សព​បុរស​ដែល​លោត​ទឹក​នៅ​លើ​ស្ពានជ្រោយចង្វារ ​ត្រូវបានប្រទះ​ឃេីញ​ហេីយ

សព​បុរសម្នាក់ ដែលលោតទឹកនៅលេីស្ពានជ្រោយចង្វារ​លិច​ទៅ​បាត់​អស់​រយៈពេល១ថ្ងៃ ត្រូវ​បានបងប្អូនប្រជាពលរដ្ឋប្រទះឃេីញអណ្តែតហេីយ The post សព​បុរស​ដែល​លោត​ទឹក​នៅ​លើ​ស្ពានជ្រោយចង្វារ ​ត្រូវបានប្រទះ​ឃេីញ​ហេីយ appeared first on Kampuchea Thmey Daily.

សព​បុរស​ដែល​លោត​ទឹក​នៅ​លើ​ស្ពានជ្រោយចង្វារ ​ត្រូវបានប្រទះ​ឃេីញ​ហេីយ

ភ្នំពេញ ៖ សព​បុរសម្នាក់ ដែលលោតទឹកនៅលេីស្ពានជ្រោយចង្វារ​លិច​ទៅ​បាត់​អស់​រយៈពេល១ថ្ងៃ ត្រូវ​បានបងប្អូនប្រជាពលរដ្ឋប្រទះឃេីញអណ្តែតហេីយ។

ការប្រទះឃេីញសពបុរសខាងលេីនេះ បានកេីតឡេីងកាលពីវេលា​ម៉ោង១ និង០០នាទីរសៀល ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ ស្ថិតត្រង់ចំណុចកណ្ដាលទន្លេ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

សព​បុរសខាងលើមានឈ្មោះ ម៉ៅ តុលា ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបេរនៅផ្ទះ។ តាម​ប្រភពព័ត៌មានពីកន្លែងកើតហេតុបាន​ឱ្យ​ដឹង​ថា មុនពេលកើតហេតុមានទូក​ប្រជាអ្នកនេសាទ បាន​ជិះឆ្លងកាត់ដើម្បីរកត្រី ស្រាប់​តែ​ភ្លាម​នោះក៏​ប្រទះឃើញសពអណ្ដែតនៅខាងត្បូងស្ពានជ្រោយចង្វារ​ហូរ​តាមខ្សែទឹក ក៏បង្កការភ្ញាក់ផ្អើលបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានផងដែរ។

បន្ទាប់ពីទទួលព័ត៌មានភ្លាមនោះ សមត្ថកិច្ចមូលដ្ឋាន​រួចជាមួយសមត្ថកិច្ចជំនាញបានចុះមកពិនិត្យ​បានជួលទូកអ្នកនេសាទដើម្បីអូសសពក្នុងទឹកទន្លេដើម្បីធ្វើការពិនិត្យ។

តាមប្រភពព័ត៌មានពីបងស្រីជីដូនមួយបានបញ្ជក់ថា មុនពេលជនរងគ្រោះលោតទឹកសម្លាប់ខ្លួន ដោយសារតែអន់ចិត្តរឿងក្នុងគ្រួសារនិងមានជំងឺប្រចាំកាយផង ក៏បានគិតខ្លី​មកលោតទឹកសម្លាប់បែបនេះ។

គួរបញ្ជក់ផងដែរថា កាលពីវេលាម៉ោង០៩ និង៥៤នាទីព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចលើស្ពានជ្រោយចង្វារមានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿង ឈប់ពីលើស្ពានបានមួយសន្ទុះរួចក៏បានលោតពីលើស្ពានជ្រោយលិចក្នុងទឹកបាត់ខ្លួនទៅ បន្សល់ទុក ម៉ូតូធូដេមួយគ្រឿង ទូរស័ព្ទដៃ១គ្រឿងនិង ស្បែកជើងមួយគូរ ។

បន្ទាប់មកសមត្ថកិច្ចជំនាញកោសល្យវិច័យបានធ្វើការត្រួតពិនិត្យរួចហើយ និង​បាន​សន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន ចំណែក​សពសមត្ថកិច្ចធ្វើកំណត់ហេតុរួចក៏ប្រគល់​ឱ្យ​សាច់ញាតិ​យក​ទៅ​ធ្វើ​បុណ្យ​នៅ​វត្តទួលសង្កែ៕

ដោយ​ ៖​ សុខា

The post សព​បុរស​ដែល​លោត​ទឹក​នៅ​លើ​ស្ពានជ្រោយចង្វារ ​ត្រូវបានប្រទះ​ឃេីញ​ហេីយ appeared first on Kampuchea Thmey Daily.