ច្បាស់​១០០​% Nieto ប្រាប់​ថា នឹង​​ចាកចេញពី ភ្នំពេញក្រោន នៅរដូវកាលនេះហើយ

ខ្សែប្រយុទ្ធ Andres Nieto បានបង្ហើបនឹងចាកចេញពីក្លិប ភ្នំពេញក្រោន ឆាប់ៗ បន្ទាប់ពីជួយឱ្យក្រុមរហស្សនាមសិង្ហក្រហមឈ្នះពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន លើកទី ១៨ កាលយប់មិញថ្ងៃ អាទិត្យ ទី ២៥ ខែ ឧសភា ឆ្នាំ ២០២៥។ The post ច្បាស់​១០០​% Nieto ប្រាប់​ថា នឹង​​ចាកចេញពី ភ្នំពេញក្រោន នៅរដូវកាលនេះហើយ appeared first on Kampuchea Thmey Daily.

ច្បាស់​១០០​% Nieto ប្រាប់​ថា នឹង​​ចាកចេញពី ភ្នំពេញក្រោន នៅរដូវកាលនេះហើយ

ខ្សែប្រយុទ្ធ Andres Nieto បានបង្ហើបពី​ការ​ចាកចេញពីក្លិប ភ្នំពេញក្រោន ឆាប់ៗ​ខាង​មុខ​នេះ​ហើយ​ បន្ទាប់ពីជួយឱ្យក្រុមរហស្សនាមសិង្ហក្រហមឈ្នះពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី ១៨ កាលយប់មិញថ្ងៃ អាទិត្យ ទី ២៥ ខែ ឧសភា ឆ្នាំ ២០២៥។

Andres Nieto

Nieto បានដើរតួយ៉ាងសំខាន់ ក្នុងការជួយឱ្យ ភ្នំពេញក្រោន ឈ្នះពានរង្វាន់សម្តេចតេជោ ហ៊ុន សែន រដូវកាល ២០២៤-២០២៥ ក្រោយខកខានអស់រយៈពេល ១៦ ឆ្នាំ បន្ទាប់ពីរូបគេស៊ុតបញ្ចូលទីមួយគ្រាប់នៅនាទីទី ៧៩ ជួយឱ្យក្រុម សិង្ហក្រហម យកឈ្នះលើក្រុមព្រះខ័នរាជស្វាយរៀង ក្នុងលទ្ធផល ២-១ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

Andres Nieto

យ៉ាងណា ក្រោយការប្រកួតបញ្ចប់ ខ្សែប្រយុទ្ធជនជាតិ កូឡុំប៊ី សញ្ជាតិខ្មែរ វ័យ ២៩ ឆ្នាំរូបនេះ បាន​ប្រាប់សារព័ត៌មាន​ «កម្ពុជាថ្មី»ក្នុង​បទ​សម្ភាស​​ថា ខ្លួន​នឹងចាកចេញពី ភ្នំពេញក្រោន និងលីគកំពូលកម្ពុជា នៅរដូវកាលនេះហើយ។ ទោះបីយ៉ាងណា កីឡាករ​មិនទាន់បានប្រាប់លម្អិតអំពីអនាគតរបស់​ខ្លួន​នាពេលបន្ទាប់ និងទៅលេងនៅក្លិបណា ឬប្រទេសណានៅឡើយទេ។

គួរបញ្ជាក់ថា Nieto បានចូលរួមជាមួយ ភ្នំពេញក្រោន នៅឆ្នាំ ២០១៩ ខណៈក្នុងការលេងនៅទឹកដី Smart RSN រយៈពេល ៦ ឆ្នាំមកនេះ រូបគេបានជួយឱ្យភ្នំពេញក្រោនឈ្នះពានលីគកំពូលកម្ពុជា Cambodian Premier League ២ លើក, ពាន Cambodian League Cup ២ លើក និងពានសម្តេចហ៊ុន សែន ១ លើក៕

Andres Nieto
Andres Nieto

អត្ថបទ៖ សេម កុសល

The post ច្បាស់​១០០​% Nieto ប្រាប់​ថា នឹង​​ចាកចេញពី ភ្នំពេញក្រោន នៅរដូវកាលនេះហើយ appeared first on Kampuchea Thmey Daily.