ពានរង្វាន់ Soccer League រួមចំណែកពង្រីកផ្សព្វផ្សាយវិស័យបាល់ទាត់នៅកម្ពុជា
ឯកឧត្ដម ស សុខា តំណាងឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានមានប្រសាសន៍ថា The post ពានរង្វាន់ Soccer League រួមចំណែកពង្រីកផ្សព្វផ្សាយវិស័យបាល់ទាត់នៅកម្ពុជា appeared first on Kampuchea Thmey Daily.

ពានរង្វាន់បាល់ទាត់ Soccer League ជាការរួមចំណែកពង្រីកផ្សព្វផ្សាយវិស័យបាល់ទាត់នៅកម្ពុជា និងបង្កើនភាពរីករាយដល់ស្រទាប់យុវជនតាមរយៈការចូលរួមប្រកួតប្រជែងគ្នានេះ។

ឯកឧត្ដម ស សុខា តំណាងឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានមានប្រសាសន៍ថា ពានរង្វាន់បាល់ទាត់ Soccer League នេះជាការផ្ដល់ឱកាសដល់យុវជនបានជួបជុំគ្នារឹតចំណងសាមគ្គីភាព និងបង្កើនកិច្ចសហការគ្នាតាមរយៈការប្រកួតបាល់ទាត់នេះ។

នេះជាការជំរុញលើកទឹកចិត្តយុវជនដែលមិនមែនជាកីឡាករអាជីពឲ្យងាកមកលេងកីឡាដើម្បីមានសុខភាពល្អទាំងផ្លូវកាយ ផ្លូវចិត្ត និងជាការផ្ដល់ឱកាសឲ្យយុវជនបង្ហាញសមត្ថភាព។ តាមរយៈនេះក៏ជាការរួមចំណែកមួយផ្នែកជាមួយរាជរដ្ឋាភិបាលដែលឲ្យពលរដ្ឋម្នាក់លេងកីឡាមួយប្រភេទប្រចាំជីវិត។

បញ្ជាក់ដែរថា នៅរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ នេះគណៈកម្មការរៀបចំការប្រកួតពានរង្វាន់ Soccer League លើកទី៨ នេះបានធ្វើពិធីចាប់ពូលផងដែរ។ ការប្រកួតលើកទី៨ ឆ្នាំ២០២៥ នេះមានក្រុមសរុបចូលរួម ៦៣ក្រុម(បុរស ៥៦ក្រុម នារី ៧ក្រុម)។ ការប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី១ ខែមិថុនា ដល់ ៣០ ខែកក្កដា ឆ្នាំ២០២៥៕



អត្ថបទដោយ៖ នួន ស៊ីណា
The post ពានរង្វាន់ Soccer League រួមចំណែកពង្រីកផ្សព្វផ្សាយវិស័យបាល់ទាត់នៅកម្ពុជា appeared first on Kampuchea Thmey Daily.