CDC អះអាងថា ជំងឺផ្ដាសាយបានឆ្លងពីបក្សីទៅថនិកសត្វ និងបារម្ភអាចឆ្លងទៅមនុស្ស
កន្លងមកនេះ ជំងឺផ្ដាសាយបក្សីមានការឆ្លងតែទៅលេីសត្វបក្សីព្រៃ និងឆ្លងមកបក្សីស្រុក.... The post CDC អះអាងថា ជំងឺផ្ដាសាយបានឆ្លងពីបក្សីទៅថនិកសត្វ និងបារម្ភអាចឆ្លងទៅមនុស្ស appeared first on Kampuchea Thmey Daily.

កន្លងមកនេះ ជំងឺផ្ដាសាយបក្សីមានការឆ្លងតែទៅលេីសត្វបក្សីព្រៃ និងឆ្លងមកបក្សីស្រុក និងឆ្លងមកមនុស្ស តាមរយៈការប៉ះពាល់ផ្ទាល់ជាមួយសត្វបក្សីឈឺឬស្លាប់។ តែកន្លងមក និងថ្មីៗនេះ មានការរកឃេីញជាបន្តបន្ទាប់នៃមេរោគផ្តាសាយបក្សី លេីប្រភេទថនិកសត្វមួយចំនួនដូចជា សត្វខ្លា ឆ្មា ឆ្កែ គោ សេះ ជ្រូកជាដើម។ នេះបើតាមនាយកដ្ឋានប្រយុទ្ធជំងឺឆ្លងកម្ពុជា (CDC)។

អ្នកវិទ្យាសាស្ត្រមួយចំនួន មានការព្រួយបារម្មពីការអាចងាយឆ្លងពីថនិកសត្វមកមនុស្ស និងពីមនុស្សទៅមនុស្ស និងឈានទៅរកការរាត្បាតនិងរាតត្បាតសកលជាថ្មី។
តែបើតាមនាយកដ្ឋានប្រយុទ្ធជំងឺឆ្លងកម្ពុជា (CDC) ផ្អែកតាមការវាយតំលៃកំរិតហានិភ័យរបស់អង្គការសុខភាពពិភពលោក (WHO) មេរោគជំងឺផ្តាសាយបក្សី H5N1 គឺហានិភ័យសុខភាពសាធារណៈជាសកលនាពេលបច្ចុប្បន្ននេះ នៅមានកម្រិតទាប ខណៈពេលដែលហានិភ័យនៃការឆ្លងសម្រាប់អ្នកប៉ះពាល់ផ្ទាល់ការងារមានកម្រិតពីទាបទៅមធ្យម អាស្រ័យទៅលើវិធានការកាត់បន្ថយហានិភ័យ និងលក្ខខណ្ឌការងារ។
ការវាយតម្លៃកត់សម្គាល់ថា ការឆ្លងរវាងសត្វនិងសត្វនៅតែបន្ត និងការកើនឡើងនៃការឆ្លងទៅមនុស្សនៅតែមានជាបន្តបន្ទាប់ ប៉ុន្តែផលប៉ះពាល់សុខភាពសាធារណៈជាសកលនៅតែចាត់ទុកថាតិចតួច និងមានកំតិតទាបនៅឡេីយនៅពេលនេះ។ CDC បញ្ជាក់បន្ថែម៕
The post CDC អះអាងថា ជំងឺផ្ដាសាយបានឆ្លងពីបក្សីទៅថនិកសត្វ និងបារម្ភអាចឆ្លងទៅមនុស្ស appeared first on Kampuchea Thmey Daily.