជ័យ រួមជាមួយអាជ្ញាធរមូលដ្ឋាន លោកនាយក គណៈគ្រប់គ្រង គ្រូបង្រៀននិងសិស្សានុសិស្ស ដែលពោរពេញដោយក្តីសោមនស្សរីករាយយ៉ាងខ្លាំង ។

លោកវរសេនីយ៍ឯក​ Chen Yajun តំណាងកងទ័ពរំដោះប្រជាជនចិន បានថ្លែងថា៖ «កងទ័ពរំដោះប្រជាជនចិន មានកិត្តិយសយ៉ាងខ្លាំង ក្នុងការចូលរួមចំណែកគាំទ្រ ដល់ការអប់រំរបស់កុមារកម្ពុជា ដែលជាអនាគតរបស់ជាតិ។ សកម្មភាពនេះបង្ហាញ ពីចំណងកាន់តែរឹងមាំរួមគ្នា នៃទំនាក់ទំនងយូរអង្វែង ដែលមិនត្រឹមរវាងកងទ័ពនៃប្រទេសយើងទាំងពីរប៉ុណ្ណោះទេ ថែមទាំងបង្កើនមេត្រីភាព នៃកល្យាណមិត្តរវាងប្រជាជន នៃប្រទេសយើងទាំងពីរថែមទៀត»។

លោកស្រី​ ហែម​ សាវេត​ អភិបាលរង ស្រុកសាមគ្គីមានជ័យបានមានប្រសាសន៍ថា កងទ័ពរំដោះប្រជាជនចិន មិនត្រឹមតែជាដៃគូសហការផ្នែកយោធា ជាមួយកងយុទ្ធពលខេមរភូមិន្ទ ក្នុងក្របខណ្ឌសមយុទ្ធ «នាគមាស២០២៥» ក្រោមប្រធានបទ«ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌»ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាដៃ គូមនុស្សធម៌ដែលផ្តល់អាទិភាពដល់ការអភិវឌ្ឍជនបទ និងការរួមចំណែកលើកកម្ពស់គុណភាពអប់រំ ដល់សិស្សានុសិស្សកម្ពុជាថែមទៀតផងដែរ។

ក្នុងនាមជាអ្នកសម្របសម្រួល ដល់សកម្មភាពមនុស្សធម៌នេះ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានថ្លែងថា «សកម្មភាពនេះជាផ្នែកមួយ នៃការលើកកម្ពស់មិត្តភាពរវាងប្រជាជនទាំងពីរ និងបញ្ជាក់ពីកិច្ចសហការល្អរវាងកងទ័ពនៃប្រទេសយើងទាំងពីរ កម្ពុជានិងចិនផងដែរ»។ លោកបណ្ឌិតបានបន្ថែមថា ក្រោមទម្រដ៏រឹងមាំនៃកិច្ចកសាងសហគមន៍ជោគវាសនារួម កម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី សមយុទ្ធ«នាគមាស» ដែលបានរៀបចំជាប្រចាំឆ្នាំរយៈពេល៧ឆ្នាំមកហើយរវាងកងទ័ពប្រទេសយើងទាំងពីរ កម្ពុជានិងចិន មិនត្រឹមជាការបង្កើន ទំនាក់ទំនងប្រទេសយើងទាំងពីរកាន់តែរឹងមាំថែមទៀត លើវិស័យយោធាដើម្បីចូលរួមចំណែកថែរក្សា សន្តិសុខក្នុងតំបន់ និងសកលលោកប៉ុណ្ណោះទេ ថែមទាំងជាសញ្ញាបង្ហាញ ពីភាពជិតស្និទ្ធ បំណងល្អ និងការចងមិត្តភាពឲ្យកាន់តែរឹងមាំរវាងប្រជាជនកម្ពុជា និងចិនតាមរយៈភក្តីភាពចំពោះសន្តិភាព និងសុភមង្គលសង្គមថែមទៀតផង ៕