កីឡាករ​ FK Arkadag ក្រុម​ទាំង​មូល​ត្រៀម​ខ្លួន​រួចរាល់​សម្រាប់​យក​ជ័យជម្នះ​នៅ​ថ្ងៃ​ស្អែក​នេះ​

កីឡាករ​ Mekan Saparov របស់​ក្រុម​ FK Arkadag ថា​ក្រុម​ទាំង​មូល​ត្រៀម​ The post កីឡាករ​ FK Arkadag ក្រុម​ទាំង​មូល​ត្រៀម​ខ្លួន​រួចរាល់​សម្រាប់​យក​ជ័យជម្នះ​នៅ​ថ្ងៃ​ស្អែក​នេះ​ appeared first on Kampuchea Thmey Daily.

កីឡាករ​ FK Arkadag ក្រុម​ទាំង​មូល​ត្រៀម​ខ្លួន​រួចរាល់​សម្រាប់​យក​ជ័យជម្នះ​នៅ​ថ្ងៃ​ស្អែក​នេះ​

កីឡាករ​ Mekan Saparov របស់​ក្រុម​ FK Arkadag ថា​ក្រុម​ទាំង​មូល​ត្រៀម​ខ្លួន​បាន​រួចរាល់​ហើយ​សម្រាប់​យក​ជ័យជម្នះ​វគ្គ​ផ្ដាច់ព្រ័ត្រ​ AFC Challenge League ជា​មួយ​ម្ចាស់​ផ្ទះ​ព្រះខ័នរាជស្វាយរៀង​នៅ​ថ្ងៃ​ស្អែក​នេះ។​

កីឡាករ​ Mekan Saparov

កូន​ក្រុម​របស់​ FK Arkadag ខាង​លើ​នេះ​មាន​ជំនឿ​ចិត្ត​ខ្ពស់​ និង​តាំង​ចិត្ត​ក្នុង​ការ​ដណ្ដើម​យក​ជ័យជម្នះ​ឲ្យ​បាន​លើ​ក្រុម​បាល់ទាត់​ព្រះខ័នរាជស្វាយរៀង​ ដោយ​បញ្ជាក់​ថា​គ្រប់​គ្នា​បាន​ត្រៀម​ខ្លួន​រួចរាល់​ហើយ​សម្រាប់​ការ​ប្រកួត​ថ្ងៃ​ស្អែក​នេះ។​

លោក Ahmet Allaberdiyev

ចំណែក​គ្រូ​បង្វឹក​លោក​ Ahmet Allaberdiyev អរគុណ​ដល់​ក្រុម​ការងារ​ និង​កីឡាករ​ដែល​ខំប្រឹង​រហូត​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ​។​ ពួក​លោក​ដាក់​អ្វីៗ​គ្រប់​យ៉ាង​ទាំង​អស់​ដើម្បី​ការ​ប្រកួត​ស្អែក​នេះ​។​ ស្អែក​នឹង​មាន​អ្នក​គាំទ្រ​ចូល​ពេញ​ពហុ​កីឡដ្ឋាន​តែ​វានឹងបាន​ផ្ដល់​កម្លាំង​ចិត្ត​ដល់​ក្រុម​លោក​រឹតតែខ្លាំងដើម្បី​ចង់​បាន​ពាន​រង្វាន់​មួយ​នេះ។​ ព្រះខ័នរាជស្វាយរៀង​ជា​ក្រុមខ្លាំង​មួយ​តែ​ចាំ​មើល​លទ្ធផល​ស្អែក​ទាំង​អស់​គ្នា។​

ទិដ្ឋភាពសន្និសីទសារព័ត៌មាន

បញ្ជាក់​ដែរ​ថា​ ពានរង្វាន់​ AFC Challenge League ​ឈាន​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ហើយ​នៅ​ស្អែក​ថ្ងៃទី១០​ ខែ​ឧសភា​ ឆ្នាំ​២០២៥​ នេះ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតកតេជោ។​ ការ​ហ្វឹកហាត់​ សន្និសីទសារព័ត៌មាន​ សំបុត្រ​ទស្សនា​ ការ​រៀបចំ​ផ្សេងៗ​គឺ​រួចរាល់​ហើយ​សម្រាប់​ការ​ប្រកួត​នៅ​ថ្ងៃ​ស្អែក​នេះ។​ ព្រះខ័នរាជស្វាយរៀង​ ឬ​ FK Arkadag​ ជា​អ្នក​លើក​ពាន​រង្វាន់​កម្រិត​ទី៣​ ក្លឹប​នៅ​តំបន់​អាស៊ី​ AFC Challenge League​ ឆ្នាំ​២០២៤-២០២៥ នៅ​កម្ពុជា​៕​

អត្ថបទដោយ៖ នួន ស៊ីណា

The post កីឡាករ​ FK Arkadag ក្រុម​ទាំង​មូល​ត្រៀម​ខ្លួន​រួចរាល់​សម្រាប់​យក​ជ័យជម្នះ​នៅ​ថ្ងៃ​ស្អែក​នេះ​ appeared first on Kampuchea Thmey Daily.