ថ្នាក់ដឹកនាំកម្ពុជាជំរុញឱ្យជប៉ុន ពង្រីកមូលដ្ឋានផលិតកម្មមកកម្ពុជា

លើសពីលទ្ធភាពនៃការតភ្ជាប់សមត្ថភាពផលិតនេះ វិនិយោគិនក៏អាចសម្លឹងមើលទីតាំងជាយុទ្ធសាស្ត្រ... The post ថ្នាក់ដឹកនាំកម្ពុជាជំរុញឱ្យជប៉ុន ពង្រីកមូលដ្ឋានផលិតកម្មមកកម្ពុជា appeared first on Kampuchea Thmey Daily.

ថ្នាក់ដឹកនាំកម្ពុជាជំរុញឱ្យជប៉ុន ពង្រីកមូលដ្ឋានផលិតកម្មមកកម្ពុជា

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានជំរុញ​លើក​​ទឹកចិត្ត​ឱ្យវិនិយោគិនជប៉ុនពិចារណា ពិនិត្យលទ្ធភាពក្នុងការពង្រីកមូលដ្ឋាន​ផលិតកម្មរបស់​ខ្លួនមកកម្ពុជាផងដែរ ដើម្បីច្បាមយកផលប្រយោជន៍​ពីយុទ្ធសាស្ត្រប្រទេសបូក ដូចជា ថៃបូកមួយ ចិនបូកមួយ វៀតណាមបូកមួយ។

លោកឧបនាយករដ្ឋមន្ត្រីបានលើកឡើងក្នុងពេល​អញ្ជើញជួបពិភាក្សាការងារ​ជាមួយថ្នាក់ដឹក​នាំ ក្រុមហ៊ុនសំខាន់ៗរបស់ជប៉ុន ក្នុងកម្មវិធីផ្គូផ្គងវិនិយោគជាមួយសមាគមឧកញ៉ាកម្ពុជានៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៥។

លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីកាលានុវត្តន៍​ភាពក្នុងវិស័យអាទិភាព​សំខាន់ៗ​របស់កម្ពុជា ដែលកំពុងរង់ចាំវិនិយោគិនពីគ្រប់ទិសទី ជាពិសេសវិនិយោគិនជប៉ុន ជាមួយនឹងការ​ប្រើប្រាស់បច្ចេកវិទ្យាជឿនលឿន ក៏ដូចជាមានប្រសិទ្ធ​ភាពសម្រាប់លើក​កម្ពស់ផលិតភាពក្នុង​ខ្សែច្រវាក់ផលិត ដោយធ្វើអានុភាវូបនីយកម្មគោលនយោបាយនានាពាក់ព័ន្ធ​នឹងវិនិយោគ​ប្រកប​ដោយភាពអនុគ្រោះសម្រាប់ជំរុញការវិនិយោគឱ្យកាន់តែមានប្រសិទ្ធផលសេដ្ឋកិច្ចខ្ពស់។

លោក ស៊ុន ចាន់ថុល មានប្រសាសន៍ថា ​ការតភ្ជាប់សមត្ថភាពផលិតក្នុង​តំបន់ក៏ជាលទ្ធភាព​ចម្បងដែលលោកបានជំរុញលើកទឹកចិត្តឱ្យវិនិយោគិនជប៉ុនពិចារណា ពិនិត្យលទ្ធភាពក្នុង​ការពង្រីកមូលដ្ឋាន​ផលិតកម្មរបស់ខ្លួនមកកម្ពុជាផងដែរ ដើម្បីច្បាមយកផលប្រ​យោជន៍ពីយុទ្ធ​សាស្ត្រប្រទេសបូក ដូចជា ថៃបូកមួយ ចិនបូកមួយ វៀតណាមបូកមួយ។

លោកឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា លើសពីលទ្ធភាពនៃការតភ្ជាប់សមត្ថភាពផលិតនេះ វិនិយោគិនក៏អាចសម្លឹងមើលទីតាំងជាយុទ្ធសាស្ត្រដែលកម្ពុជាកំពុងឈរជើងយ៉ាងរឹងមាំលើមូលដ្ឋានសំខាន់ទាំងបីគឺ៖ (១) ការតាំងទីនៅត្រង់ចំណុចកណ្តាលបេះដូងនៃតំបន់អាស៊ានដែលមានការអភិវឌ្ឍប្រកបដោយថាមវ័ន្ត, (២) ទីតាំងអំណោយផលក្នុងអភិក្រមអបធុរកិច្ចដែលរាជរដ្ឋាភិបាលបានកំណត់យកជាអភិក្រមធ្វើការរួមគ្នាជាមួយផ្នែកឯកជន សំដៅជំរុញក្បាលម៉ាស៊ីនកំណើនសេដ្ឋកិច្ចដើម្បីវិបុលភាពរួម ព្រមទាំងគោលនយោបាយវិនិយោគផ្តោតលើអភិក្រមផ្តល់កិច្ចសម្រួលវិនិយោគកាន់តែងាយស្រួល សាមញ្ញ ឆាប់រហ័ស, និង (៣) ការផ្តល់កញ្ចប់លើកទឹកចិត្តវិនិយោគប្រកបដោយភាព ឆ្លាតវៃ​និង​មានភាពប្រកួតប្រជែងជាមួយនឹងឧត្តមភាពប្រៀបធៀបខ្ពស់នៅក្នុងតំបន់ ហើយថែមទាំងផ្តល់​នូវសេវាថែទាំគាំទ្រវិនិយោគដ៏កក់ក្តៅជូនដល់វិនិយោគិនថែមទៀតផង៕

The post ថ្នាក់ដឹកនាំកម្ពុជាជំរុញឱ្យជប៉ុន ពង្រីកមូលដ្ឋានផលិតកម្មមកកម្ពុជា appeared first on Kampuchea Thmey Daily.