ផ្លូវការ! លោក Conor Nester ត្រូវបានតែងតាំងជាគ្រូបង្គោលថ្មីរបស់ក្រុមបាល់ទាត់នារីកម្ពុជា
នាព្រឹកថ្ងៃ សៅរិ៍ ទី ១៤ ខែ មិថុនា ឆ្នាំ ២០២៥ នេះ សហព័ន្ធបាល់ទាត់កម្ពុជា បានប្រកាសជាផ្លូវការអំពីការតែងតាំងគ្រូបង្វឹករបស់ បឹងកេត លោក Conor Nester ជាគ្រូបង្គោលថ្មីរបស់ក្រុមធំ នៃក្រុមជម្រើសជាតិនារីកម្ពុជា។ The post ផ្លូវការ! លោក Conor Nester ត្រូវបានតែងតាំងជាគ្រូបង្គោលថ្មីរបស់ក្រុមបាល់ទាត់នារីកម្ពុជា appeared first on Kampuchea Thmey Daily.

នាព្រឹកថ្ងៃ សៅរិ៍ ទី ១៤ ខែ មិថុនា ឆ្នាំ ២០២៥ នេះ សហព័ន្ធបាល់ទាត់កម្ពុជា បានប្រកាសជាផ្លូវការអំពីការតែងតាំងគ្រូបង្វឹក បឹងកេត លោក Conor Nester ជាគ្រូបង្គោលថ្មីរបស់ក្រុមធំ នៃក្រុមជម្រើសជាតិនារីកម្ពុជា។

លោក Conor នឹងត្រូវមានភារកិច្ចដឹកនាំក្រុមនារី កម្ពុជា នៅក្នុងការប្រកួតវគ្គជម្រុះពានរង្វាន់ AFC Women’s Asian Cup Australia 2026 Qualifiers ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះសម្រាប់ពូល G រួមមាន ហុងកុង ហ្វីលីពីន និងអារ៉ាប៊ីសាអ៊ូឌីត។

គួរបញ្ជាក់ថា ការប្រកួតវគ្គជម្រុះពាន AFC Women’s Asian Cup Australia 2026 Qualifiers ប្រចាំពួល G ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងធ្វើឡើងពីថ្ងៃទី ២៩ ខែ មិថុនា ដល់ថ្ងៃទី ៥ ខែ កក្កដា ឆ្នាំ ២០២៥៕

អត្ថបទ៖ សេម កុសល
The post ផ្លូវការ! លោក Conor Nester ត្រូវបានតែងតាំងជាគ្រូបង្គោលថ្មីរបស់ក្រុមបាល់ទាត់នារីកម្ពុជា appeared first on Kampuchea Thmey Daily.